គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18

រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ស្ថិរភាពនយោបាយ និងសក្តានុពលជាប្រទេសមានចំនួនប្រជាពលរដ្ឋពេញកម្លាំងច្រើន បាននាំឱ្យមានកំណើនវិនិយោគទុនពីក្រៅប្រទេស ដែលជាកត្តានាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញហក់កើនឡើងយ៉ាងឆាប់រហ័សចាប់ពីអំឡុងទសវត្សចុងឆ្នាំ២០០០ ហើយបន្តកើនឡើងជាលំដាប់ទាំងតំបន់កណ្តាល និងជាយទីក្រុងភ្នំពេញ។

តម្លៃអចលនទ្រព្យ​នៅតំបន់កណ្តាលរាជធានីភ្នំពេញ

ក្នុងចំណោមខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក ត្រូវបានគេមើលឃើញថាជាខណ្ឌដែលមានតម្លៃដីធ្លីថ្លៃខ្ពស់។ ក្នុងចំណោមខណ្ឌទាំង ៥ ខាងលើ បឹងកេងកង និងដូនពេញ ជាខណ្ឌដែលរឹតតែមានតម្លៃដីខ្ពស់ជាងគេ។ មានការសាងសង់អគារខ្ពស់ៗរួមមានខុនដូ និងអគារការិយាល័យសម្រាប់ក្រុមហ៊ុនជាដើមនៅក្នុងតំបន់ទាំង៥ ខាងលើ។ ដោយសារតម្លៃដីថ្លៃខ្លាំងនៅក្នុងតំបន់ពានិជ្ជកម្មស្នូលទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តលក់លំនៅដ្ឋាន ឬដីធ្លីរបស់ខ្លួនដើម្បីចេញទៅរកទិញអចលនទ្រព្យរស់នៅឯជាយក្រុងវិញ។

ដូនពេញជាខណ្ឌពានិជ្ជកម្មស្នូលក្នុងរាជធានីភ្នំពេញ!

ជាមួយនឹងផ្ទៃក្រឡាប្រមាណ ៧.៤៤ Km² និងមានចំនួនប្រជាពលរដ្ឋរស់នៅប្រមាណជាង១៥.៥ម៉ឺននាក់ ខណ្ឌដូនពេញ ជាប៉ូលមជ្ឈមណ្ឌលពានិជ្ជកម្មស្នូលនៃរាជធានីភ្នំពេញ។ ខណ្ឌដូនពេញមានអគារពាណិជ្ជកម្មសំខាន់ច្រើនជាងខណ្ឌដទៃក្នុងរាជធានីភ្នំពេញ។ ខណ្ឌដូនពេញ មានសង្កាត់ចំនួន១១ រួមមាន៖ សង្កាត់ស្រះចក​, វត្តភ្នំ, ផ្សារចាស់, ផ្សារកណ្តាលទី១, ផ្សារកណ្តាលទី២, ជ័យជំនះ, ចតុមុខ, បឹងរាំង, ផ្សារថ្មីទី១, ផ្សារថ្មីទី២ និងផ្សារថ្មីទី៣។

តម្លៃដីក្នុងសង្កាត់នីមួយៗក្នុងខណ្ឌដូនពេញ មានតម្លៃខុសគ្នាអាស្រ័យលើទីតាំងភូមិសាស្រ្ត និង​ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់នីមួយៗ។ តាមរយៈរបាយការណ៍ស្តីពីការវាយតម្លៃអចលនវត្ថុកម្ពុជា ចេញដើមឆ្នាំ២០២៣នេះ បានបង្ហាញពីតម្លៃដីក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដូនពេញ ដូចខាងក្រោម៖

តារាងតម្លៃដីក្នុងសង្កាត់នីមួយៗ

  • សង្កាត់បឹងរាំង  តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៥១០០ ទៅ ៧៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២៩០០ ទៅ ៤៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ជ័យជំនះ តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៤៩០០ ទៅ ៨០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២៧០០ ទៅ ៤៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ចតុមុខ តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៥១០០ ទៅ ៩២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២៧០០ ទៅ ៤៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ផ្សារចាស់ តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៥១០០ ទៅ ៦៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី៣៧០០ ទៅ ៥៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ផ្សារកណ្ដាល តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៥៥០០ ទៅ ១២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី ២៨០០ ទៅ ៤៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ផ្សារថ្មី តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៥៥០០ ទៅ ១៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២៨០០ ទៅ ៤៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់ស្រះចក តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៣៦០០ ទៅ ៥៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២១០០ ទៅ ៤០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។
  • សង្កាត់វត្តភ្នំ តម្លៃដីគិតជាមធ្យម គឺចន្លោះពី ៤២០០ ទៅ ៦០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវធំ និងចន្លោះពី២៦០០ ទៅ ៤៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅផ្លូវតូច។

 

ក្រៅពីនោះ យោងតាមរបាយការណ៍ប្រចាំឆមាសទីមួយ ឆ្នាំ២០២២ របស់ Knight Frank បានឱ្យដឹងថា បច្ចុប្បន្ន ខណ្ឌដូនពេញមានការសាងសង់សំណង់អគារជាច្រើន ដែលធ្វើឱ្យខណ្ឌដូនពេញឈរក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេលើការផ្គត់ផ្គង់អគារការិយាល័យ​ រហូតដល់ប្រមាណ ​២៨% នៃចំនួនផ្គត់ផ្គង់សរុបក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត ក្រៅពីតំបន់សម្រាប់ធ្វើអាជីវកម្ម ខណ្ឌដូនពេញក៏មានកន្លែងទាក់ទាញផ្សេងៗជាច្រើនទៀតដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ វិមានឯករាជ្យ និងតំបន់មាត់ទន្លេជាដើម ដែលភាគច្រើនជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

យ៉ាងណាមិញ ដូនពេញ ក៏ត្រូវបានគេស្គាល់ជាទូទៅថាជាខណ្ឌដែលមានបន្សល់នូវអគារចាស់ៗសាងសង់ក្នុងសម័យបារាំងច្រើនជាងគេមួយផងដែរ។ ក្រៅពីអគារដែលត្រូវបានប្រើប្រាស់ជាអគាររដ្ឋបាល មានអគារសាធារណៈដូចជាផ្សារថ្មីជាដើម ក៏មានអាគារលំនៅដ្ឋានប្រជាពលរដ្ឋមានអាយុកាលយូរឆ្នាំ សាងសង់ឡើងដោយរចនាបថស្ថាបត្យកម្មទំនើប និងបែបខ្មែរគួរឱ្យចាប់អារម្មណ៍ជាច្រើននៅសេសសល់ក្នុងខណ្ឌនេះដែរ។ អគារប្រវត្តិសាស្រ្តទាំងនោះ ភាគច្រើនស្ថិតនៅម្តុំផ្សារចាស់ និងតាមបណ្តោយដងទន្លេ។

យោងតាមភ្នាក់ងារអចលនទ្រព្យ Harbor Property Cambodia បានបង្ហាញពីតម្លៃដីធ្លីក្នុងខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ចំការមន និងខណ្ឌទួលគោកដូចខាងក្រោម!

ខណ្ឌ៧មករា

កោះពេជ្រ ខណ្ឌចំការមន

 

ខណ្ឌបឹងកេងកង

ខណ្ឌទួលគោក

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles