គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11

រោងចក្រជាទូទៅស្ថិតនៅតំបន់ក្បែរខាងរាជធានីភ្នំពេញ។ មានរោងចក្រធំៗស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង។ នៅតាមបណ្តោយផ្លូវវេងស្រេងនេះផងដែរ ក៏មានគេហដ្ឋានប្រជាពលរដ្ឋចំណូលទាប និងមធ្យមជាច្រើន រួមផ្សំនឹងវត្តមាននៃហាងលក់ទំនិញ និងហាងអាហារផ្សេងៗ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋទាំងនោះ។

នៅពេលរសៀល មានតូបលក់អាហារសម្រន់ដូចជា៖ សាច់មាន់និងប្រហិតបំពង កូនទាកូនស្ងោរ នំសាំងវិច ទឹកផ្លែឈើក្រឡុក សាច់ជ្រូកនិងគោអាំង។ល។ ហាងអាហារទាំងនេះពេញនិយមសម្រាប់​កម្មករ​រោងចក្រ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរខាង ក្រោយពី​បំពេញការងារហត់​នឿយ​ពេញ​មួយ​ថ្ងៃរួចមក។

ក្រៅពីនោះ ក៏មានគ្លីនិក ហាងលក់សំលៀកបំពាក់ ហាងលក់ម៉ូតូ និងសាលារៀនឯកជនផ្សេងៗនៅតាមដងផ្លូវវេងស្រេងនេះផងដែរ។

ជាទូទៅ នៅតំបន់ក្បែរខាងផ្លូវវេងស្រេងនេះ ក៏មានតំបន់លំនៅដ្ឋាន និងផ្ទះ(បន្ទប់)ជួយសម្រាប់កម្មកររោងចក្រជាច្រើនផងដែរ។ ក្រុមការងារទស្សនាវដ្តីញញឹមបានធ្វើដំណើរចុះពីផ្លូវវេងស្រេង ចូលទៅកាន់គេហដ្ឋានបងស្រី ប្រាក់ សានី (អត្ថបទសម្ភាសន៍បងស្រី សានី ទំព័រទី ●●)  ដែលបម្រើការជាប្រធានក្រុមដេរនៅរោងចក្រកាត់ដេរឈ្មោះ ហូវ៉ា ស្ថិតនៅបណ្តោយផ្លូវវេងស្រេង។ នៅតាមបណ្តោយផ្លូវប៉េតុងតូចនោះ យើងឃើញមានហាងកែសម្ផស្ស ហាងលក់បន្លែ និងឱសថស្ថានតូចៗនៅអមសងខាងផ្លូវ ដែលសុទ្ធសឹងជាតម្រូវការចំាបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅទីនោះ។ ដើរចូលមិនយូរបន្តិច បងស្រីសានី បាននាំយើងខ្ញុំមកដល់គេហដ្ឋានបងស្រី។ បងស្រីសានីប្រាប់ថា មានបន្ទប់ជួលសម្រាប់កម្មកររោងចក្រជាច្រើននៅម្តុំផ្ទះបងស្រី ហើយគេជួលក្នុងតម្លៃប្រមាណ 50-60 ដុល្លារក្នុងមួយខែ។អ្នកជួលគឺជាកម្មករវ័យក្មេង និងខ្លះជួលរស់នៅជាគ្រួសារដែលភាគច្រើនអ្នកមកពីជនបទ។

យើងខ្ញុំក៏ឃើញមានវត្តមានក្មេងៗតូចៗច្រើននាក់រត់លេងនៅក្បែរខាងផ្ទះបងស្រីសានីផងដែរ។ ខណៈពេលឪពុកម្តាយរបស់ក្មេងទាំងនេះធ្វើការ តើពួកគាត់ត្រូវបាននរណាមើលថែទាំ? នេះជាចម្ងល់របស់ពួកយើង ហើយយើងក៏សង្ឃឹមថាពួកគាត់​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏សំខាន់សម្រាប់ទ្រទ្រង់​​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles