គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15

សៀមរាបជាក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏ធំមួយនៅកម្ពុជា ដែលបង្កើតអាជីពជាច្រើនពីវិស័យទេសចរណ៍ ក្នុងនោះអាជីពជាមគ្គុទ្ទេសក៍ទេសចរក៏មានចំនួនច្រើនផងដែរ។ នៅក្នុងខេត្តសៀមរាបតែមួយ មានមគ្គុទេ្ទសទេសចរនិយាយភាសាអង់គ្លេស ចិន​ ជប៉ុន កូរ៉េ អេស្បាញ និងរុស្សីជាដើម ចំនួនប្រមាណ ៥១៥៤នាក់។ ក្នុងនោះដែរ មគ្គុទ្ទេសក៍ទេសចរភាសាជប៉ុន មានចំនួនច្រើនលំដាប់លេខ៣ បន្ទាប់ពីភាសាអង់គ្លេស និងចិន។ បច្ចុប្បន្ន នៅខេត្តសៀមរាបមានមគ្គុទ្ទេសក៍ទេសចរនិយាយភាសាជប៉ុនចំនួនប្រមាណ ៧៩០នាក់។

វិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត ៣ឆ្នាំ កន្លងទៅបានកែប្រែស្ថានភាពអាជីវកម្មទេសចរ និងជីវភាពរស់នៅរបស់មគ្គុទ្ទេសក៍ទេសចរទូទៅ។ យ៉ាងណាមិញ មានមគ្គុទ្ទេសក៍និយាយភាសាជប៉ុនប្រមាណ ៣០% ចាកចេញពីខេត្តសៀមរាបស្វែងរកការងារថ្មី ខណៈមួយចំនួនបានបន្តរស់នៅក្នុងខេត្តបង្កើតរបរថ្មីជាដើម ដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ។

យើងខ្ញុំនឹងលើកយកស្ថានភាពប្រែប្រួលនានាកើតឡើងចំពោះអាជីពមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុនមកចុះផ្សាយជូនប្រិយមិត្តស្វែងយល់។ ដូច្នេះ កុំភ្លេចតាមដានការចែករំលែករបស់ពួកយើងនៅលើទំព័រហ្វេសប៊ុក NyoNyum Khmer ក៏ដូចជាគេហទំព័រ https://nyonyum.net/km/ ដែលនឹងលើកយកអត្ថបទពិសេសចំនួន ៩ និងអត្ថបទផ្សេងៗទៀតរបស់ញញឹមលេខ៥៦នេះផងដែរ។

អត្ថបទពិសេសមានដូចជា៖

  1. តោះយើងស្វែងយល់ពីចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
  2. ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
  3. ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប អំពីស្ថានភាពអាជីពមគ្គុទេសក៍ទេសចរក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩
  4. វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប
  5. ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
  6. មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង
  7. “វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
  8. ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩បទសម្ភាសន៍អ្នកគ្រូ អូនី ហ៊ីហ្វូមី រស់នៅខេត្តសៀមរាបរយៈពេល២៨ឆ្នាំ អំពីការយល់ឃើញពីការប្រែប្រួលមុខរបរនិងការរស់នៅប្រចាំថ្ងៃរបស់មគ្គុទេសក៍
  9. យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles