វិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ បានបង្ខំឱ្យមគ្គុទេ្ទសក៍ទេសចរណ៍មួយចំនួនធំប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ និងត្រូវបោះបង់អាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍របស់ខ្លួនមួយរយៈ ឃ្លាតឆ្ងាយពីក្រុមគ្រួសារទៅប្រកបការងារផ្សេងនៅក្រៅខេត្តខ្លួនរស់នៅ ដើម្បីទទួលបានកម្រៃមកផ្គត់ផ្គង់គ្រួសារ។ ការប្តូរអាជីពពីមគ្គុទេ្ទសក៍មកបម្រើការងារផ្សេងខុសពីជំនាញ នៅក្រៅស្រុកកំណើតខ្លួនបែបនេះ បានធ្វើឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវប្រឈមនឹងបញ្ហានានាជាច្រើន។
លោក យ៉ាំ ឆៃយ៉ា (៤២ឆ្នាំ) មគ្គុទេ្ទសក៍ទេសចរណ៍ភាសាជប៉ុន
ស្រុកកំណើតខេត្តសៀមរាប នៅលីវ
បទពិសោធន៍ជាមគ្គុទេ្ទសក៍ទេសចរណ៍ ២០ឆ្នាំ
ល្បងការងារ៖ គ្រូបង្រៀន(ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២១) និងធ្វើការជា អ្នកបកប្រែ និងធ្វើរបាយការណ៍នៅក្នុងក្រុមហ៊ុនពិនិត្យអីវ៉ាន់ (ពីខែឧសភា ឆ្នាំ២០២១ ដល់បច្ចុប្បន្ន)
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៦០%
អំពីស្ថានភាពការងារថ្មីដំបូងនៅទីក្រុងភ្នំពេញ៖
«កាលពីខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំបានមកភ្នំពេញដើម្បីសាកល្បងការងារថ្មីធ្វើជាគ្រូបង្រៀនភាសាជប៉ុននៅក្រុមហ៊ុនបញ្ជូនពលករឯកជនមួយកន្លែង តែការងារថ្មីនោះដំណើរការពុំសូវល្អ ពីព្រោះស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលខ្លាំង បណ្តាលឱ្យសាលាទូទាំងប្រទេសត្រូវបង្ខំបិទទ្វារ ហើយប្តូររបៀបង្រៀនតាមonlineវិញ ។ ដោយសារក្រុមហ៊ុននោះអត់មានថវិការគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រាក់ខែរយៈពេលពីរខែ ហើយស្ថានបែបនោះទំនងនឹងអូសបន្លាយរយះពេលយូរទៀត ខ្ញុំក៏សម្រេចចិត្តប្តូរការងារថ្មីជាអ្នកបកប្រែភាសានិងធ្វើរបាយការណ៍នៅក្រុមហ៊ុនពិនិត្យអីវ៉ាន់វិញម្តង»។
ការយល់ឃើញចំពោះការងារល្បងថ្មី៖
«ខ្ញុំមានផលលំបាកខ្លាំងជាមួយការងារថ្មីជាអ្នកបកប្រែ និងធ្វើរបាយការណ៍ក្នុងក្រុមហ៊ុនពិនិត្យអីវ៉ាន់ ជាពិសេសការបកប្រែផ្ទាល់មាត់ ការសេរសេរដោយប្រើប្រាស់ពាក្យបច្ចេកទេសក្នុងវិស័យកាត់ដេរ របៀបរាយការណ៍ទៅថ្នាក់លើ ទំនាក់ទងជាមួយរោងចក្រ ជាមួយអតិថិជន… ជាដើម សុទ្ធតែជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ ។ តែដោយសារការធ្វើដដែលៗច្រើនដង ធ្វើឱ្យខ្ញុំស៊ាំអាចរៀនសូត្រច្រើនអំពីបទពីសោធន៍ថ្មីមួយនេះ ហើយពេលខ្លះខ្ញុំគិតថាការផ្លាស់ប្តូរបទពិសោធន៍នេះហាក់ដូចជាយឺតយ៉ាវបន្តិច»។
តើចង់ត្រឡប់ទៅរកអាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍វិញ ឬទេ? ៖
«បើវីស័យទេចរណ៍ប្រសើរឡើងវិញដូចមុនកូវីត១៩ ខ្ញុំនឹងត្រឡប់ទៅបន្តអាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍វិញ ពីព្រោះខេត្តសៀមរាបជាស្រុកកំណើតដែលខ្ញុំចូលចិត្ត ហើយម្យ៉ាងទៀតវាជាការងារមួយអាចជួយផ្សព្វផ្សាយអំពី វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ និងជីវភាពប្រជាជនខ្មែរជាដើមឱ្យជនបរទេសបានដឹង។ ដូច្នេះ ខ្ញុំតែងតែមានមោទនភាពចំពោះការងារជាមគ្គុទេ្ទសក៍ទេសចរណ៍នេះណាស់។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមលើវិស័យទេសចរណ៍នៅខេត្តសៀមរាបខ្លាំង ហើយសង្ឃឹមយ៉ាងមុតមាំថានៅថ្ងៃអនាគតខេត្តសៀមរាបនឹងមានភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនជាងមុនពេលកូវីត១៩ ព្រោះបច្ចុប្បន្នខេត្តនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងឱ្យមានសណ្ដាប់ធ្នាប់បានល្អប្រសើរជាងមុន មានរមណីយដ្ឋានប្រវត្តិសាស្រ្តទាក់ទាញ និងចំណាស់ជាងគេជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ប្រជាជនញញឹមរាក់ទាក់…»។
លោក ឆៃយ៉ា មាន Instagram ផ្ទាល់ខ្លួនសម្រាប់ណែនាំពីតំបន់ទេសចរណ៍នៅកម្ពុជា ទៅកាន់ភ្ញៀវជប៉ុន។ រាល់ពេលទំនេរពីការងារ លោកតែងតែចែករំលែកអត្ថបទព័ត៌មានទាក់ទងនឹងប្រាសាទ រួមនឹងរូបភាពពីប្រាសាទល្អៗ ដែលលោកបានថតផ្ទាល់ថ្មីៗនៅខេត្តសៀមរាប។ មានទឹកមុខញញឹមស្រស់ស្រាយ និងហ្មត់ចត់ចំពោះការងារ លោក ឆៃយ៉ា តែងតែផ្តោតសំខាន់លើបដិសណ្ឋារកិច្ចចេញពីដួងចិត្តជូនទៅភ្ញៀវទេសចរជប៉ុនក្នុងអំឡុងដំណើរកម្សាន្តមកកាន់ទឹកដីសៀមរាបអង្គរ ដើម្បីឱ្យពួកគាត់បានស្គាល់និងស្រឡាញ់ចូលចិត្តអំពីភាពរស់រាយរាក់ទាក់របស់ប្រជាជនខ្មែរ៕
Instagram : tourguide0311
លោក នន់ ច័ន្ទណា (៤២ឆ្នាំ) មគ្គុទេសក៍ភាសាជប៉ុន
ស្រុកកំណើត៖ ខេត្តសៀមរាប
មានគ្រួសារ៖ កូនប្រុសច្បង១០ឆ្នាំ និងកូនស្រី៧ឆ្នាំ ប្រុសពៅ៦ឆ្នាំ
បទពិសោធន៍ជាមគ្គុទេសក៍ទេសចរ៖ ២០ឆ្នាំ ល្បងការងារ៖ អ្នកគ្រប់គ្រងឃ្លាំងក្រុមហ៊ុន (រយៈពេល១ឆ្នាំកន្លះ) នៅទីក្រុងភ្នំពេញ បច្ចុប្បន្ន ជាអ្នកបកប្រែ និងសម្របសម្រួលការងារក្នុងក្រុមហ៊ុនជប៉ុននៅទីក្រុងភ្នំពេញ
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៧០%
អំពីស្ថានភាពប្តូរការងារថ្មី៖
«ខែវិច្ឆិការ ឆ្នាំ២០២០ កន្លងទៅ ខ្ញុំបានឡើងមករស់នៅជាមួយនឹងបងប្អូនសាច់ញាតិនៅរាជធានីភ្នំពេញ ដោយធ្វើការងារជាអ្នកមើលការខុសត្រូវក្នុងឃ្លាំងផ្ទុកទំនិញមួយកន្លែង។ ដំបូង ខ្ញុំត្រូវធ្វើការងារនេះទាំងថ្ងៃទាំងយប់ ជំនួសឱ្យអ្នកកាន់ការងារមុនបានឈប់។ ក្រោយធ្វើការងារនេះបានរយៈពេល ១ឆ្នាំកន្លះ ខ្ញុំបានលាឈប់ ហើយបែរមកធ្វើជាអ្នកបកប្រែភាសាជប៉ុនវិញម្ដង ដ្បិតវាជាការងារដែលត្រូវនឹងជំនាញភាសាជប៉ុនខ្ញុំដែលមានស្រាប់»។
ការយល់ឃើញចំពោះការងារល្បងថ្មី៖
«ខ្ញុំយល់ថាសមត្ថភាពត្រឹមជាមគ្គទេសក៍ភាសាជប៉ុន គឺនៅពុំទាន់អាចយកមកប្រើក្នុងជំនាញជាអ្នកបកប្រែបានពេញលេញនោះទេ។ ការងារជាអ្នកបកប្រែ គឺតម្រូវឱ្យមានជំនាញទាំងភាសានិយាយកម្រិតខ្ពស់ រួមផ្សំនឹងការមានចំណេះដឹងទូទៅលើច្រើនវិស័យ។ តាមរយៈការងារជាអ្នកបកប្រែនេះ ខ្ញុំបានជួបផលលំបាកជាច្រើន ព្រោះត្រូវស្វែងយល់បន្ថែមអំពីពាក្យបច្ចេកទេសទាក់ទងនឹងវិស័យ និងផ្នែកពាក់ព័ន្ធជាច្រើន។ ម្យ៉ាងទៀត ឥឡូវនេះ ខ្ញុំក៏មានវ័យចំណាស់ផង គឺវាលំបាកក្នុងការសិក្សាស្វែងយល់ពីរឿងទាំងអស់នោះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយដោយមិនបានរៀនជំនាញអ្វីផ្សេងបន្ថែមលើជំនាញជាមគ្គទេសក៍ទេសចរ នាពេលកន្លងមក»។
តែទោះជាយ៉ាងនេះក្តី ដោយសាររូបលោកជាជំហរគ្រួសារ មានកូនតូចៗក្នុងបន្ទុកត្រូវសិក្សា និងកំពុងមានជាប់បំណុលធនាគារខ្លះផងនោះ បានធ្វើឱ្យលោកតស៊ូជំនះនូវឧបសគ្គនិងខិតខំធ្វើការងារជាអ្នកបកប្រែនេះ រហូតមកដល់បច្ចុប្បន្ន។
តើចង់ត្រឡប់ទៅរកអាជីពជាមគ្គទេសក៍ទេសចរវិញ ឬទេ? ៖
«បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩បានធូរស្បើយ ហើយចំនួនភ្ញៀវទេសចរជប៉ុនកើនឡើងប្រក្រតីឡើងវិញ ខ្ញុំមានបំណងវិលត្រឡប់ទៅបម្រើការងារជាមគ្គទេសក៍ទេសចរនៅស្រុកកំណើតខ្លួនវិញ ដើម្បីបានរស់នៅជួបជុំគ្រួសារដូចដើម»។
ទំនាក់ទំនងសេវាមគ្គុទេសក៍ទេសចរ៖
ទូរសព្ទលេខ 089 923 345
លោក ឆាយសុខា ធារៈ (៤១ឆ្នាំ) មគ្គុទេសក៍ទេសចរភាសាជប៉ុន
ស្រុកកំណើតខេត្តសៀមរាប មានគ្រួសារ (កូនប្រុសអាយុ ៥ឆ្នាំ)
បទពិសោធន៍ជាមគ្គទេសក៍ទេសចរ ២១ឆ្នាំ
ល្បងការងារថ្មី៖ គ្រូបង្រៀន និងបកប្រែភាសាជប៉ុន នៅទីក្រុងភ្នំពេញ បច្ចុប្បន្ន៖ ត្រឡប់ទៅប្រកបអាជីពមគ្គុទេសក៍ទេសចរវិញ
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ១០០%
អំពីស្ថានភាពការងារល្បងថ្មី៖
«ខ្ញុំបានសម្រេចចិត្តរកការងារថ្មីជាគ្រូបង្រៀន និងបកប្រែភាសាជប៉ុន នៅសាលាបណ្តុះបណ្តាលភាសាជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ឆ្ងាយពីគ្រួសារក្រោយមានការបើកឱ្យដំណើរការសាលារៀនឡើងវិញកន្លងទៅព្រោះខ្ញុំធ្លាប់មានបទពិសោធន៍បង្រៀនភាសាជប៉ុនស្មគ័្រចិត្តពីមុន។ ខ្ញុំបានបំពេញការងារនេះរយៈពេលត្រឹមតែ៦ខែ ប៉ុន្តែ ដោយសារខ្ញុំមានកូនតូចក្នុងបន្ទុក ខ្ញុំក៏សម្រេចចិត្តត្រឡប់មករស់នៅជុំជាមួយគ្រួសារ និងបន្តអាជីពជាមគ្គទេសក៍ទេសចរនៅខេត្តសៀមរាបវិញ»។
ការយល់ឃើញចំពោះការងារល្បងថ្មី៖
«ខ្ញុំធ្លាប់តែប្រើប្រាស់ភាសាជប៉ុននិយាយទៅកាន់ភ្ញៀវទេសចរជនជាតិជប៉ុនជាង២០ឆ្នាំកន្លងមក តែដល់ពេលបែរមកបង្រៀនភាសាជប៉ុន និងបកប្រែភាសាជប៉ុនវិញ វាទាមទារឱ្យខ្ញុំត្រូវសិក្សាស្រាវជ្រាវបន្ថែមច្រើនពីការងារបង្ហាត់ភាសាជប៉ុននេះ។ និយាយជារួម ការងារថ្មីនេះបានបង្រៀនខ្ញុំនូវបទពិសោធន៍ការងារថ្មីមួយបន្ថែមពីលើអាជីពមគ្គុទេសក៍ទេសទេសចររបស់ខ្ញុំ ក៏ប៉ុន្តែនិយាយតាមត្រង់ ខ្ញុំក៏មានផលលំពិបាកក្នុងការសម្របខ្លួនរស់នៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុងដ៏មមារញឹកនឹងស្ថានភាពសុវត្ថិភាពក៏ខុសឆ្ងាយពីស្រុកកំណើតខ្ញុំនៅខេត្តសៀមរាបនេះដែរ»។
តើចង់ត្រឡប់ទៅរកអាជីពជាមគ្គុទេសក៍ទេសចរវិញ ឬទេ?៖
«ខ្ញុំនឹងមិនបោះបង់ការងារមគ្គទេសក៍នេះចោលទេ ព្រោះខ្ញុំស្រឡាញ់ការងារណែនាំភ្ញៀវបរទេសឱ្យស្គាល់ពីប្រជាជនខ្មែររស់នៅលើទឹកដីអង្គរដ៏បវររបស់ខ្មែរយើងនេះណាស់! ម៉្យាងទៀត ការរស់នៅជុំគ្នាជាមួយគ្រួសារគឺសំខាន់ណាស់សម្រាប់ខ្ញុំ!»
លោក សុខាធីរាក់ ក៏មានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនណែនាំពីប្រាសាទនានាលើទឹកដីអង្គរ ហើយក៏មានភ្ញៀវទេសចរជប៉ុនទាក់ទងលោកផ្ទាល់ដើម្បីមកកម្សាន្តនៅខេត្តសៀមរាបផងដែរ។
LINE address:
Chhay sothy
លោក អេង សេងហៀក (៣៨ឆ្នាំ) មគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុន និងចិន
ស្រុកកំណើតខេត្តតាកែវ មានគ្រួសារ (កូនស្រីអាយុ៧ឆ្នាំ និងកូនប្រុស៣ឆ្នាំ)
បទពិសោធន៍ជាមគ្គទេសក៍ទេសចរ ១៨ឆ្នាំ
ល្បងការងារ៖ បុគ្គលិកផ្នែកលក់ឱ្យក្រុមហ៊ុនលក់គ្រឿងយន្តកសិកម្ម (ពីខែមករា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២២) នៅទីក្រុងភ្នំពេញ បច្ចុប្បន្ន ជាបុគ្គលិកផ្នែកទីផ្សារក្នុងក្រុមហ៊ុនអចលនព្រទ្យ Mr. Eng Real Estate Company នៅទីក្រុងភ្នំពេញ
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៣០%
អំពីស្ថានភាពការងារល្បងថ្មី៖
«ដោយសារការងារដូរមកដំបូងនៅទីក្រុងភ្នំពេញមានប្រាក់ចំណូលតិច ខ្ញុំក៏សម្រេចចិត្តប្តូរមកការងារថ្មីធ្វើជាបុគ្គលិកផ្នែកទីផ្សារឱ្យក្រុមហ៊ុនអចលនទ្រព្យវិញម្តងកាលពីប៉ុន្មានខែមុនថ្មីៗនេះ។ ការងារនៅក្រុមហ៊ុនអចលនទ្រព្យនេះ មិនមានអ្វីលំបាកខ្លាំងនោះទេ។ ប៉ុន្តែការងារដែលខ្ញុំកំពុងធ្វើសព្វថ្ងៃនេះ គឺនៅមិនទាន់មានចំណូលស្ថិតស្ថេរ និងគ្រប់គ្រាន់នៅឡើយទេ ខណៈសេដ្ឋកិច្ចនៅមានវិបត្តិដោយឥទ្ធិពលជំងឺកូវីដ១៩កន្លងទៅ»។
តើចង់ត្រឡប់ទៅរកអាជីពជាមគ្គទេសក៍ទេសចរវិញ ឬទេ?៖
«តាមពិតទៅ ខ្ញុំពិតជាស្រឡាញ់ការងារជាមគ្គទេសក៍ទេសចរខ្លាំងណាស់ ក៏ប៉ុន្តែ យោងលើបទពិសោធន៍ការងារជាង ១៨ឆ្នាំកន្លងទៅ ខ្ញុំគិតថាវាគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការបែរមកល្បងរបរ ឬការងារថ្មី។ ខ្ញុំក៏មានបំណងយកគ្រួសារដូរមករស់នៅក្នុងរាជធានីភ្នំពេញនាថ្ងៃអនាគតដែរ ដ្បិតខ្ញុំមើលឃើញថាឱកាសការងារក៏ដូចជាការរកស៊ីនៅភ្នំពេញនេះមានច្រើនជាងខេត្តសៀមរាប ហើយការងារដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននេះ ក៏មានសក្តានុពលភាពនៅពេលខាងមុខដែរ។ ខ្ញុំឥឡូវក៏កំពុងបង្កើនជំនាញទំនាក់ទំនងអតិថិជនក្នុងទីផ្សារអចលនព្រទ្យនេះផងដែរ។ និយាយឱ្យខ្លី បើចំណូលមានស្ថេរភាព នៅថ្ងៃខាងមុខ ខ្ញុំមានបំណងយកគ្រួសារខ្ញុំមករស់នៅទីក្រុងភ្នំពេញវិញម្តង»។
ក្រុមហ៊ុន Mr. Eng Real Estate Company:
Address: #77ABE0, St. 134, Depo 2, Khan Tuol Kork, Phnom Penh
Tel: +855 12 894 467
លោក ភន់ សាន់ឌី (៣៨ឆ្នាំ) មគ្គទេសក៍ទេសចរភាសាជប៉ុន
ស្រុកកំណើតខេត្តសៀមរាប មានគ្រួសារ (កូនប្រុសអាយុ ២ឆ្នាំកន្លះ និងស្រីអាយុ ២ខែ)
បទពិសោធន៍ជាមគ្គទេសក៍ទេសចរ ២០ឆ្នាំ គ្រូបង្រៀនភាសាជប៉ុន (ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦) ទីក្រុងភ្នំពេញ
ល្បងការងារ៖ កម្មករសំណង់ (ខេត្តសៀមរាប) អ្នកបម្រើសេវាកម្មក្រុមហ៊ុនចិន (ក្រុងព្រះសីហនុ) បុគ្គលិកកាស៊ីណូ (ក្រុងប៉ោយប៉ែត) បច្ចុប្បន្ន៖ ត្រឡប់ទៅអាជីពមគ្គទេសក៍ទេសចរវិញ
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ១០០%
ការយល់ឃើញចំពោះការងារល្បងថ្មីកន្លងទៅ៖
«ការងារដំបូងរបស់ខ្ញុំ គឺជាកម្មករសំណងនៅខេត្តសៀមរាប ដែលទទួលបានប្រាក់កម្រៃតែ ៣៥០០០រៀល ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ថ្វីត្បិតតែខ្ញុំជាមគ្គទេសភាសាជប៉ុនក៏ពិតមែន ប៉ុន្ដែខ្ញុំមិនបានប្រកាន់ខ្លួនជាមួយនឹងការងារអ្វីនោះទេ ពោលឱ្យតែសុចរិតនិងទទួលបានប្រាក់កម្រៃ គឺខ្ញុំរីករាយនឹងទទួលធ្វើការងារនោះដោយមិនងាករ៉េរឡើយ ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ប៉ុន្តែ ដោយសាការងារជាកម្មករសំណង់ត្រូវប្រើកម្លាំងច្រើន ស្របពេលឥឡូវខ្ញុំមានវ័យចាស់ផងនោះ ខ្ញុំបានសម្រេចិត្តស្វែងរកការងារថ្មីធ្វើជាអ្នកបម្រើសេវាកម្មអតិថិជនឱ្យក្រុមហ៊ុនចិនមួយនៅឯខេត្តព្រះសីហនុវិញ។ ទោះការងារថ្មីហាក់រៀងស្រួលជាងមុនបន្តិចក្ដី ប៉ុន្តែខ្ញុំត្រូវបានថៅកែជាជនជាតិចិនបោកប្រាស់ដោយពុំបើកប្រាក់ខែឱ្យរយៈពេល ៣ខែ។ តែដោយសារស្ថានភាពកូវីដនៅតែបន្ត ខ្ញុំត្រូវបង្ខំចិត្តស្វែងរកការងារថ្មីធ្វើថែមទៀត បើទោះធ្លាប់មានបទពិសោធន៍ចាញ់បោកគេក្ដី។ ខ្ញុំបានធ្វើជាបុគ្គលិកបម្រើការងារជាមួយក្រុមហ៊ុនកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញម្តង តែធ្វើបានតែរយៈពេល ៤ខែ ក៏សម្រេចចិត្តឈប់ ព្រោះចង់រស់នៅជួបជុំគ្រួសារវិញ»។
តើចង់ត្រឡប់ទៅរកអាជីពជាមគ្គុទេសក៍ទេសចរវិញ ឬទេ?៖
«ទោះបីជាអាជីពជាមគ្គុទេសជួបបញ្ហាក្នុងអំឡុងពេលវិបត្តិកូវីដ១៩ក្ដី ក៏ខ្ញុំនៅតែចិញ្ចឹមចិត្តចង់បន្តអាជីពនេះរហូត ដ្បិតខ្ញុំចង់ផ្សព្វផ្សាយពីអរិយធម៍ខ្មែរ នៅលើទឹកដីកំណើតរបស់ខ្លួនទៅកាន់ភ្ញៀវទេសចរជប៉ុនឱ្យកាន់តែស្គាល់ពីខ្មែរ ជាពិសេស បានធ្វើការរស់នៅជុំជាមួយគ្រួសារខ្ញុំ»។
សេវាកម្មពីលោក សានឌី៖
មានទទួលបម្រើសេវាកម្មជូនភ្ញៀវជប៉ុន និងជួលឡានទេសចរណ៍
ទាក់ទងរូបលោកផ្ទាល់លេខទូរសព្ទ 012 301 797 (សម្រាប់ព័ត៌មានលម្អិត)
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
(ភាសាខ្មែរ) ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics