គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តម្លៃស្រ្តីក្នុងសង្គមខ្មែរ
តម្លៃស្រ្តីក្នុងសង្គមខ្មែរ
2022.07.18

មានមតិខ្លះលើកឡើងថាខ្មែរជាសង្គមដែលឱ្យតម្លៃលើស្ត្រី។ បើយើងក្រឡេកមើលពីវប្បធម៌ក្នុងភាសាខ្មែរ គេសង្គេតឃើញថា មានពាក្យនាំមុខដោយពាក្យ “មេ” ជាច្រើនត្រូវបានប្រើប្រាស់ឆ្លុះបញ្ចាំងពីការឱ្យតម្លៃលើស្រ្តីភេទ។ បើយោងតាមវចនានុក្រមខ្មែរ ពាក្យ “មេ” មានន័យថាធំលើសគេក្នុងចំណោម ឬជាប្រធាន ឬជាចម្បងលើគេជាដើម។ ឧទាហរណ៍ដូចជាពាក្យ៖ មេទ័ព គឺជាទ័ព ដែលមានឋានៈធំជាងគេក្នុងជូរកងទ័ព។ មេក្រុម ជាអ្នកដែលមានតួនាទីក្នុងការដឹកនាំក្រុម។ មេការ ជាអ្នកទទួលបន្ទុកគ្រប់គ្រងការងារផ្នែកណាមួយក្នុងកន្លែងការងារ។ មេវត្ត = ចៅអធិការវត្តជាដើម។ យ៉ាងណាមិញ បើនិយាយពីរឿងនិទានខ្មែរវិញ ឃើញថាមានរឿងដំណាលពីការ លើកតម្កើងតម្លៃស្រី្តមួយចំនួនផងដែរដូចជា៖ រឿង ភ្នំប្រុសភ្នំស្រី (រឿងនិទាន ខ្មែរលើកតម្កើងភាពវ័យឆ្លាត របស់ស្រ្តីជាងបុរស) រឿងឪក្មេករើសកូនប្រសារ (រឿងនិទានតំណាលពីការចូលស្តីដណ្តឹងកូនស្រី ដែលតម្រូវឱ្យបុរសចូលស្តីដណ្តឹងនោះ ទៅបម្រើការងារផ្ទះខាងស្រីជាច្រើន ដើម្បីផ្ទាប់ចិត្តឪពុកម្តាយកូនស្រី) ជាដើម។ ម្យ៉ាងវិញទៀត ខ្មែរក៏មានពាក្យស្លោក និងសុភាសិត ដែលផ្ដល់តម្លៃស្រ្តីជាចម្បងផងដែរដូចជា៖ “ស៊ូស្លាប់បា កុំឱ្យស្លាប់មេ” “សំណាប យោងដី ស្រីយោងប្រុស” និង “សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារស្ត្រី” ជាដើម។ ជាទូទៅ ប្រជាជនខ្មែរស្គាល់ពីខ្លឹមសារ នៃសាច់រឿង និងសុភាសិតទាំងនេះយ៉ាងច្បាស់។ លើសពីនេះទៀត បើនិយាយពីរឿងព្រេងនៃការកកើតប្រទេសកម្ពុជាវិញ គឺបានដំណាលពីការគ្រប់គ្រងកោះគោកធ្លោក (កម្ពុជាបច្ចុប្បន្ន) ដោយព្រះនាងសោម៉ា (ឬនាងនាគ)។ ក្រោយពីមានសំពៅរបស់ព្រះថោងចូលមក ហើយទ្រង់បានលង់ស្នេហ៍មកលើរូបខ្លួន ទើប ព្រះនាងនាគ (ដើមឡើយជាកូនស្តេចភុជុង្គនាគ បានប្រែក្រឡាខ្លួនជាមនុស្សស្រីគ្រប់គ្រងកោះគោកធ្លោកនោះ) យល់ព្រមរៀបអភិសេកជាមួយព្រះអង្គ ហើយអ្នកទាំងពីរបានរួមរស់នៅលើកោះគោកធ្លោកនោះតរៀងមក។ ដោយមានរឿងព្រេងតំណាលបែបនេះ ឈុត ឆាកតំណាងឱ្យរូបព្រះថោង ត្រូវបាននាងនាគនាំទ្រង់ទៅឋានភុជុង្គនាគ ដើម្បីទៅជួប ព្រះបិតាព្រះនាងដែលជាស្តេចនាគ បានបន្សល់ទុកជាឈុតមួយក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរសព្វថ្ងៃនេះ គឺពិធី “ព្រះថោងតោងស្បៃនាងនាគ”។ យោងតាមស្លាកស្នាមប្រពៃណី និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រៀបរាប់ត្រួសៗខាងលើ ហាក់បានបង្ហាញឱ្យឃើញថាស្រ្តីមានតួនាទីសំខាន់នៅក្នុងសង្គមខ្មែរតាំងពីដើមមក៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer