គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម មានដើមកំណើតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games) ដែលមានសមាជិកដំបូងដូចជា៖ ថៃ ភូមា ( បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង និងកម្ពុជា។ ប្រទេសទាំង ៦ ខាងលើនេះបានព្រមព្រាងគ្នាឱ្យមានការរៀបចំការប្រកួតកីឡា SEAP Games រៀងរាល់២ឆ្នាំម្ដង។ ការប្រកួតកីឡា SEAP Games លើកទី១ ធ្វើឡើងនៅទីក្រុងបាងកក ពីថ្ងៃទី១២ ដល់១៧ ខែធ្នូ ឆ្នាំ១៩៥៩។ យ៉ាងណាមិញ គេមិនឃើញមានវត្តមានរបស់ប្រទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។


ដោយឡែក ព្រឹត្តិការណ៍ប្រកួតកីឡា SEAP Games ឆ្នាំ១៩៦១ បានប្រារព្ធឡើងនៅទីក្រុងយ៉ាំងហ្គូន ប្រទេសភូមា (បច្ចុប្បន្ន មីយ៉ាន់ម៉ា) ជាមួយនឹងកីឡាចំនួន ១៣ប្រភេទ។ ពេលនោះហើយដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង។ វិញ្ញាសាកីឡាទាំង១៣ប្រភេទនោះមានដូចជា៖ ហែលទឹក អត្តពលកម្ម កីឡាវាយសី បាល់បោះ ប្រដាល់ ជិះកង់ បាល់ទាត់ បាញ់កាំភ្លើង ជិះទូក វាយកូនឃ្លីលើតុ កីឡាវាយកូនបាល់ បាល់ទះ និងការលើកទម្ងន់។ ដោយក្នុងកម្ពុជាសម្រេចបានសម្ធផលដូចជា៖ មេដាយមាសមួយ ប្រាក់ ៦គ្រឿង និងសំរឹទ្ធចំនួន ៤គ្រឿង។

នៅឆ្នាំ១៩៦៣ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍បានឱ្យប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាឧបទ្វីបជាលើកដំបូង ប៉ុន្ដែកាលពីពេលនោះប្រទេសកម្ពុជាបានដកខ្លួនព្រោះមានបញ្ហានយោបាយក្នុងប្រទេស ក៏ត្រូវបានរំសាយចោល ហើយការប្រកួតកីឡាឧបទ្វីបលើកទី៣ក៏មិនបានប្រារព្ធឡើងដែរ។ ការប្រកួតកីឡាឧបទ្វីបត្រូវបានលើកទៅប្រារព្ធនៅឆ្នាំ១៩៦៥ ដែលប្រទេសម៉ាឡេស៊ីគឺជាម្ចាស់ផ្ទះ ហើយក្នុងនោះកម្ពុជាក៏មិនបានអវត្តមានដែរ។ ក្រោយមកព្រឹត្តការណ៍ប្រកួតកីឡា SEAP Games ពីចន្លោះឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩ គេមិនឃើញមានវត្តមានប្រទេសកម្ពុជាចូលរួមឡើយ។ ជារួម បើនិយាយពីការអវត្តមានរបស់ប្រទេសកម្ពុជាក្នុងការប្រកួតកីឡាឧបទ្វីប និងកីឡាស៊ីហ្គេម ( ដូចគ្នាគ្រាន់តែមានការផ្លាស់ប្ដូរឈ្មោះហៅ) គឺមានចំនួនរហូតដល់៩ដង។ ពោលគឺលើកដំបូងនៅឆ្នាំ១៩៥៩ បំាងកក ឆ្នាំ១៩៦៧ បាំងកក ឆ្នាំ១៩៦៩ យ៉ាំងហ្គូន ឆ្នាំ១៩៧៧ កូឡាឡាំពួរ ឆ្នាំ១៩៧៩ ហ្សាការតា ឆ្នាំ១៩៨១ ម៉ានីល ឆ្នាំ១៩៨៩ កូឡាឡាំពួរ ឆ្នាំ១៩៩១ ម៉ានីល និងនៅឆ្នាំ១៩៩៣ សិង្ហបុរី។

នៅឆ្នាំ១៩៧៧ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានរាប់បញ្ចូលប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន រួមទាំងព្រុយណេ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយចាប់តាំងពីពេលនោះមកកីឡាឧបទ្វីបត្រូវបានប្ដូរឈ្មោះទៅជា កីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម (Southeast Asian Games) មកទល់បច្ចុប្បន្ន។ នៅឆ្នាំ២០០៣ ប្រទេសទីម័រខាងកើតត្រូវបានដាក់បញ្ចូលជាសមាជិកទី១១នៃការប្រកួតកីឡា SEAP Games។

ចាប់តាំងពីកម្ពុជាចូលរួមប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ និងស៊ីហ្គេមអាស៊ីអាគ្នេយ៍នាឆ្នាំ១៩៦១ មកទល់ឆ្នាំ២០២១ កម្ពុជាបានឈ្នះមេដាយសរុបចំនួន ៥០៥គ្រឿង ដោយក្នុងនោះមេដាយមាសមានចំនួន ៧៨គ្រឿង ប្រាក់ ១២៨គ្រឿង និងសំរឹទ្ធ ២៩៩គ្រឿង៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer