គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហាងកាហ្វេសត្វចិញ្ចឹមពេញនិយមក្នុងទីក្រុងភ្នំពេញ
ហាងកាហ្វេសត្វចិញ្ចឹមពេញនិយមក្នុងទីក្រុងភ្នំពេញ
2022.05.18

ស្របនឹងការរីកចំរើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ក៏កំពុងមានការរីកចម្រើនលើគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មី។ ការចិញ្ចឹមសត្វឆ្កែ ឬឆ្មា នៅក្នុងហាងកាហ្វេ កំពុងមានវត្តមាន ហើយមានការចាប់អារម្មណ៍ និងពេញនិយម ពីសំណាកអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងការរីកចម្រើននៃហាងកាហ្វេសត្វឆ្កែ និងឆ្មា ដ៍គួរឱ្យកត់សម្គាល់បែបនេះ ថ្មីៗនេះ ទស្សនាវដ្តីញញឹមបានធ្វើការចុះសាកសួរម្ចាស់ហាងកាហ្វេសត្វចិញ្ចឹមដែលកំពុងពេញនិយមនៅក្នុងទីក្រុងភ្នំពេញ អំពីស្ថានភាពគាំទ្រពីសំណាកអ្នកស្រឡាញ់សត្វចិញ្ចឹម និងការយល់ឃើញរបស់ម្ចាស់ហាងកាហ្វេសត្វចិញ្ចឹមទាំងនេះដូចខាងក្រោម។

Corgi in Town ₋Dog Cafe

ហាងកាហ្វេសម្រាប់អ្នកស្រឡាញ់ចូលចិត្តសត្វឆ្កែ (Corgi in Town)

Corgi in Town ជាហាងកាហ្វេមួយដែលបានបង្កើតឡើងដោយលោក ឌឹម សុវណ្ណឧត្តម (២៧ឆ្នាំ) ដែលជាអ្នកស្រឡាញ់ចូលចិត្តសត្វតាំងពីកុមារភាពមក។ បើនិយាយអំពីហាងកាហ្វេសម្រាប់អ្នកស្រឡាញ់ និងចូលចិត្តសត្វឆ្កែវិញ គឺហាក់ដូចជារឿងចម្លែកមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះវាមិនដែលធ្លាប់មានពីមុនមកទេ។ ហាងកាហ្វេឆ្កែនេះ មានទីតាំងស្ថិតនៅជាយទីក្រុងភ្នំពេញ ពោលគឺនៅក្នុងខណ្ឌសែនសុខ(ប៉ែកខាងលិចនៃផ្សារអ៊ីអនម៉ល២)។ ហាងកាហ្វេសម្រាប់អ្នកស្រឡាញ់សត្វឆ្កែនេះ មានសេវាដូចជា៖ ងូតទឹកកាត់រោម ឬសម្អាតរោម កាត់ក្រចកសត្វឆ្កែជាដើមផងដែរ។

ហាងកាហ្វេ Corgi in Town មានទីតាំង ស្ថិតនៅខណ្ឌសែនសុខ ស្ថិតនៅតាមបណ្តោយ ផ្លូវឧញ៉ាម៉ុង ឬទ្ធី បែកខាងលិចនៃផ្សារអ៊ីអនម៉ល ២ ប្រមាណជិត ៤គីឡូម៉ែត្រ(សូមមើលផែនទី យោងខាងក្រោម)។ ការដែលម្ចាស់ហាងបង្កើតហាងឱ្យនៅឆ្ងាយពីទីក្រុងបែបនេះ គឺដោយសារ ខ្លាចមានផលប៉ះពាល់មួយចំនួនកើតឡើងដល់ អ្នករស់នៅជិតខាងក្នុងទីក្រុងភ្នំពេញ ដែលមានតង់ស៊ីតេប្រជាជនរស់នៅខ្ពស់។ លោក សុវណ្ណ ឧត្តម បានលើកឡើងថា៖ “ការចិញ្ចឹមសត្វឆ្កែ ចំនួនច្រើនក្បាល គឺនឹងនាំឱ្យមានផលរំខានដោយ សំឡេង ព្រោះសត្វឆ្កែវាតែងតែព្រុស ឬលូ ព្រមទាំងមានបញ្ហាជាមួយនឹងក្លិនមិនល្អចេញពី កន្លែងសត្វឆ្កែរស់នៅទាំងនោះ។” យ៉ាងណាមិញ ហាង Corgi in Town គឺត្រូវបានបង្កើត និង រចនាឡើងឱ្យមានទីធ្លាធំទូលាយ សម្រាប់ម្ចាស់ ចិញ្ចឹមសត្វឆ្កែ ដែលមានបំណងយកសត្វឆ្កែ របស់ខ្លួនមកលម្ហែ និងរត់ប្រឡែងលេងជាមួយ សត្វឆ្កែដែលមានចិញ្ចឹមស្រាប់នៅក្នុងហាង និង សម្រាប់អ្នកចូលចិត្តសត្វឆ្កែក៏អាចមកកម្សាន្ត លែងជាមួយសត្វឆ្កែដ៏គួរឱ្យស្រឡាញ់នៅទីនេះ បានផងដែរ។ លោក សុវណ្ណឧត្តម គឺជាស្ថាបនិកដំបូងគេ បង្អស់នៅប្រទេសកម្ពុជា ដែលបានបើកហាង កាហ្វេសម្រាប់អ្នកស្រឡាញចូលចិត្តសត្វឆ្កែនេះ ឡើង។ លោក សុវណ្ណឧត្តម៖ “ខ្ញុំបានបង្កើតហាង កាហ្វេសត្វឆ្កែនេះដំបូង បំផុតកាលពីជាង ១០ឆ្នាំ មុនមកម្ល៉េះ ដែលពេលនោះ ហាងរបស់ខ្ញុំគឺជាហាង កាហ្វេសម្រាប់អ្នកចូលចិត្ត សត្វឆ្កែដំបូងបំផុតនៅភ្នំ- ពេញ។ ប៉ុន្តែ ហាង Corgi in Town នេះ គឺជាសាខា ទីពីរទើបបង្កើតឡើងបានជាង១ឆ្នាំ មកហើយ។” ជាទូទៅ ម្ចាស់ហាងកាហ្វេសម្រាប់អ្នកស្រឡាញ់ ចូលចិត្តសត្វឆ្កែរូបនេះ ពុំសូវចាប់អារម្មណ៍នឹង ការផ្សព្វផ្សាយច្រើននៅក្នុងបណ្ដាញសង្គម ឬតាមបណ្តាសារព័ត៌មាននានា ដើម្បីទាក់ទាញ ភ្ញៀវមកលេងកន្លែងគាត់នោះទេ។ ហាង Corgi in Town គឺបង្កើតឡើងដោយធ្វើឱ្យមានភាព សាមញ្ញបំផុត សម្រាប់អ្នកស្រឡាញសត្វឆ្កែទូទៅ ឱ្យមកចូលលេងតាមការចង់របស់ពួកគាត់។ រៀង រាល់ចុងសប្តាហ៍ មានភ្ញៀវជាតិភាគច្រើនមកពី កណ្តាលទីក្រុងភ្នំពេញ និងភ្ញៀវខ្លះរស់នៅក្រុង តាខ្មៅ មកជាលក្ខណៈផ្ទាល់ខ្លួន និងខ្លះមកជា លក្ខណៈគ្រួសារ បានយកឆ្កែរបស់គាត់មកកម្សាន្ត នៅហាងកាហ្វេ Corgi in Town នេះ។ ក្រៅពី ភ្ញៀវជាតិ ក៏មានភ្ញៀវបរទេសដូចជា៖ ហ្វីលីពីន កូរ៉េ និងចិនជាដើម នាំសត្វឆ្កែមកលេងនៅហាង កាហ្វេនេះដែរ។ ហាង Corgi in Town នេះ គឺពេញនិយមចំពោះយុវវ័យដែលមានវ័យចាប់ពី ១៧ឆ្នាំ ទៅ ២២ឆ្នាំ និងសម្រាប់ក្រុមគ្រួសារដែលមានសត្វចិញ្ចឹម។ ក្រៅពីការស្រលាញ់ និងចូលចិត្ដសត្វឆ្កែ ហាង កាហ្វេ Corgi in Town គឺបង្កើតឡើងមិនមែន សម្រាប់តែរកចំណូលតែមួយមុខនោះទេ។ លោក សុវណ្ណឧត្តម៖ “ខ្ញុំសង្កេតឃើញថា ភាគច្រើន សម្រាប់អ្នកដែលចង់ចិញ្ចឹមឆ្កែមួយចំនួននៅទីក្រុង ភ្នំពេញ គឺមានផលលំបាកក្នុងការចិញ្ចឹម ព្រោះ ពួកគាត់ខ្វះបទពិសោធន៍ និងចំណេះដឹងពីការ ចិញ្ចឹម រួមទាំងបញ្ហាពុំមានទីធ្លាគ្រប់គ្រាន់ ខណៈ សន្ទុះនៃការចិញ្ចឹមសត្វឆ្កែនៅក្នុងទីក្រុងគឺមានការ កើនឡើងច្រើន។

ដូច្នេះ ហាងយើងខ្ញុំបង្កើតឡើង គឺដើម្បីផ្តល់នូវជំនួយតាមការចែករំលែកនូវបទ- ពិសោធន៍ដែលខ្ញុំមាន និងចែករំលែកនូវទីធ្លាកម្សាន្តរបស់សត្វឆ្កែ និងមិត្តភក្តិរបស់សត្វឆ្កែ ដែលយើងមានចិញ្ចឹមនៅក្នុងហាងនេះ”។ ក្រៅពីនោះ ដោយមើលឃើញពីផលលំបាករបស់សិស្សនិស្សិត មកពីតាមបណ្តាខេត្ត ម្ចាស់ហាងរូបនេះ ក៏មានបំណងផ្តល់នូវឱកាស់ការងារដល់សិស្សនិស្សិតដែលមកសិក្សានៅទីក្រុងភ្នំពេញផងដែរ។ លោក សុវណ្ណឧត្តម បានបន្តទៀតថា៖ “ដោយឡែក អ្វីដែលសំខាន់បំផុត គឺខ្ញុំចង់ជួយដល់យុវវ័យជំនាន់ក្រោយដែលមកបន្តការសិក្សានៅភ្នំពេញ ហើយខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះ ពួកគេអាចមកស្នាក់នៅ និងធ្វើការនៅកន្លែងខ្ញុំបាន ហើយខ្ញុំឱ្យជាអាទិភាពបំផុតសម្រាប់អ្នកមកពីខេត្ដ”។ លោក សុវណ្ណឧត្តម បានបង្ហើបប្រាប់ទៀតថា លោកមានគំនិតបង្កើតសាលាបង្រៀនពីការមើលថែសត្វចិញ្ចឹម និងលើកតម្កើនវប្បធម៌សត្វចិញ្ចឹមនៅកម្ពុជា តាមលទ្ធភាពដែលលោកអាចធ្វើទៅបាន៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer