អំពីស្ថានភាពអាជីពមគ្គុទេសក៍ក៍ទេសចរក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩
លោក អ៊ី អុល (៤២ឆ្នាំ)
ស្រុកកំណើត ខេត្តសៀមរាប
មានគ្រួសារ (ប្រពន្ធ និងកូនស្រីអាយុ១៣ឆ្នាំ)
បទពិសោធន៍ការងារមគ្គុទេសក៍ទេសចរ៖ ២១ឆ្នាំ
❤ បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ១០០%
មានស្រុកកំណើតនៅភូមិកណ្តោល ឃុំស្វាយចេក ស្រុកអង្គធំ ខេត្តសៀមរាប និងជាយុវជនម្នាក់ធ្លាប់រស់នៅឆ្លងកាត់សម័យ អ៊ុនតាក់ (១៩៩២-១៩៩៣) ផង បានធ្វើឱ្យលោក អ៊ី អុល (៤២ឆ្នាំ) ចាប់អារម្មណ៍នឹងការសិក្សាភាសាបរទេសតាំងពីកុមារភាពមក។ លោក អុល បានផ្តើមសិក្សាភាសាជប៉ុននៅឆ្នាំ១៩៩៩ ខណៈខេត្តសៀមរាបនៅមិនទាន់មានសាលា និងសម្ភារៈសិក្សាភាសាជប៉ុនគ្រប់គ្រាន់នៅឡើយ។ លោកបានចាប់ផ្ដើមអាជីពជាមគ្គុទេសក៍ក៍ទេសចរនៅឆ្នាំ២០០១ ព្រោះលោកសង្កេតឃើញថា នៅសម័យអ៊ុនតាក់ មានការនិយមសិក្សានិងតម្រូវការប្រើប្រាស់ភាសាបរទេសច្រើន ទើបធ្វើឱ្យរូបលោកចាប់អារម្មណ៍សិក្សាភាសាបរទេសដើម្បីក្លាយខ្លួនជាអ្នកនាំភ្ញៀវទេសចរបរទេសម្នាក់។ លោក អុល បានថ្លែងពីអារម្មណ៍ខ្លួនចំពោះអាជីពជាមគ្គុទេសក៍ទេសចរដូច្នេះថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ពេលខ្ញុំអាចប្រើប្រាស់ភាសាបរទេសពន្យល់ឱ្យជនជាតិផ្សេងបានយល់អំពីរឿងរ៉ាវនានាទាក់ទងនឹងខ្មែរយើងទៅកាន់ពួកគាត់បាន»។ លោក អុល ចូលចិត្តសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរ និងបានប្រឡងជាប់ជាមគ្គុទេសក៍ទេសចរឆ្នើមនិយាយភាសាជប៉ុននៅឆ្នាំ២០០៨។ លើកឡើងពីការសម្រេចចិត្តជ្រើសរើសយកភាសាជប៉ុន លោក អុល បានមានប្រសាសន៍ដូច្នេះថា៖ «ដោយមើលឃើញថា នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ មគ្គុទេសក៍ទេសចរចេះនិយាយភាសាជប៉ុន មានចំនួនតិចតួចបំផុត និងឃើញមានតម្រូវការអ្នកចេះភាសាជប៉ុនផងនោះ បានធ្វើឱ្យខ្ញុំសម្រេចចិត្តរៀន និងចាប់យកអាជីពជាមគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុនពីឆ្នាំ២០០១ តែម្ដងទៅ»។ ដោយវិបត្តិជំងឺកូវីដ១៩ លោក អុល បានសម្រេចចិត្តចាកចេញពីខេត្តសៀមរា មកបម្រើការនៅរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនបញ្ជូនសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុនក្នុងខែមិថុនាឆ្នាំ២០២១។
អំពីស្ថានភាពភ្ញៀវទេសចរមកទស្សនាទឹកដីអង្គរកន្លងទៅ
ទាក់ទងនឹងស្ថានភាពភ្ញៀវទេសចរជនជាតិជប៉ុនមកទស្សនារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តក្នុងខេត្តសៀមរាប លោក អុល បានពិព័ណនាពីស្ថានភាពដែលលោកបានមើលឃើញកន្លងទៅដូច្នេះថា៖ « បើគិតត្រឹមចុងទសវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំសង្កេតឃើញថាភ្ញៀវទេសចរជាជនជាតិជប៉ុន គឺនៅមិនទាន់មានច្រើនទេ។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ២០០០ មានភ្ញៀវទេសចរជប៉ុនកើនឡើងជាលំដាប់រហូតដល់ឆ្នាំ២០១៤ ដែលជាឆ្នាំមានចំនួនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាច្រើនបំផុត ចំនួនប្រមាណ ២១៥ ០០០នាក់ក្នុងមួយឆ្នាំ។ រហូតមកដល់ពេលនោះ ភ្ញៀវជនជាតិជប៉ុនចាប់អារម្មន៍ខ្លាំងលើប្រាសាទអង្គរវត្ត ហើយក៏ចូលចិត្តស្ដាប់មគ្គុទេសក៍ទេសចរពន្យល់អំពីរឿងរ៉ាវរបស់ប្រាសាទផងដែរ។ ប៉ុន្តែក្រោយមកខ្ញុំសង្កេតឃើញថា ភ្ញៀវជប៉ុនមិនសូវចូលចិត្តស្ដាប់ការពន្យល់របស់មគ្គុទេសក៍ចរដូចមុនទេ ហើយប្រាសាទអង្គរវត្តក៏ពួកគេមិនសូវចង់សិក្សាស្វែងយល់ដូចពីមុនដែរ តែពួកគាត់ភាគច្រើនបែរជាចាប់អារម្មណ៍លើការអប់រំ ជីវភាពរស់នៅតាមភូមិរបស់ប្រជាជនខ្មែរយើង ការថតរូប និងការមើលថ្ងៃលិចជាដើម»។
បើទោះបីបរិមាណភ្ញៀវទេសចរជនជាតិជប៉ុនមានចំនួនច្រើនក្ដី ក្រោយឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរជប៉ុនបែរជាថយចុះវិញបន្តិចក្នុងចំនួនមួយដែលថេរក្នុងមួយរយៈពេល។ យ៉ាងណាមិញ ភ្ញៀវដែលត្រូវការសេវាកម្មមគ្គុទេសក៍ទេសចរបែរជាមានការធ្លាក់ចុះខ្លាំងទៅវិញ។ លោក អុល បានលើកឡើងដូច្នេះថា៖ « ដ្បិតតែក្នុងមួយឆ្នាំមានចំនួនភ្ញៀវទេសចរជនជាតិជប៉ុន១៩ម៉ឺន ទៅ ២0ម៉ឺននាក់ថេរក៏ពិតមែន តែភ្ញៀវដែលត្រូវការសេវាកម្មមគ្គុទេសក៍បែរជាមានចំនួនតិចទៅវិញ មូលហេតុប្រហែលមកពីភ្ញៀវមានបទពិសោធន៍ និងព័ត៌មានគ្រប់គ្រាន់ បូករួមទាំងចំនួនមគ្គុទេសក៍ទេសចរមានការកើនឡើងផងដែរ»។
ការសម្រេចចិត្តចាកចេញពីខេត្តសៀមរាប
មកទល់ខែមេសា ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបានធ្លាក់ដល់ចំណុចក្បែរសូន្យ ព្រោះតែវិបត្តិកូវីដ-១៩ចូលមកដល់។ ពេលនោះ លោក អុល គិតថាប្រហែលជាការងារជាមគ្គុទេសក៍ទេសចរនេះមិនរីកចម្រើនទៅមុខទៀតទេ ហើយលោកក៏គិតចង់ផ្លាស់ប្ដូរទៅជំនាញ់ផ្សេងដែរ។ ទោះជាគិតយ៉ាងនោះក្តី លោក អុល ពុំបានសម្រេចចិត្តភ្លាមៗដើម្បីធ្វើការផ្លាស់ប្ដូរមុខរបរខ្លួនឡើយ ព្រោះរូបលោកត្រូវចាក់ចេញពីស្រុកកំណើត ទើបរូបលោកបានសម្រេចចិត្តបន្តការងារជាមគ្គុទេសក៍ក៍ទេសចរនេះរយៈពេលមួយឆ្នាំ។ យ៉ាងណាមិញ ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ ក្រោយទទួលដំណឹងពីការជ្រើសរើសបុគ្គលិកតាមរយៈសិស្សច្បងរបស់ខ្លួនម្នាក់ ធ្វើឱ្យរូបលោកសម្រេចចិត្តចាកចេញពីស្រុកកំណើតខ្លួនដាក់ពាក្យធ្វើការជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនបញ្ជូនសិក្ខាកាមមួយនៅរាជធានីភ្នំពេញនាខែមិថុ់នា ឆ្នាំ២០២១។
បើយើងក្រឡេកមកមើលស្ថានភាពមគ្គុទេសក៍ទេសចរក្នុងអំឡុងពេលកូវីដ-១៩កំពុងឆ្លងខ្លាំងវិញ លោកបានពោលដូច្នេះថា៖ «បងប្អូនដែលជាមគ្គុទេសក៍ទេសចរគ្រប់រូបសឹងតែបោះបង់អាជីពមួយនេះទាំងស្រុង ដោយអ្នកខ្លះត្រឡប់ទៅធ្វើស្រែចម្ការ អ្នកខ្លះក៏ត្រឡប់ទៅជួយលក់ដូរភរិយារបស់គាត់ ខ្លះចេញទៅបង្រៀនភាសាជប៉ុន ហើយអ្នកមួយចំនួនទៀតក៏ទៅធ្វើជាអ្នកបកប្រែតាមមន្ទីពេទ្យ ឬតាមរោងចក្រនៅបណ្តាខេត្តដទៃ និងនៅរាជធានីភ្នំពេញជាដើម»។
ការយល់ឃើញពីអាជីពជាមគ្គុទេសក៍ទេសចរ
ទោះមានមគ្គុទេសក៍ក៏ទេសចរនិយាយភាសាជប៉ុនមួយចំនួនបានចាកចេញពីស្រុកកំណើតខ្លួនដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈការមកធ្វើការងារនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាក្តី ក៏លោក អុល គិតថា មានមគ្គុទេសក៍ទេសចរមួយចំនួនធំនៅតែមានចិត្តចង់ត្រឡប់មករកអាជីពនេះវិញ ប្រសិនបើស្ថានភាពភ្ញៀវទេសចរត្រឡប់មកមានច្រើនដូចមុន ដ្បិតពួកគាត់នៅតែស្រឡាញ់ និងចូលចិត្តអាជីពមួយនេះ។ លោក អុល៖ « មគ្គុទេសក៍ទេសចរមានចំណុចពិសេសត្រង់ថា ពួកគាត់អាចផ្ដល់ព័ត៌មានអំពីខ្មែរទៅជនជាតិបរទេស ឬអាចនិយាយបានថាពួកគាត់ជាប្រេសិតតូចមួយរូបណែនាំឱ្យជនបរទេសស្គាល់ពីប្រទេសកម្ពុជា។ លើសពីនេះទៀត អាជីពជាមគ្គុទេសក៍ទេសចរ គឺមានសេរី និងអាចស្គាល់មនុស្សជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន ដែលរាល់ពេលណែនាំពួកគាត់ម្តងៗធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយគ្រប់ពេល»។
ដោយឡែកក្នុងយុគសម័យទំនើបនេះ បើទោះបីប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងក្ដី ក៏លោកមិនមានការបារម្ភអំពីផលប៉ះពាល់ដល់អាជីពជាមគ្គុទេសក៍ទេសចរនេះឡើយ ដោយលោកបែរជាយល់ឃើញបែបនេះថា៖ « ការរីកចម្រើននៃបច្ចេកវិទ្យានេះ ខ្ញុំគិតថាវាជាការវិវត្តមួយដែលយើងមិនអាចហាមឃាត់បានទេ។ ភ្ញៀវទេសចរដែលមានវ័យមធ្យម មកជាលក្ខណៈគ្រួសារ ឬជាគូស្នេហ៍ និងមកជាលក្ខណៈឯកជនប៉ុណ្ណោះ ដែលប្រើបច្ចេកទេសទំនើបបែបនោះ ហើយអាចនឹងមិនត្រូវការមគ្គុទេសក៍ក៍ណែនាំដូចជាពួកយើង។ ប៉ុន្តែប្រសិនបើភ្ញៀវមកជាក្រុម មានវ័យចំណាស់ ឬវ័យកណ្តាលមួយចំនួនធំ គឺគេនៅតែត្រូវការមគ្គុទេសក៍ក៍ទេសចរដោយខានមិនបាន។ និយាយឱ្យខ្លីទៅ តម្រូវការមគ្គុទេសក៍ទេសចរនៅតែមាន ប៉ុន្តែអាចនឹងថយចុះខ្លះដែរ ហើយក៏អាស្រ័យលើគោលការណ៍ក្រសួងទេសចរណ៍ដែរថាតើក្រសួងចង់មានសេវាកម្មបែបបច្ចេកវិទ្យាច្រើនជាង ឬចង់ឱ្យសេវាមគ្គុទេសក៍ជាមនុស្សច្រើនជាងប៉ុណ្ណោះ»។
ទោះជាយ៉ាងនេះក្ដី លោក អុល ក៏ចាប់អារម្មណ៍នឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតកម្មវិធី (អ៊ែប) លើទូរសព្ទដៃដើម្បីជួយសម្រួល និងទទួលភ្ញៀវទេសចរជប៉ុនមានបំណងមកទស្សនាកម្ពុជាផងដែរ។ លោក អុល ៖«ដោយខ្ញុំគិតថាយើងទាំងអស់គ្នាពុំអាចរស់នៅកាត់ផ្តាច់ពីបច្ចេកវិទ្យាទំនើបបច្ចុប្បន្នបាន ខ្ញុំមានបំណងបង្កើតអ៊ែបសម្រាប់ទទួលកក់ភ្ញៀវជប៉ុនណាដែលចង់បានសេវាពីពួកយើង ដោយយើងនឹងបញ្ចូលព័ត៌មានលម្អិតអំពីមគ្គុទេសក៍ក្នុងអ៊េបនោះ ហើយបង្កើតជាជម្រើសសម្រាប់ភ្ញៀវជ្រើសរើសមគ្គុទេសកក៍ទេសចរដែលខ្លួនគិតថាចូលចិត្ត និងបង្កើតកម្មវិធីទស្សនាផ្សេងៗក្រៅពីប្រាសាទបុរាណ និងការទូទាត់ថ្លៃសេវ៉ាតាមកាតឥណទានយ៉ាងមានតម្លាភាព»។
អំពីសមាគមន៍មគ្គុទេសក៍ទេសចរភាសាជប៉ុនខេត្តសៀមរាប
សមាគមន៍មគ្គុទេសក៍ទេសចរភាសាជប៉ុនបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងគាំពារមគ្គុទេសក៍ទេសចរភាសាជប៉ុនដូចគ្នាឱ្យមានសុវត្ថិភាព ចុះធ្វើកម្មសិក្សាតាមគោលដៅទេសចរណ៍ក្រៅពីខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ ជួយសម្រួលធ្វើឯកសារបន្តអាជ្ញាប័ណ្ណ និងមានទំនាក់ទំនងល្អជាមួយក្រសួងទេសចរណ៍ ដើម្បីងាយស្រូលក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានពីក្រសួងទេសចរណ៍ ក៏ដូចជាផ្តល់ជំនួយក្នុងការបង្កើតបទដ្ឋានគតិយុទ្ធជាដើម។ បច្ចុប្បន្ន សមាគមមានសមាជិកប្រមាណ ៣០០នាក់ ហើយកន្លងមកសមាគមបានចូលរួមសកម្មភាពសង្គមដូចជា ការរើសសំរាម ការឧបត្ថម្ភដល់គ្រួសារមគ្គុទេសក៍ ដែលមានជីវភាពខ្វះខាតខ្លាំង ឬជួបឧបតិវហេតុផ្សេងៗផងដែរ៕
Tel: 012 722 736
Line:
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25 NyoNyum Khmer Special Topics
បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
2023.07.25 NyoNyum Khmer Special Topics
កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
2023.07.17 NyoNyum Khmer Special Topics
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
2023.07.11 NyoNyum Khmer Special Topics
ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
2023.06.08 NyoNyum Khmer Special Topics
កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
2023.06.05 NyoNyum Khmer Special Topics
“នាងខ្ញុំមានទំនុកចិត្តថាខ្លួននឹងអាចធ្វើបានកាន់តែប្រសើរថែមទៀត សម្រាប់ការចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ខាងមុខនេះ!”
2023.06.05 NyoNyum Khmer Special Topics
កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023
2023.05.22 NyoNyum Khmer Special Topics
តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?
2023.05.18 NyoNyum Khmer Special Topics
ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ
2023.05.18 NyoNyum Khmer Special Topics
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
2023.05.02 NyoNyum Khmer Special Topics
ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩
2023.04.24 NyoNyum Khmer Special Topics
“វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
2023.04.21 NyoNyum Khmer Special Topics
មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង
2023.04.18 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics