គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ
2022.03.22

សព្វថ្ងៃនេះ ការងារប្រមូលសំរាមក្នុងទីក្រុងភ្នំពេញគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងនៃរាជធានីភ្នំពេញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រីកាលពីចុងឆ្នាំ២០១៩។ បន្ទាប់ពីមានការរិះគន់ច្រើនអំពីបញ្ហាប្រមូល និងគ្រប់គ្រងសំរាមមិនបានល្អ នៅក្នុងទីក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ បានបើកឱ្យមានការចូលរួមដេញថ្លៃពីក្រុមហ៊ុនប្រមូលសំរាមល្បីៗចំនួន ១០ក្រុមហ៊ុន ដើម្បីទទួលបន្ទុកសម្អាតសំរាមក្នុងក្រុងភ្នំពេញ។

ការជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមឯកជនចំនួន ៣ ដែលធ្លាប់មានបទពិសោធន៍ក្នុងការងារប្រមូលសំរាមនៅកម្ពុជាពីមុនដើម្បីឱ្យទទួលខុសត្រូវក្នុងការប្រមូល និងគ្រប់គ្រងសំរាមបានធ្វើឱ្យប្រសើរឡើងច្រើននូវសេវាប្រមូលសំរាមក្នុងទីក្រុងភ្នំពេញ បើប្រៀបធៀបនឹងពេលមុន។ ក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ ត្រូវបានបែងចែកឱ្យប្រមូលសំរាមទៅតាមតំបន់គោលដៅចំនួន ៣ ពីបណ្តាខណ្ឌចំនួន ១៤ ដែលកំណត់ដោយសាលារាជាធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ នេះបានចាប់ធ្វើប្រតិបត្តិការប្រមូលសំរាមចាប់ពីខែកក្កដា ឆ្នាំ២០២១។ មានមតិសាធារណពីប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញជាច្រើនបានសាទរចំពោះសេវាកម្មប្រមូលសំរាមថ្មីនេះ។

ដើម្បីដោះស្រាយបញ្ហាសំរាមនៅទីក្រុងភ្នំពេញ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ប្រជាពលរដ្ឋ ក៏ដើរតួរនាទីសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគ្រប់គ្រងសំរាមដែរ។ ការបែងចែកសំរាមឱ្យបានត្រឹមត្រូវមុនពេលយកទៅបោះចោល និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់ជូនស្ថាប័នគ្រប់គ្រងសំរាមពីសំណាកប្រជាពលរដ្ឋម្នាក់ៗ នឹងចូលរួមជួយសម្រួលដល់ការដឹកជញ្ជូន និងការគ្រប់គ្រងសំរាមជារួម។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំរៀបចំ និងអនុវត្តន៍នូវគោលនយោបាយគ្រប់គ្រងសំរាមក្នុងទីក្រុងយ៉ាងសកម្មផងដែរ ដោយបានប្រកាសដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ឆ្នាំ២០៣០ជាដើម។ ម្យ៉ាងទៀត ការពង្រឹង និងពង្រីកសមត្ថភាពប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមឯកជន ព្រមទាំងការកែច្នៃសំរាមតាមទម្រង់ផ្សេងៗ ក៏ជាប្រការសំខាន់មួយផងដែរ៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles