ទស្សនាវដ្តីញញឹមខ្មែរលេខ ៥២ បានចេញផ្សាយហើយ!
ប្រិយមិត្តអ្នកអានអាចចូលអានខ្លឹមសារនៃការចុះផ្សាយលេខនេះតាមរយៈប្រព័ន្ធឌីជីថលនៅក្នុងតំណភ្ជាប់ខាងក្រោម។
នៅក្នុងអត្ថបទពិសេសលេខថ្មីនេះ ញញឹមខ្មែរ បានប្រមូលព័ត៌មានទាក់ទងនឹង “អាជីពស្រ្តីក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន”។ តើស្រ្តីនាពេលបច្ចុប្បន្នអាចបំពេញកិច្ចការដូចទៅនឹងបុរស ឬក៏លើសបុរស? តើស្ត្រីបានជម្នះនឹងឧបសគ្គអ្វីខ្លះដើម្បីធ្វើការងារដែលពីមុនសង្គមគិតថាមនុស្សស្រីមិនអាចទៅរួច? លើសពីនេះ នៅក្នុងប្រធានបទប្រចាំវិញមាន បទសម្ភាសអតីតនិស្សិតខ្មែរ អំពីការសិក្សា និងការងារនៅក្នុងប្រទេសជប៉ុន រួមទាំងតំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama នៅជប៉ុនផងដែរ។
សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីអាចនូវខ្លឹមសារនៃការចុះផ្សាយទាំងមូល។
ចំពោះទីកន្លែងចែកចាយនៅក្នុងទីក្រុងភ្នំពេញ
ទស្សនាវដ្តីនឹងផ្តើមចែកចាយនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃស្អែកទៅ។ យើងនឹងចែកចាយជាពិសេសនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន “CJCC” សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថានទូតជប៉ុន ហាងញញឹមនៅផ្សារអ៊ីអន ហាងលក់សៀវភៅ “KINOKUNIYA” នៅផ្សារអ៊ីអន២ JICA សាលាភាសាជប៉ុនតាយ៉ាម៉ា និងនៅតាមហាងអាហារដ្ឋានម្ហូបជប៉ុន និងសណ្ឋាគារជាដើមផងដែរ។
ការចុះផ្សាយអេឡិកត្រូនិច
លោកអ្នកអាចអានតាមរយៈគេហទំព័រនេះបានផងដែរ។
ចំពោះញញឹមខ្មែរលេខមុនៗ
ញញឹមខ្មែរលេខ ៥១ ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ការផ្សាយអំពី “វប្បធម៌សត្វចិញ្ចឹមនៅកម្ពុជា”
ញញឹមខ្មែរលេខ ៥០ ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ការផ្សាយពិសេសអំពី “ដើម្បីឱ្យភ្នំពេញក្លាយជាទីក្រុងមានបរិស្ថានរស់នៅស្អាត”
ញញឹមខ្មែរលេខ ៤៩ ចុះផ្សាយថ្ងៃទី១០ ខែមករា ការផ្សាយពិសេសអំពី “ទស្សនាតំបន់ទេសចរណ៍ដ៏ល្បីនៅខេត្ត Ehime អិហ៊ីម៉ិ និង កន្លែងកម្សាន្តវិនិយោគដោយជប៉ុន នៅខេត្តកំពង់ស្ពឺ”
ញញឹមខ្មែរលេខ ៤៨ ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ការផ្សាយពិសេសអំពី “កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តូក្យូ២០២០”
ញញឹមខ្មែរលេខ ៤៧ ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ការផ្សាយពិសេសអំពី “ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា”
ញញឹមខ្មែរលេខ ៤៦ ចុះផ្សាយថ្ងៃទី១០ ខែកក្កដា ការផ្សាយពិសេសអំពី “ការសិក្សាតាមប្រព័ន្ធឌីជីថលនៅកម្ពុជា”
ចំពោះការសាកសួរព័ត៌មានអំពីការផ្សព្វផ្សាយ
ចំពោះការចុះផ្សាយពីការផ្សព្វផ្សាយពានិច្ចកម្មនៅលើទំព័រទស្សនាវដ្តីញញឹមខ្មែរ ក៏ដូចជាបដា និងព័ត៌មានចុះផ្សាយនៅលើគេហទំព័រជាដើម សូមទាក់ទងមកយើងខ្មុំតាមរយៈអ៊ីមែល ឬលេខទូរសព្ទទំនាក់ទំនងដូចខាងក្រោម។
អ៊ីមែល: nyonyum@cisinc.co.jp
ទូរសព្ទ: (+855)12-500-052, (+855 )16-657-290
ចំពោះការសាកសួរព័ត៌មានលំអិតផ្សេងៗ
សេវ៉ាកម្មបកប្រែ មានបកប្រែជា ភាសាជប៉ុន ⇔ ភាសាខ្មែរ “បកប្រែផ្ទាល់មាត់” “បកប្រែអត្ថបទ”
ការស្ទង់មតិ និងការរៀបចំសេវ៉ាកម្មផ្សេងៗ មានទទួលរៀបចំការយកព័ត៌មាន និងការស្ទង់មតិនៅតាមតំបន់។
ហាង មានហាងលក់វត្ថុអនុស្សាវរីយញញឹមនៅផ្សារអ៊ីអន ដែលដាក់លក់ផលិតផល ផលិតនៅប្រទេសកម្ពុជាជាង ៥០០ មុខទំនិញ។
この記事が気に入ったら
いいね!しよう
We will send you the latest information
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យយោធា
2022.08.04 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម
2022.07.27 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22 NyoNyum Khmer Special Topics未分類
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics