គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក
2021.11.15

កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០

ក្រោយពីបានពន្យាពេលអស់រយៈពេលប្រមាណ១ឆ្នាំ ដោយសារផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ១៩ ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០ បានប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រោមការចាត់វិធានការ បង្ការការឆ្លងកូវីដ១៩ ដ៏តឹងតែង កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៤នាក់ នៅក្នុងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០ នេះផងដែរ។ នៅក្នុងការចុះផ្សាយនេះ ទស្សនារដ្តីញញឹមខ្មែរ បានសម្ភាសអត្តពលិកចំនួន៤រូប ដែលមានវត្តមានចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នេះ លើវិញ្ញាសា ហែលទឹក អត្តពលកម្ម និងប្រណាំងរទេះរុញប្រភេទ T54 ព្រមទាំងភាគីពាក់ព័ន្ធអំពីកិច្ចប្រឹងប្រែង និងការគាំទ្រវិស័យកីឡាកម្ពុជានាពេលបច្ចុប្បន្ន។

អំពីប្រវត្តិកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក

កម្ពុជាបានចូលរួមព្រឹត្តិការណ៍អូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ១៩៥៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ កាលនោះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន២រូប ទៅប្រកួតក្នុងវិញ្ញាសាជិះសេះ។

នៅឆ្នាំ​១៩៦៤ ​អត្តពលិកកម្ពុជា​​ចំនួន​ ១៣​រូប បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​នៅ​​ទីក្រុង​តូក្យូ ​ប្រទេសជប៉ុន ដែលក្នុងនោះមានកីឡាករ​ប្រដាល់​ចំនួន ​៤រូប កីឡាករ​ប្រណាំង​កង់​ចំនួន ​៦​រូប និង​កីឡាករ​ប្រណាំង​ទូក​ក្តោង​ចំនួន​ ៣​រូប​។ ជាអកុសល ក្រោមឥទ្ធិពលនៃសង្រ្គាមស៊ីវិលនៅកម្ពុជា នាចុងទសវត្សឆ្នាំ១៩៦០ ដល់ដើមទសវត្សឆ្នាំ១៩៩០ ក្រៅតែពីព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Munich ឆ្នាំ​១៩៧២ កម្ពុជា បានអវត្តមាននៅក្នុងព្រឹត្តិការណ៍​អូឡាំពិក រហូតដល់ឆ្នាំ១៩៩៣ ដែលជាឆ្នាំគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ទទួល​ស្គាល់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជា​សមាជិក​ពេញ​សិទ្ធឡើងវិញ។

កម្ពុជាបាន​ចូលរួមសារជា​​ថ្មី​នៅក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិក ដែលបានប្រារព្ធឡើងនៅទីក្រុង អាតាឡង់តា ឆ្នាំ១៩៩៦ ហើយបានបញ្ជូនអត្តពលិកចូលរួមជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានចូលរួមព្រឹត្តិការណ៍ នេះចំនួន១០លើក ប៉ុន្តែពុំទាន់ទទួលបានមេដាយណាមួយនៅឡើយ។

អត្តពលិកខ្មែរចូលរួមដង្ហែក្បួនក្នុងព្រឹត្តិការណ៍កីឡា
១. អូឡាំពិក មែលប៊ន ២០០០ ប្រទេសអូស្ត្រាលី
២. អូឡាំពិកតូក្យូ ២០២០ ប្រទេសជប៉ុន

 

ប្រតិភូ និងក្រុមអត្តពលិកខ្មែរថតរូបអនុស្សាវរីយ៍នៅមុខភូមិកីឡាអូឡាំពិក តូក្យូ ២០២០

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer