គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12

 

ជាមួយនឹង «បាវចនា-Motto» ដែលលើកឡើងថា៖ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» មានន័យថា​ “មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ” រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡា SEA GAME 2023 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងបំផុត តើកម្ពុជាបានត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសម្រាប់ព្រឹត្តការណ៍កីឡាក្នុងតំបន់មួយនេះ?

 

 


 ពហុកីឡដ្ឋាន​ជាតិមរតកតេជោ 

ស្ថិតនៅប៉ែកខាងជើងចម្ងាយ២០គីឡូម៉ែត្រ ជាយរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ដែលពហុកីឡដ្ឋានជាតិថ្មី​ មួយនេះគឺជាបណ្តុំការប្រកួតកីឡាភាគច្រើន ជាពិសេសគឺពិធីបើក-បិទផ្លូវការ នៃស៊ីហ្គេម ឆ្នាំ២០២៣។

  • ថវិការសាងសង់៖ ១៥០លានដុល្លារ (ជំនួយឥតសំណងពីប្រទេសចិន)
  • ទំហំ៖ ១៤.៩ហិចតា
  • ផ្តើមសាងសង់៖ ខែសីហា ឆ្នាំ២០១៧
  • បញ្ចប់ការសាងសង់៖ ខែឧសភា ឆ្នាំ២០២១
  • ចំនួនផ្ទុកសរុប៖ ប្រមាណ៦ម៉ឺននាក់

  ភូមិកីឡា (Sport Village) 

  • សាងសង់៖ ខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village
  • សាងសង់រួចរាល់៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
  • ផ្ទៃដីសាងសង់៖ ៨ហិចតា
  • ចំនួនបន្ទប់សរុបជាង ១,៧០០បន្ទប់
  • ទីតាំង៖ ស្ថិតនៅក្បែរបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ
  • ទទួលអ្នកស្នាក់នៅបានប្រមាណ៖ ៦ ទៅ ៧ពាន់នាក់

 

    ថវិការជាតិសម្រាប់ប្រើក្នុងព្រឹត្តិការណ៍ SEA GAME 2023 

  • ប្រមាណ ២០០លានដុល្លារ
  • ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៧០០០នាក់

  ផ្សេងៗអំពីកម្ពុជាក្នុងព្រឹត្តការណ៍ស៊ីហ្គេមកន្លងទៅថ្មីៗ៖ 

  • ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើមបានមេដាយ មាស៤វិញ្ញាសា ប្រាក់៦វិញ្ញាសា និងសំរឹទ្ធិ៣៦វិញ្ញាសា សរុប ៤៦វិញ្ញាសា ដោយកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម១១ប្រទេស។ ចំនួន​មេដាយនេះបានកើនឡើងច្រើនឡើងជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ដែលបានឈ្នះមេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធិ១២ សរុប១៧គ្រឿង ប៉ុន្តែរក្សាខ្លួននៅចំណាត់ថ្នាក់លេខ៨ដូចគ្នា ស៊ីហ្គេម ២០១៩ ដែរ។
  • ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ហើយ នៅថ្ងៃទី២២ ខែឧសភានេះ កម្ពុជាបានបំបែកឯកត្ដកម្មដ៏ល្អមួយដោយបានឈ្នះមេដាយសរុប ៦៣គ្រឿង (មាស៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១) ហើយមេដាយមាស និងមេដាយប្រាក់ បានកើនឡើងទ្វេដង បើធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles