គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហូតែល Bayon Modern Residence
ហូតែល Bayon Modern Residence
2022.10.13

លោក លួន គីមលាន (៤១ឆ្នាំ) ជាម្ចាស់និងជាអ្នកគ្រប់គ្រងប៊ូទីកហូតែល Bayon Modern Residence។ លោកបានបើកដំណើរការប៊ូទីកហូតែលនេះឡើងក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩កើតឡើង តែត្រូវបិទមួយរយៈរហូតដល់នៅដើមខែមេសា ឆ្នាំ២០២២ កន្លងទៅនេះទើបលោក គីមលាន ចាប់ផ្តើមបើកដំណើរការប៊ូទីកហូតែលរបស់ខ្លួនឡើងវិញ ខណៈចំនួននៃការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា និងនៅទូទាំងសកលលោកបានថមថយចុះច្រើន និងស្របពេលដែលក្រុងសៀមរាបទាំងមូលមានហេដ្ឋារចនាសម្ព័ន្ធថ្មីទើបតែសាងសង់រួច។

លោក លួន គីមលាន

ក្រោយពីសៀមរាប បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុងរួចរាល់ លោកសង្កេតឃើញថា មានកំណើនភ្ញៀវទេសចរជាតិមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមកទស្សនាក្រុងសៀមរាបមានចំនួនកើនឡើងច្រើនជាងពេលមុននៅក្នុងអំឡុងពេលបុណ្យជាតិធំៗ និងចុងសប្តាហ៍។ លោក គីមលាន៖ «ក្រោយផ្លូវសង់រួចមានភ្ញៀវខ្មែរច្រើនមកលេងខេត្តសៀមរាបយើង ជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ និងចុងសប្តាហ៍ ហើយប៊ូទីកយើងក៏អាចដោះស្រាយទូទាត់ថ្លៃបុគ្គលិកបាន ឡើងវិញខណៈពេលមុនធ្វើផ្លូវក្នុងក្រុងពោលគឺពេលមានវិបត្តិកូវីដ១៩ កន្លងទៅយើងពុំមានភ្ញៀវស្នាក់នៅដូចបច្ចុប្បន្ននេះទេ»។ សម្រាប់ការត្រៀមរៀបចំខ្លួនដើម្បីចាំទទួលភ្ញៀវទេសចរថ្មីឡើងវិញ លោក គីមលាន បានថ្លែងដូច្នេះ៖ «ក្រុមការងារយើងបានប្រជុំត្រៀមរៀបចំនូវផែនការទទួលភ្ញៀវ ដោយនឹងធ្វើការជួសជុលសម្អាតឡើងវិញទាំងស្រុងរួមទាំងគម្រោង រៀបចំឱ្យមានការគ្រប់គ្រងនិងដំណើរការគ្រប់សេវាទាំងស្រុងឡើងវិញមាន ដូចជា៖ សេវាកម្មអាហារពេលព្រឹក ការសិក្សាតម្លៃទីផ្សារថ្មី និងការរៀបចំជាព្រឹត្តការណ៍កម្សាន្តជាដើមឡើងវិញ»។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលពុំមានភ្ញៀវស្នាក់នៅដោយសារវិបត្តិជំងឺកូវីដ១៩ លោក គីមលាន បានកែ ប្រែប៊ូទីកហូតែលរបស់ខ្លួនឱ្យទៅជាកន្លែងរៀបចំពិធីអបអរសាទរ និងកម្សាន្តផ្សេងៗដូចជា៖ ពិធីរំលឹកខួបអាពាហ៍ពិពាហ៍ ពិធីខួបកំណើត និងកម្មវិធីអាំងសាច់ជាដើម ដោយប្រើប្រាស់បរិវេណកន្លែងទទួលភ្ញៀវ និងអាងហែល ទឹក ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនក្នុងកាលៈទេសៈបែបនោះ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប

មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?

ហាងអាហារជប៉ុន Izakaya DAI

ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles