គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការយល់ឃើញទូទៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ចំពោះបញ្ហាសំរាម
ការយល់ឃើញទូទៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ  ចំពោះបញ្ហាសំរាម
2022.03.22

ការញែកសំរាម និងការចោលសំរាមក្រៅធុងសំរាមតាមទីសាធារណៈ គឺជាបញ្ហាចោទជាប្រចាំនៅឡើយ។ វត្តមាននៃការបោះចោលសំរាមលាយឡំគ្នា និងរាយប៉ាយនៅតាមទីសាធារណៈ ក៏នៅឃើញមានច្រើននៅឡើយ ទាំងនៅទីក្រុងនិងតាមទីជនបទ។ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ព្រមទាំងស្ថាបនអបរំ និងអង្គការនានា ធ្លាប់បានចូលរួមធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់មកហើយ តាមរូបភាពផ្សេងៗដល់ប្រជាពលរដ្ឋទូទៅឱ្យយល់ដឹងពីការបែងចែក និងចោលសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងផលប៉ះពាល់ពីសំរាម។ បច្ចុប្បន្ន ទោះគេសង្កេតឃើញមានវត្តមាននៃធុងសំរាមដែលមានការបែងចែកប្រភេទសំរាមមួយចំនួន ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមសាលារៀន ឬអង្គភាពនានាខ្លះហើយក្តី តែចំនួននោះហាក់ដូចជានៅមានកម្រិតនៅឡើយ។ ទោះជាយ៉ាងនេះក្តី កាលពីខែកញ្ញា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាស់ណែនាំពីការញែកសំរាមនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងតាមហាងអាជីវកម្មនានា ព្រមទាំងធ្វើការព្រមានផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលមិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីប្រកាស់នោះ។ កាលពីចុងខែមករា កន្លងទៅនេះ ទស្សនាវដ្តីញញឹម បានធ្វើការសាកសួរប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញចំនួន ៦១ នាក់ ស្តីពីការយល់ឃើញផ្ទាល់ខ្លួនចំពោះបញ្ហាសំរាមនាពេលបច្ចុប្បន្ន ហើយលទ្ធផលមានបង្ហាញដូចខាងក្រោម។

ការសាកសួរពីការយល់ឃើញទូទៅរបស់យុវជននិងពលរដ្ឋរស់នៅក្រុងភ្នំពេញ អំពីបញ្ហាសំរាម

តើអ្នកជាប្រជាពលរដ្ឋរស់នៅ ឬប្រកបអាជីវកម្ម នៅក្នុងទីក្រុងភ្នំពេញ?
ម្ចាស់ហាងអាជីវកម្ម 3.3%
សិស្សនិស្សិត 50.8%
បុគ្គលិកក្រុមហ៊ុន 37.7%
ផ្សេងៗ 8.2%

តើអ្នកគិតថាអ្នកចោលសំរាមដោយញែកសំរាម តាមការណែនាំរបស់សាលារាជាធានីភ្នំពេញ បានត្រឹមត្រូវដែរឬទេ?
ត្រឹមត្រូវ 50.8%
ត្រឹមត្រូវខ្លះៗ 34.4%
មិនសូវត្រឹមត្រូវ 6.6%
មិនដែលញែកសំរាមពេលចោល 8.2%

តើអ្នកដឹងពីការផាកពិន័យចំពោះការចោលសំរាមមិនបានបែងចែក(ញែក)ត្រឹមត្រូវ និងមិនត្រូវតាមពេលវេលាចោល និងទីតាំងចោល ដែរឬទេ?
ដឹងច្បាស់ 14.7%
ដឹងខ្លះៗ 42.6%
មិនសូវដឹង 23%
អត់ដឹងសោះ 19.7%

បច្ចុប្បន្ន មានក្រុងហ៊ុនឯកជន ៣ កំពុងប្រមូលសំរាមក្នុងក្រុងភ្នំពេញ។ តើអ្នកពេញចិត្តនឹងសេវាប្រមូលសំរាមបច្ចុប្បនេះ ដែរឬទេ?
ពេញចិត្តណាស់ 45.9%
ពេញចិត្តខ្លះដែរ 34.4%
មិនសូវពេញចិត្ត 18%
មិនពេញចិត្តទាល់តែសោះ 1.7%

តើអ្នកយល់យ៉ាងណាចំពោះថ្លៃសេវាប្រមូលសំរាមថ្មីនេះ?
ថ្លៃណាស់ 5.1%
នៅថ្លៃខ្លះដែរ 18.6%
តម្លៃសមរម្យ 74.6%
តម្លៃថោក 1.7%

តើអ្នកគិតថាការបែងចែក(ញែក) សំរាមមុនពេលយកទៅចោល គឺសំខាន់ ដែរឬទេ?
សំខាន់ណាស់ 95.1%
សំខាន់ខ្លះដែរ 3.3%
មិនសូវសំខាន់ 1.6%
មិនសំខាន់សោះ 0%

តើអ្នកគិតថា ប្រជាពលរដ្ឋទូទៅអាចអនុវត្តនូវការការបែងចែក(ញែក) សំរាម ដែលកំណត់ឡើងដោយសាលារាជធានីភ្នំពេញ មុនពេលចោលបានត្រឹមត្រូវ ដែរឬទេ?
ភាគច្រើនអាចអនុវត្តបាន 10%
អាចអនុវត្តបានខ្លះៗ 40%
មិនសូវអាចអនុវត្តតាមត្រឹមត្រូវ 45%
ពុំអនុវត្តតាម 5%

តើអ្នកគាំទ្រនូវការចាត់វិធានការផាកពិន័យចំពោះបុគ្គលមិនគោរពតាមវិធានការបែងចែកសំរាម និងម៉ោងពេលចោលសំរាមត្រឹមត្រូវទេ?
គាំទ្រពេញទំហឹង 68.3%
គាំទ្រខ្លះដែរ 26.7%
មិនសូវគាំទ្រ 5%
ពុំគាំទ្រសោះ 0%

តើអ្នកគិតថាប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញយល់ដឹងពីការបែងចែក(ញែក) សំរាមកម្រិតណា?
យល់ដឹងច្បាស់ 3.3%
យល់ដឹងខ្លះៗហើយ 59%
មិនសូវយល់ដឹងទេ 37.7%
មិនយល់ដឹងសោះ 0%

តើអ្នកគិតថាចាំបាច់គួរតែមានកម្មវិធីខ្លីណាមួយអប់រំពីការបែងចែកសំរាម ឬការយល់ដឹងពីបញ្ហាសំរាម ទៅកាន់សាធារណៈជនដែរទេ?
ចាំបាច់ណាស់ 90.2%
ចំបាច់ខ្លះដែរ 9.8%
មិនសូវចាំបាច់ 0%
មិនចាំបាច់ទេ 0%

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles