គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កម្មវិធី The Voice Kids Cambodia
កម្មវិធី The Voice Kids Cambodia
2023.02.01

កម្មវិធី The Voice Kids Cambodia ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរទូទៅដែរ។ នៅឆ្នាំ២០១៧ ស្ថានីយទូរទស្សន៍ ហង្សមាស HDTV បានផ្តើមថតនិងចាក់ផ្សាយកម្មវិធីនេះជាលើកទី មួយ ដែលកាលនោះ ម្ចាស់ជ័យលាភីបានទៅលើ កុមារ៉ាឈ្មោះ ពេជ្រ ថៃ ហើយការប្រកួតជម្រុះចុងក្រោយផ្ទុះឡើងនូវចំនួនអ្នកតាមដានទស្សនាច្រើនពុំធ្លាប់មានពីមុនមក។ ចំណែកឯរដូវកាលទី២ នៅចុងឆ្នាំ២០១៨ ម្ចាស់ជ័យលាភីបាន ទៅលើកុមារ៉ា ទេព ពិសិដ្ឋ។ ដោយឡែករដូវកាលទី៣ ក្នុងឆ្នាំ២០២២ នេះ មិនទាន់ដឹងនរណាជាម្ចាស់ពានរង្វាន់រដូវកាលនេះទេ ព្រោះកម្មវិធីនេះកំពុងតែធ្វើការប្រកួតនៅឡើយ។

ផ្ទាំងផ្សាយកម្មវិធី The Voice Kids Cambodia
ទិដ្ឋភាពប្រកួតចំរៀងរបស់កុមារ

កញ្ញា វាសនា ចាន់នីកា (១៧ឆ្នាំ) សិស្សវិទ្យាល័យ រស់នៅរាជធានីភ្នំពេញ

«នេះជាលើកទីមួយដែលខ្ញុំមកទស្សនាផ្ទាល់ ហើយមានអារម្មណ៍សប្បាយរីករាយខ្លាំង។ មកផ្ទាល់គឺខុសគ្នាឆ្ងាយពីការទស្សនាតាមអន- ឡាញ យើងអាចស្រែកហ៊ោសប្បាយរីករាយជាមួយមនុស្សនៅជុំវិញ ខ្លួន។ ខ្ញុំយល់ថាកម្មវិធីនេះជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព- លោកមួយដែលផ្ដល់ឱកាសឱ្យក្មេងៗបង្ហាញសមត្ថភាពរបស់ពួកគាត់។ យ៉ាងណាមិញ នាងខ្ញុំក៏មានប្អូនប្រុសដែលជា បេក្ខជនឈ្មោះ វាសនា ធិណារាជ ចូលរួមប្រឡងក្នុងកម្មវិធីនេះផងដែរ។ បច្ចុប្បន្ន គាត់ប្រឡងដល់ វគ្គ Battle Roundsហើយ»។

 
កញ្ញា រដ្ឋា អាយអេង (១៨ឆ្នាំ) និស្សិត រស់នៅរាជធានីភ្នំពេញ

«នាងខ្ញុំជាអ្នកតាមដានកម្មវិធីនេះតាំងពីរដូវកាលទីមួយមកម្ល៉េះ ប៉ុន្ដែមិនដែលបានមកទស្សនាផ្ទាល់ ហើយនេះជាលើកទីមួយដែល បានមកចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក បែបនេះ។ នៅពេលបានទស្សនាផ្ទាល់ ខ្ញុំមានអារម្មណ៍ថាសប្បាយ និងប្លែកខ្លាំង ដោយសារមកដល់ទីនេះយើងអាចស្ដាប់ការបកស្រាយ ចម្រៀង និងស្រែកហ៊ោជាមួយអ្នកដែលមក ទីនេះដូចគ្នា។ មួយវិញទៀត ពេលបាន មកមើលផ្ទាល់ គឺយើងទទួលបានអារម្មណ៍ ពិសេស ដោយបានស្ដាប់ចម្រៀងក្នុង Studio ដែលបិទជិត និងនៅក្នុងម៉ាស៊ីនត្រជាក់បែប នេះ គឺថាមកទស្សនាហើយចង់មកម្ដងទៀត»។

 
កញ្ញា ឈិន បញ្ញា (១៨ឆ្នាំ) និស្សិតរស់នៅរាជធានីភ្នំពេញ

«The voice kids Cambodia ជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់ក្មេងៗគ្រប់ រូបបានបញ្ចេញសមត្ថភាពរបស់ពួកគេទៅកាន់អ្នកគាំទ្រ ក៏ដូចជាមហាជនជាដើម។ នាងខ្ញុំបានតាមដានទស្សនាកម្មនេះ តាំងតែពីរដូវកាលទីមួយមកម្ល៉េះ ប៉ុន្ដែមិនសូវ បានមកទស្សនាផ្ទាល់ដូចពេលនេះទេ។ ការដែលបានមកទស្សនាផ្ទាល់បែបនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយជាងការមើលតាមការផ្សាយបន្តផ្ទាល់ឆ្ងាយ ណាស់ ដ្បិតបានស្ដាប់ការបកស្រាយចម្រៀងរបស់បេក្ខជននីៗមួយផ្ទាល់។ កាន់តែ ពិសេសទៀតនោះ ការមកទស្សនាកម្មវិធីនេះ វាក៏ជាការលម្ហែមួយ ដើម្បីបំបាត់ភាព តានតឹងផងដែរ ខណៈមនុស្សម្នារចម្រុះវ័យយ៉ាងច្រើនកុះករមកចូលរួមទស្សនា និងឃើញនូវកាយវិការយ៉ាងរស់រវើកក្នុងស្ថានីយ៍ ធ្វើឱ្យនាងខ្ញុំហាក់មានអារម្មណ៍ រំភើបមួយបែបទៀត នៅពេលដែលបានឃើញមនុស្សម្នា ច្រើនបែបនេះ។ ជាមួយគ្នានេះ ពេលកម្មវិធីចាប់ផ្ដើមយើង ក៏បានឃើញវត្តមានរបស់គណៈកម្មការវាយតម្លៃដែលជា តារាល្បីៗនៅកម្ពុជាយើងផងនោះ កាន់តែធ្វើឱ្យនាងខ្ញុំមានអារម្មណ៍រំភើបថែមមួយកម្រិតទៀត»។

  
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

ក្រុមហ៊ុន ហង្សមាស

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles