គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023
កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023
2023.05.22

កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ កន្លងទៅ ទស្សនាវដ្តីញញឹមខ្មែរ បានធ្វើសេចក្តីអង្កេតការណ៍អំពីស្ថានភាពនៃការយល់ដឹង និងគាំទ្រព្រឹត្តការណ៍កីឡា SEA GAME 2023 ពីសំណាក់និស្សិតខ្មែររស់នៅក្នុងរាជធានីភ្នំពេញ។ មាននិស្សិតប្រុស និងស្រីចំនួនប្រមាណ ១០០នាក់ បានចូលរួមឆ្លើយនឹងកម្រងសំណួរយើងខ្ញុំ។ ខាងក្រោមនេះជាលទ្ធផលនៃសេចក្តីអង្កេតការណ៍ដែលយើងខ្ញុំទទួលបាន។

១. តើអ្នកធ្លាប់ដឹង ឬឮអំពីព្រឹត្តការណ៍កីឡា SEA GAME 2023 ដែរ ឬទេ?

 

ក. ធ្លាប់ 99%

ខ. មិនធ្លាប់ 1%

 

២. ប្រសិនបើអ្នកធ្លាប់ដឹង តើអ្នកដឹងព័ត៌មានទាំងនោះដោយរបៀបណា?

ក. ការទស្សនាបន្តផ្ទាល់ (ទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គម) 85%

ខ. កាសែត ឬទស្សនាវដ្តី 2%

គ. ដឹងឮតៗគ្នាដោយសារគេប្រាប់ 13%

 

៣. តើជាធម្មតាអ្នកតែងតែតាមដានរាល់ព័ត៌មានទាក់ទងនឹងព្រឹត្តការណ៍កីឡា SEA GAME 2023 ដែរ ឬទេ?

ក. តាមដាន 21%

ខ. មិនសូវបានតាមដាន 74%

គ. មិនធ្លាប់សោះ 5%

 

៤. តើអ្នកដឹងថាកម្ពុជាធ្លាប់ទទួលបានមេដាយណាមួយពីព្រឹត្តការណ៍កីឡា SEA GAME ដែរ ឬទេ?

 

ក. ធ្លាប់ 69%

ខ. មិនធ្លាប់ឮ ឬដឹងទេ 31%

 

៥. តើអ្នកដឹងទេថាព្រឹត្តការណ៍កីឡា SEA GAME ធ្វើឡើងជារៀងរាល់២ឆ្នាំម្តង?

 

ក. ដឹង 47%

ខ. ពុំដឹងទេ 53%

 

៦. តើអ្នកដឹងទេថាព្រឹត្តការណ៍កីឡា SEA GAME 2023 នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជាលើកទីមួយ?

 

ក. ដឹង 91%

ខ. ពុំដឹង 9%

 

៧. តើកម្ពុជាបញ្ចូលកីឡាប៉ុន្មានប្រភេទទៅក្នុងព្រឹត្តការណ៍កីឡា SEA GAME 2023 នេះ?

ក. ៣០ ប្រភេទ 3%

ខ. ៣៩ ប្រភេទ 23%

គ. ៤៨ ប្រភេទ 7%

ឃ. ពុំដឹងទេ 67%

៨. តើអ្នករំពឹងថាកម្ពុជានឹងឈ្នះមេដៃមាសលើវិញ្ញាសាប្រកួតណាខ្លះ? (អាចរើសបានលើសពី២ចម្លើយ)

A. កីឡាគុនខ្មែរ 73%                I. កីឡាហែលទឹក  99%

B. កីឡាយូដូ 3%                        J. កីឡាវាយតនីស 4%

C. ការ៉ាតេ  8%                          K. កីឡាតៃក្វាន់ដូរ 43%

D. គុនល្បុកតោ 56%                L. កីឡាជិះកង់  6%

E. បាល់ទាត់ 13%                      M. កីឡាវាយសី  9%

F. ជឺជិតស៊ូ(JIUJITSU)6%  N. កីឡាអត្តពលកម្ម 9%

G. ប្រដាល់ឃីកបុកស៊ីង 9%       O. កីឡាបោកចម្បាប់ 9%

H. ដាន់ស្ពត (Break Dance) 2%  P. កីឡាប្រណាំងទូក 8%

៩. តើអ្នកសង្កេតឃើញថាយុវជនខ្មែរយល់ដឹងកម្រិតណាការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តការណ៍កីឡា SEA GAME 2023 លើកនេះ?

ក. ដឹងច្រើន 48%

ខ. ដឹងច្រើនគួរសម 52%

គ. មិនសូវដឹងទេ 0%

ឃ. ពុំដឹងសោះ 0%

សូមអរគុណ! ជូនពរអ្នកទាំងអស់គ្នាឱ្យមានសុខភាពល្អ ឆ្លងផុតពីការឆ្លងជំងឺកូវីដ-១៩ និងជោគជ័យរាល់ភារកិច្ច៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles