គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?
តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?
2022.09.29

លោកពូ ចែម ចាន់នាង អាយុ៤៧ឆ្នាំ អ្នកប្រកបរបររត់ម៉ូតូកងបី

«ខ្ញុំមិនធ្លាប់ឮពីគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបពីមុនមកទេ។ ប៉ុន្ដែអំឡុងពេលកូវីដកាលពីមួយរយៈមុន ខ្ញុំសង្កេតឃើញមាន ការកែលម្អផ្លូវនៅក្នុងទីក្រុង ឥឡូវគេហៅថាផ្លូវ៣៨ខ្សែ។ ចំពោះ ខ្ញុំយល់ថា ការអភិវឌ្ឍនេះវាបានផ្ដល់ផលប្រយោជន៍ដល់អ្នក ប្រកបរបររកស៊ីនៅទីនេះ ព្រោះបើមានផ្លូវស្អាតងាយស្រួលធ្វើ ដំណើរនឹងនាំឱ្យមានភ្ញៀវទេសចរមកកម្សាន្តច្រើន។ នៅថ្ងៃ អនាគត ខ្ញុំចង់ឃើញការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប ថាតើវានឹងមានអ្វីពិសេសខ្លាំងជាងពេលបច្ចុប្បន្ននេះ»។

យុវតី ហាន់ នីស្សា អាយុ១៩ឆ្នាំ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យអង្គរ

«នាងខ្ញុំពុំបានដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃនោះទេ ប៉ុន្តែ នាងខ្ញុំពិតជារំភើបចិត្តនឹងសមិទ្ធផលផ្លូវទាំង៣៨ខ្សែសាងសង់ រួចនាពេលកន្លងនេះណាស់ ដ្បិតវាបានជួយសម្រួលដល់ការ ធ្វើដំណើរទៅមកក្នុងអំឡុងពេលសិក្សារបស់នាងខ្ញុំ ក៏ដូចជា ជួយឱ្យក្រុងសៀមរាបរបស់យើងកាន់តែស្រស់ឆើតឆាយជាងមុន មួយកម្រិតទៀត»។

កញ្ញា ស៊ាន ពីសី អាយុ១៩ឆ្នាំ និស្សិតសិក្សានៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA)

«នាងខ្ញុំធ្លាប់ឮពីស្មាតស៊ីធីដែរ ប៉ុន្តែវា ជាទីក្រុងបែបម៉េច នាងខ្ញុំពុំដឹងច្បាស់ទេ។ ចំពោះការអភិវឌ្ឍ ផ្លូវទាំង៣៨ខ្សែវិញ នាងខ្ញុំពិតជាត្រេកអរណាស់ដែលឃើញ សមិទ្ធផលនេះកើតឡើងក្នុងក្រុងសៀមរាប ព្រោះវាអាចជួយ ឱ្យជីវភាពរស់នៅរបស់យើងប្រសើរឡើងមួយកម្រិត និងមាន សុវត្ថិភាពជាងមុន»។

កញ្ញា គាំ ចន្នី អាយុ២៤ឆ្នាំ អាជីវករលក់សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍នៅផ្សារចាស់

«ពេលឃើញក្រុងសៀមរាបមានការអភិវឌ្ឍ ជាហូរហែ ជាពិសេស ការសាងសងផ្លូវ៣៨ ខ្សែក្នុងក្រុងសៀមរាបនេះ នាងខ្ញុំពិតជាសប្បាយរីករាយខ្លាំង ណាស់! នាថ្ងៃខាងមុខ នាងខ្ញុំមានបំណងពង្រីកហាងរបស់ នាងខ្ញុំឱ្យមានទំហំធំ និងមានផលិតផលច្រើនជាងមុន ដើម្បី ត្រៀមខ្លួនក្នុងការប្រកួតប្រជែង ក៏ដូចជាត្រៀមខ្លួនឱ្យសមស្រប តាមការរីកចម្រើនរបស់ក្រុង»។

លោក រាម សុខុម អាយុ៦០ឆ្នាំ អ្នកប្រកបរបររត់ម៉ូតូកង់បី

«ខ្ញុំធ្លាប់ឮពីគម្រោងស្មាតស៊ីធីកាលពីជិត១ឆ្នាំមុន ហើយសង្ឃឹម ថាសៀមរាបនឹងក្លាយជាទីក្រុងល្អ ហើយធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលប្រសើរតាមការអភិវឌ្ឍ នោះ។ តាមរយៈគម្រោងសាងសង់ផ្លូវកន្លងទៅ វាបានធ្វើឱ្យ ក្រុងយើងមានផ្លូវស្អាតនិងធំជាងមុន ព្រមទាំងមានបំពាក់នូវ កាមេរ៉ាសុវត្ថិភាពផង និងមានផ្លូវសម្រាប់កង់ជាដើមផងនេះ វានឹងនាំឱ្យមានការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ និងសម្រួល ការធ្វើដំណើរជាងមុនច្រើន»។

លោក លី វិចិត្រ អាយុ៤០ឆ្នាំ អាជីវករលក់ផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍នៅផ្សារចាស់

«បើនិយាយពីគម្រោងទីក្រុងវៃឆ្លាតក្នុងក្រុងសៀមរាប គឺខ្ញុំមិន ដែលបានឮពីមុនមកទេ ហើយមួយវិញទៀតការអភិវឌ្ឍផ្លូវទាំង ៣៨ខែ្សថ្មីៗនេះ ខ្ញុំក៏មិនដឹងថាវាស្ថិតក្នុងគម្រោងនេះឬអត់ដែរ ទេ។ ចំពោះការអភិវឌ្ឍផ្លូវកន្លងទៅនេះ ខ្ញុំយល់ថាវាជារឿងល្អ ដែលក្រុងសៀមរាបមានផ្លូវស្អាតធំទូលាយ ស្រួលធ្វើដំណើរ កាត់បន្ថយការកកស្ទះ ហើយខ្ញុំសង្ឃឹមថានឹងមានភ្ញៀវទេសចរ កុះករដូចពីមុន ឬលើសហ្នឹង»។

យុវតី សែម ស្រីពេជ្រ អាយុ២២ឆ្នាំ និស្សិតសិក្សានៅសាកវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA)

«ខ្ញុំមានអារម្មណ៍រីករាយពេលបានឃើញនៅក្នុងក្រុងមានផ្លូវ ស្អាត រៀបចំរចនាសម្ពន្ធមានរបៀបរៀបរយ ធ្វើឱ្យទាក់ទាញ ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ហើយការប្រកបមុខរបរ របស់ប្រជាជននៅទីនេះក៏មានភាពងាយស្រួលដែរ។ ចំពោះ គម្រោងក្រុងឆ្លាតវៃគឺខ្ញុំអត់ស្គាល់ទេ»។

កញ្ញា កាន់ សុផល អាយុ២០ឆ្នាំ និស្សិត និងជាបុគ្គលិកក្រៅម៉ោង លក់ការ៉េមឆានៅ Pub Street

«ខ្ញុំមានអារម្មណ៍រីករាយពេលបានឃើញនៅក្នុងក្រុងមានផ្លូវ ស្អាត រៀបចំរចនាសម្ពន្ធមានរបៀបរៀបរយ ធ្វើឱ្យទាក់ទាញ ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ហើយការប្រកបមុខរបរ របស់ប្រជាជននៅទីនេះក៏មានភាពងាយស្រួលដែរ។ ចំពោះ គម្រោងក្រុងឆ្លាតវៃគឺខ្ញុំអត់ស្គាល់ទេ»។

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប

មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles