តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថា តើសំរាមត្រូវបានបញ្ចេញចោលក្នុងមួយថ្ងៃៗមានចំនួនប៉ុន្មាន? ប្រហែលជាអ្នកពុំសូវបានគិតអំពីចំនួនសំរាមដែលខ្លួនបានចោលជារៀងរាល់ថ្ងៃទេក៏មិនដឹង។ នៅពេលអ្នកឃើញគំនរសំរាមដែលត្រូវបានចោលជាប្រចាំផ្ទាល់នឹងភ្នែក នោះអ្នកនឹងអាចស្រមៃឃើញនូវទំហំសំរាម ដែលត្រូវបានបញ្ចេញចោលទាំងនោះ។ តើស្ថានភាពនៃការបោះចោល និងផ្ទុកសំរាមចេញពីទីក្រុងភ្នំពេញ ស្ថិតនៅក្នុងសភាពបែបណា?
របាយការណ៍បង្ហាញថាសំរាមក្នុងទីក្រុងភ្នំពេញ បានកើនឡើងជិតដល់ ៣០០០តោន នៅក្នុងមួយថ្ងៃ។ រាល់សំរាមដែលប្រមូលចេញពីទីក្រុងភ្នំពេញ គឺត្រូវបានយកទៅចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលមានទីតាំងស្ថិតនៅក្បែរបឹងជើងឯក ក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ នៅភាគខាងត្បូង ទីក្រុងភ្នំពេញ។ ទីលានចាក់សំរាមខណ្ឌដង្កោ ត្រូវបានបង្កើតឡើងកាលពីប្រមាណជាង ១០ឆ្នាំមុន ប៉ុន្តែ បច្ចុប្បន្ន ទីលានចាក់សំរាមខណ្ឌដង្កោនេះ បានក្លាយជាភ្នំសំរាមដ៏ធំគ្របដណ្តប់លើទំហំដីប្រមាណ ៣០ហិចតាទាំងមូល។ ដោយសារទីលាននេះបានពេញហៀរ និងមិនអាចផ្ទុកសំរាមចេញពីទីក្រុងភ្នំពេញបន្តទៀតបានត្រឹមឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានបង្កើតទីលានផ្ទុកសំរាមថ្មី ដែលមានទំហំដីប្រមាណ ៥០ហិចតា នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ហើយមានគម្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ ស្របតាមការរីកចំរើនសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្ន ការរីកធំនៃផ្ទៃក្រឡាទីក្រុងភ្នំពេញ គឺត្រូវបានកើនឡើងទ្វេដង។ ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញដែលមានចំនួនត្រឹមប្រមាណ ៥៧ម៉ឺននាក់ នៅឆ្នាំ១៩៩៨ បានកើនឡើងដល់ប្រមាណ ១លាន៥សែននាក់ នៅឆ្នាំ២០១៥។ គេប្រមាណថា ចំនួនប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ២លាន៨៦ម៉ឺននាក់នៅឆ្នាំ២០៣៥។ ដូច្នេះ ការសាងសង់ទីលានផ្ទុកសំរាមថ្មីនៅស្រុកអង្គស្នួលនឹងឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញនាពេលខាងមុខ។


ដោយសារពុំទាន់មានការគោរព និងអនុវត្តន៍បាននូវការបែងចែកសំរាមឱ្យបានត្រឹមត្រូវនៅឡើយ សំរាមមួយចំនួន គឺត្រូវបានបោះបង់ចោលលាយឡំគ្នា ដែលបង្ករជាបន្ទុកធ្ងន់ធ្ងរមួយសម្រាប់ការគ្រប់គ្រង និងកែច្នៃសំរាមនៅកម្ពុជា។ ដូច្នេះ គេសង្កេតឃើញមានវត្តមានអ្នករើសសំរាមនៅតាមគំនរសំរាមនៅទីសាធារណៈ និងកន្លែងផ្ទុកសំរាមជាដើម។ យ៉ាងណាមិញ បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងពង្រឹងវិធានការបែងចែកសំរាមចំពោះប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ដោយប្រកាស់អនុវត្តន៍នូវវិធានការផាកពិន័យចំពោះអ្នកទាំងឡាយណាពុំអនុវត្តតាមវិធានចោលសំរាម ដែលកំណត់ដោយសាលារាជធានីភ្នំពេញ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 50】
この記事が気に入ったら
いいね!しよう
We will send you the latest information
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យយោធា
2022.08.04 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម
2022.07.27 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22 NyoNyum Khmer Special Topics未分類
តម្លៃស្រ្តីក្នុងសង្គមខ្មែរ
2022.07.18 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥២ ចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ការចិញ្ចឹមអភិរក្សសត្វស្ទាំង
2022.06.13 NyoNyum Khmer Special Topics未分類
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics