គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01

ដើម្បីទទួលបានការគាំទ្រពីអ្នកទស្សនា ក្រុមហ៊ុនទូរទស្សន៍ដទៃកំពុងស្វះស្វែងផលិតកម្មវិធីទាក់ទាញផ្សេងៗ។ យើងខ្ញុំសូមណែនាំត្រួសៗពីកម្មវិធីទូរទស្សន៍ទាំងនោះ។

ទូរទស្សន៍ PNN

PNN មានឈ្មោះពេញ «People National Network» ជា ស្ថានីយទូរទស្សន៍ ដែលមានទំហំធំជាងគេបង្អស់នៅកម្ពុជា និងមានថវិការវិនិយោគប្រមាណ ៤០លានដុល្លារអាមេរិក។ PNN បានចាប់ ផ្តើមដំណើរការផ្សាយសាកល្បងលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០១៥។ ទូរទស្សន៍ PNN ផលិតកម្មវិធីព័ត៍មាន និងកម្សាន្តមានដូចជា៖ ការប្រគុំតន្រ្តីសម័យទំនើបៗ កម្មវិធីសម្តែងសមត្ថភាពកុមារ និងកម្មវិធី ចម្រៀង The Wall Song ជាដើមកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពី អ្នកទស្សនា។ PNN ក៏បានលើកស្ទួយវិស័យភាពយន្តភាគខ្មែរ ដោយ ចំណាយទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ផលិតរឿងភាគខ្មែរ ដែលមាន គុណភាព និងកំពុងទទួលការពេញនិយម។

ឈុតមួយនៃរឿងភាគខ្មែរចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN
កម្មវិធីសម្តែងទេពកោសល្យកុមារ
បងស្រី ឥន្ទ ញានពុទ្ធាវី (៥៣ឆ្នាំ) អាជីវករ រស់នៅភ្នំពេញ

«នាងខ្ញុំចូលចិត្តមើលប៉ុស្តិ៍ PNN ព្រោះសំបូររឿងភាគខ្មែរ និងថៃល្អមើល។ ជាទូទៅ ខ្ញុំបើកមើលនៅម៉ោងពេលបាយល្ងាច តរហូតដល់ពេលចូលគេង ព្រោះគេចាក់បញ្ចាំងរឿងភាគថៃ និងខ្មែរល្អៗមើល ហើយប៉ុស្តិ៍ហ្នឹងមើលច្បាស់ជាងប៉ុស្តិ៍ដទៃទៀត»Text

 

ទូរទស្សន៍ TV5

ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ បានចាប់ផ្ដើមដំណើរការផ្សព្វផ្សាយចាប់តាំងពីខែវិច្ឆិការ ឆ្នាំ១៩៩៥។ មានផ្សាយព័ត៌មានក្នុង និងក្រៅប្រទេស សិល្បៈកម្សាន្ត កីឡាជាដើម។ ជាពិសេស បច្ចុប្បន្ន ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កំពុងផលិតរឿងភាគខ្មែរ និងចាក់ផ្សាយរឿងភាគថៃ ចិន និងឥណ្ឌាល្បីៗមួយចំនួន។ កម្មវិធីផ្សាយពីការប្រកួតកីឡាប្រដាល់ខ្មែរ នៅចុងសប្តាហ៍ក៏ពេញនិយមខ្លាំងដែរ។ បច្ចុប្បន្ន ការប្រកួតដណ្តើមខ្សែក្រវាត់ពានរង្វាន់ “សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ” កំពុងទទួលការពេញនិយម។

ឈុតរឿងភាគខ្មែរចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ TV5
កម្មវិធីផ្សាយព័ត៌មានពេលព្រឹកប៉ុស្តិ៍ TV5
យុវជន គុណ ស៊ាងអូន (១៨ឆ្នាំ) សិស្សវិទ្យាល័យ រស់នៅខេត្តត្បូងឃ្មុំ

«បើនិយាយពីការទស្សនាប៉ុស្តិ៍ទូរទស្សន៍វិញ ខ្ញុំចូលចិត្តប៉ុស្តិ៍ BTV សម្រាប់ការមើលកីឡាបាល់ទាត់ក្នុងស្រុក។ ហើយប៉ុស្តិ៍ TV5 ខ្ញុំចូលចិត្តមើលព័ត៌មានកីឡាជាតិ និងអន្តរជាតិ ដោយសារខ្ញុំពេញចិត្ត នឹងការអធិប្បាយរបស់ពិធីករគឺ លោក ហរ ង៉ែត។ រីឯប៉ុស្តិ៍ PNN វិញ ខ្ញុំចូលចិត្តមើលភាពយន្តខ្មែរ និងថៃ»

 

ទូរទស្សន៍ជាតិកម្ពុជា TVK

ជាទូរទស្សន៍រដ្ឋតែមួយគត់នៅកម្ពុជា ពេញនិយមជាមួយការផ្សព្វផ្សាយព័ត៍មានជាតិ អន្តរជាតិ ព័ត៌មានកីឡា និងកម្មវិធីអប់រំមួយចំនួន។ បច្ចុប្បន្នក៏កំពុងពង្រឹងការផ្សាយតាមទំព័រហ្វេសប៊ុកផងដែរ។

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

ក្រុមហ៊ុន ហង្សមាស

កម្មវិធី The Voice Kids Cambodia

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles