គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
2023.07.11

តំបន់រោងចក្រភាគច្រើនស្ថិតនៅជាយរាជធានីភ្នំពេញ ពិសេស ខណ្ឌស្ទឹងមានជ័យ ខណ្ឌពោធ៍សែនជ័យ និងខណ្ឌដង្កោ ត្រូវបានគេស្គាល់ជាទូទៅថា ជាតំបន់ប្រជុំដោយរោងចក្រកាត់ដេរ និងវាយនភណ្ឌ។ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅនៃខណ្ឌពោធិ៍សែនជ័យ ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំដោយកម្មករោងចក្រកាត់ដេរ និងមានរថយន្តធំៗដឹកជញ្ជូនផលិតផលវាយនភណ្ឌជាច្រើនឆ្លងកាត់ជាញឹកញាប់។

I. ទីប្រជុំជននិងឱកាសអាជីវកម្ម

ស្ថានភាពកម្មកររោងចក្រកាត់ដេរចេញពីរោងចក្រនៅម៉ោង 4:00 ល្ងាច

 

រោងចក្រកាត់ដេរនៅជាយរាជធានីភ្នំពេញភាគច្រើនមានទំហំធំ និងមានចំនួនកម្មករកាត់ដេររាប់រយនាក់ចូលទៅធ្វើការជារៀងរាល់ថ្ងៃ។ ជាទូទៅ នៅក្បែរខាងច្រកចូលរោងចក្រទាំងនោះ យើងតែងតែឃើញមានវត្តមានអ្នកលក់ដូរម្ហូបអាហារ និងវត្តមានអ្នកទិញដែលភាគច្រើជាកម្មកររោងចក្រ នៅអំឡុងពេលចេញទៅធ្វើការពេព្រឹក ពេលសម្រាកអាហារថ្ងៃត្រង់ និងពេលចាកចេញពីការងារ។

 

មានអ្នកសំដៅមកជាវបន្លែ ត្រី និងសាច់ស្រស់ៗដាក់លក់នៅទីលានមុខច្រកចេញពីរោងចក្រ សម្រាប់អាហារពេលល្ងាចមុនត្រឡប់ទៅផ្ទះ

នៅប្រហែលម៉ោង 6:00 ព្រឹក មុនពេលទ្វាររោងចក្របើក និងពេលអាហារថ្ងៃត្រង់ យើងឃើញមានតូបលក់បាយ និងគ្រឿងឧបភោគបរិភោគផ្សេងៗច្រកក្នុងថង់ប្លាស្ទិក បានដាក់លក់តម្រៀបជួរនៅមាត់ផ្លូវចូលរោងចក្រនីមួយៗ សម្រាប់អ្នកដែលពុំមានពេលចម្អិនអាហារព្រឹក និងថ្ងៃត្រង់។ យ៉ាងណាមិញ អំឡុងពេលមុនម៉ោង 4:00 ល្ងាច ទីលានមុខរោងចក្របានប្រែជាទីធ្លាសម្រាប់ដាក់លក់ត្រី សាច់ បន្លែ និងផ្លែឈើស្រស់ៗ រួមនឹងគ្រឿងផ្សំនានាសម្រាប់អ្នកមានបំណងធ្វើម្ហូបដោយខ្លួនឯងនៅផ្ទះ។

 

 

 

 

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer