គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
2023.03.22

ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ

តាមដានសេចក្តីប្រកាស់ជ្រើសរើសមគ្គុទេសក៍ទេសចរជំនាន់ថ្មី ហើយដាក់ពាក្យប្រឡង

លម្អិត៖

  • សេចក្តីប្រកាសត្រូវបានធ្វើឡើងដោយក្រសួងទេសចរណ៍ ដែលជាធម្មតា ធ្វើឡើងជារៀងរាល់មួយឆ្នាំ ឬពីរឆ្នាំម្តង អាស្រ័យលើតម្រូវការ និងស្ថានភាពកំណើនភ្ញៀវទេសចរដែលក្រសួងប្រមើរមើល។
  • សេចក្តីប្រកាស់នោះត្រូវបានផ្សព្វផ្សាយនៅមន្ទីទេសចរណ៍ខេត្ត និងតាមបណ្តាសាលាបណ្តុះបណ្តាលពាក់ព័ន្ធ។
  • បច្ចុប្បន្ន ប្រសិនបើមើលឃើញថាតម្រូវការភ្ញៀវទេសចរភាសាណាខ្វះច្រើន នឹងមានការបើកវគ្គបណ្តុះបណ្តាលមគ្គុទេសក៍ពិសេសដើម្បីបំពេញតម្រូវការនោះ។
  • ចំពោះព័ត៌មានថ្មីៗទាក់ទង់នឹងការប្រកាស់ជ្រើសរើសមគ្គុទេសក៍ គេអាចតាមដានការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ឬនៅតាមបណ្ដាសមាគមនីមួយៗនៃមគ្គុទេសក៍ទេសចរ និងតាមប្រព័ន្ធអ៊ីធឺណិតជាដើម។
  • បេក្ខជនមានសិទ្ធប្រឡង៖ និសិ្សត សមណនិសិ្សត និងសិស្សដែលមានសញ្ញាប័ត្រទុតិយភូមិ។
  • អត្រាការប្រកួតប្រជែងតាមការប្រឡងជ្រើសរើសចូលរៀលវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ថ្នាក់តំបន់ សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៣ ធ្វើឡើងខែតុលា ឆ្នាំ២០១៦ មានបេក្ខជនបានដាក់ពាក្យសុំប្រឡងសរុបចំនួន៥១៤រូប លើជំនាញ ១០ភាសា ដោយកំណត់យកបេក្ខជនចំនួនត្រឹមតែ ១៨០រូបតែប៉ុណ្ណោះ។

បេក្ខជនត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរចំណេះដឹងទូទៅ និងកិច្ចសម្ភាសន៍ផ្ទាល់មាត់ក្រោមលក្ខខណ្ឌកំណត់ដោយក្រសួងទេសចរណ៍

  • វិញ្ញាសាសរសេរវប្បធម៌ទូទៅ៖ ផ្តោតលើចំណេះដឹងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រប្រទេសកម្ពុជាជាដើម។
  • វិញ្ញាសាសរសេរឯកទេសភាសា៖ វាស់កម្រិតយល់ដឹងភាសាជំនាញ។
  • វិញ្ញាសាផ្ទាល់មាត់៖ ផ្តោតលើចំណេះដឹងទូទៅពីប្រវត្តិសាស្ត្រវប្បធម៌ ចំណេះដឹងស្តីពីទេសចរណ៍ នឹងការ។

ពន្យល់បកស្រាយពីការផ្តល់សេវាជូនភ្ញៀវទេសចរ ដោយបេក្ខជនឆ្លើយ​ជាភាសាឯកទេសរបស់ខ្លួន។

បេក្ខជនប្រឡងជាប់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ ឬពេលកំណត់ជាក់លាក់ណាមួយកំណត់ដោយក្រសួងទេសចរណ៍

លម្អិត

ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមត្រូវសិក្សាមុខវិជ្ជានានាទាក់ទងនឹងវិស័យទេសចរណ៍មានដូចជា៖ ប្រវត្តិសាស្រ្ត និងប្រវត្តិសិល្បៈខ្មែរ ភូមិសាស្រ្ត ទីផ្សាទេសចរណ៍ បដិសណ្ឋារកិច្ច សង្រ្គោះបន្ទាន់ កម្មសិក្សាផ្ទាល់នៅតាមប្រាសាទ និងវប្បធម៌ ប្រពៃណីនៃភាសាបរទេសដែលខ្លួនជ្រើសរើសជាដើម។ មានវាលក្មិន ដែលជាសាស្រ្តាចារ្យ និងអ្នកជំនាញជាច្រើនរូបត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញ ឬបដិកឋាក្នុងវគ្គបណ្តុះបណ្តាលនេះ។

 

 

ធ្វើការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល

ក្រសួងទេសចរណ៍នឹងចេញវិញ្ញាប័ណ្ណបត្របញ្ជាក់អំពីវិជ្ជាជីវៈមគ្គុទេសក៍ទេសចរកំណត់ដោយក្រសួងជូនបេក្ខជនប្រឡងជាប់ ដើម្បីឱ្យសាម៉ីខ្លួនបន្តស្នើសុំអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរ យកទៅដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនទេសចរណ៍ ឬណែនាំភ្ញៀវផ្ទាល់ខ្លួន។

អាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរ ត្រូវធ្វើថ្មីជារៀងរាល់ ២ឆ្នាំម្តង

គួររំឭកបន្ថែមថា ព័ត៍មានរៀបរាប់ខាងលើនេះជាព័ត៍មានសម្រាប់ការប្រឡងមគ្គុទេសក៍ទេសចរថ្នាក់តំបន់តែប៉ុណ្ណោះ។ ដោយឡែក បើនិយាយអំពីមគ្គុទេសក៍ទេសចរថ្នាក់ជាតិវិញ គឺក្រសួងតម្រូវឱ្យបេក្ខជនប្រឡង ត្រូវមានបទពិសោធន៍នៅក្នុងតំបន់ខ្លួនចាប់ពី ៥ឆ្នាំឡើងទៅ ទើបអាចមានសិទ្ធិប្រឡង។ បេក្ខជនប្រឡងជាប់ត្រូវសិក្សាវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ បូករួមទាំងការសរសេរសារណា និងធ្វើបទបង្ហាញដើម្បីការពារប្រធានសារណាទាក់ទងនឹងវិស័យទេសចរណាមួយដែលខ្លួនចាប់អារម្មណ៍។

មគ្គុទេសក៍ទេសចរណ៍មាន៥ប្រភេទ៖

  • មគ្គុទេសក៍ទេសចរថ្នាក់ជាតិ
  • មគ្គុទេសក៍ទេសចរថ្នាក់តំបន់
  • មគ្គុទេសក៍ទេសចរថ្នាក់ក្រោមជាតិ
  • មគ្គុទេសក៍ទេសចរថ្នាក់សហគមន៍
  • មគ្គុទេសក៍ទេសចរថ្នាក់ពិសេស

ចូលរួមវគ្គបណ្តុះបណ្តាលវិក្រិត្តការ

បន្ទាប់ពីជាប់ជាមគ្គុទេសក៍ទេសចរថ្នាក់ជាតិ និងបម្រើការងារបានរយៈពេល ២-៣ឆ្នាំ មគ្គុទេសក៍ទេសចររូបនោះនឹងត្រូវបានតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលវិក្រិត្តការ។ វគ្គនេះ សិក្សាបន្ថែមពីកំណែទម្រងមគ្គុទេសក៍ទេសចរ ហេដ្ឋារចនាសម្ព័ន្ធតំបន់អង្គរពីបុរាណកាល ការរំឭកឡើងវិញ និងរៀនសូត្រអំពីចំណេះដឹងថ្មីៗ ក៏ដូចជាការបំពាក់បំប៉ន់បន្ថែមពីលើជំនាញជាដើម។ វគ្គបណ្តុះបណ្តាលវិក្រិត្តការ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ឬក្រសួងទេសចរណ៍ផ្ទាល់។ ក្រៅពីនោះ មានវគ្គសិក្សាខ្លីទាក់ទងនឹងវិស័យទេសចរណ៍ ដូចជា ការសិក្សាស្វែងយល់ពីវប្បធម៌ និងបដិសណ្ឋារកិច្ច (អ្នកជំនាញជនជាតិជប៉ុនបង្រៀនអំពីរបៀបធ្វើការបែបជប៉ុន របៀបដោះស្រាយបញ្ហាជាមួយភ្ញៀវជប៉ុន របៀបបញ្ចេញឥរិយាបទពេលកំពុងធ្វើការ ឬពេលមកយឺតជាដើម) ជូនមគ្គុទេសក៍ទេសចរផ្នែកភាសាជប៉ុនមួយចំនួនផងដែរ។

អំពីការប្រឡងមគ្គុទេសក៍ទេសចរឆ្នើមនិយាយភាសាជប៉ុន!

បងស្រី សេង ស្រីលក្ខណ៍ (៤០ឆ្នាំ) ជាមគ្គុទេសក៍ទេសចរឆ្នើមនិយាយភាសាជប៉ុន ប្រចាំឆ្នាំ២០១៣។ បងស្រី នៅតែចង់ឃើញការធ្វើឱ្យមានកម្មវិធីប្រកួតជ្រើសរើសមគ្គុទេសក៍ទេសចរឆ្នើមនិយាយភាសាជប៉ុន ព្រោះយល់ថាកម្មវិធីបែបនេះនឹងជួយជម្រុញឱ្យមគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុនបន្តដុសខាត់ជំនាញរបស់ខ្លួន បន្តការសិក្សាស្វែងយល់បន្ថែមពីភាសា និងវប្បធម៌ជប៉ុនបន្ថែមទៀតសម្រាប់អាជីពខ្លួន។ បងស្រីបានលើកឡើងដូច្នេះថា៖ «តាមពិតទៅ ឆ្លងតាមការប្រកួតដែលនាងខ្ញុំបានឆ្លងកាត់កន្លងទៅឃើញថា ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងនេះបាន បេក្ខជនប្រឡងទាំងអស់ ត្រូវធ្វើការស្វែងយល់ និងសិក្សាបន្ថែមអំពីចំណេះដឹងទូទៅពាក់ព័ន្ធនឹងការងារជាមគ្គុទេសក៍ទេសចរដែលមានដូចជា៖ រឿងរ៉ាវប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរជាដើម និងត្រូវមានសិល្បៈក្នុងការពន្យល់ណែនាំភ្ញៀវទេសចរជប៉ុនឱ្យងាយយល់អំពីខ្មែរយើង។ ផ្ទុយទៅវិញ គាត់ក៏ត្រូវដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីរស់នៅរបស់ជនជាតិជប៉ុនច្រើនដែរ»។ គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីប្រកួតមគ្គុទេសក៍ទេសចរឆ្នើមកន្លងទៅ គឺតម្រូវឱ្យបេក្ខជនធ្វើការប្រឡងវិញ្ញាសាសរសេរលើមុខវិជ្ជាចំណេះដឹងទូទៅ មុននឹងចូលទៅកាន់វគ្គប្រឡងជម្រុះផ្តាច់ព្រ័ត តាមរយៈការឡើងថ្លែងសន្ទរកថាលើប្រធានបទខ្លួនចាប់អារម្មណ៍ជាភាសាជប៉ុន នៅមុខគណៈកម្មការដែលចូលរួមដោយតំណាងពីក្រសួងទេសចរ ស្ថានទូតជប៉ុននៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃ។ បងស្រី លក្ខណ៍ ក៏បានប្រាប់ពីចំណាប់អារម្មណ៍ពេលខ្លួនត្រូវបានជ្រើសរើសជាបេក្ខជនលាភីដូច្នេះដែរថា៖ «នាងខ្ញុំនៅចាំបានថា កាលនោះ បន្ទាប់ពីត្រូវជូនភ្ញៀវបញ្ចប់កម្មវិធីទស្សនារបស់គាត់នៅសៀមរាបភ្លាម នាងខ្ញុំត្រូវជិះយន្តហោះពីខេត្តសៀមរាបដើម្បីចូលរួមប្រឡង។ ទោះបីជានឿយហត់ និងត្រូវត្រៀមច្រើនសម្រាប់ការប្រឡងនោះក្តី កម្មវិធីនោះបានផ្តល់នូវអនុស្សាវរីយ៍ថ្មី និងល្អបំផុតមួយសម្រាប់រូបនាងខ្ញុំក្នុងការងារអាជីពមួយនេះ»។

ដោយសារចំនួនភ្ញៀវទេសចរធ្លាក់ចុះក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ បងស្រី លក្ខណ៍ បានបម្រើការជាអ្នកបកប្រែផ្ទាល់មាត់ភាសាខ្មែរនិងជប៉ុន នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។

❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៨០%

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles