គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > យើងចង់ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ពីធម្មជាតិជូនដល់អតិថិជនជាច្រើន ~ គំរូអាជីវកម្មកសិកម្មថ្មីដែល ប្រើប្រាស់បច្ចេកទេសកែច្នៃ ~

យើងចង់ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ពីធម្មជាតិជូនដល់អតិថិជនជាច្រើន ~ គំរូអាជីវកម្មកសិកម្មថ្មីដែល ប្រើប្រាស់បច្ចេកទេសកែច្នៃ ~

ក្រុមហ៊ុន Japan Farm Products (Cambodia) Co., Ltd. បានចាប់ផ្តើមអាជីវកម្មកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០១២ ដោយធ្វើការងារសំខាន់លើការដាំផ្លែឈើ សេវាកម្មដឹកជញ្ជូន និងការងារនាំចេញនាំចូល។ក្រុមហ៊ុនធ្វើការងារកែច្នៃនូវកសិផលដោយផ្តោតសំខាន់លើ “សុវត្ថិភាព ទំនុកចិត្ត និងគុណភាព”។ យើងបានសាកសួរលោក AKO Tetsushi ដែលជាតំណាងរបស់ក្រុមហ៊ុនអំពីរឿងរ៉ាវមួយចំនួនដូចជា៖ ការយល់ឃើញរបស់លោកចំពោះការដែលត្រូវបានកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ជប៉ុន បានលើកឡើងក្នុងកម្មវិធីមួយដែលមានឈ្មោះថា “តំណាប់ផ្លែឈើធម្មជាតិកម្ពុជា” និងរឿងរ៉ាវមួយចំនួនដែលក្រុមហ៊ុនបានជួបប្រទះ ក៏ ដូចជាគោលដៅនាពេលអនាគតរបស់ក្រុមហ៊ុនជាដើមដូចខាងក្រោម។

ការផ្តើមអាជីវកម្មកែច្នៃ

Japan Farm Products (Cambodia) Co., Ltd. (JFP) ជាក្រុមហ៊ុនផលិតនិងកែច្នៃនូវតំណាប់ផ្លែឈើដូចជា ស្វាយ និងម្នាស់ដែលបានដាំដោយកសិករខ្មែរពីធម្មជាតិ និងមានគុណភាពខ្ពស់។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា ដោយផ្តោតសំខាន់លើការផលិតនិងដឹកជញ្ជូន។ ក៏ប៉ុន្តែ ក្រោយមកទៀតក្រុមហ៊ុននេះបានសង្កេតឃើញថា​ ទីផ្សារលក់ផ្លែឈើកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះ ក្រុមហ៊ុន JFP បានបន្តនូវការផលិតរហូតមក ដោយធ្វើការផ្សព្វផ្សាយនូវតម្លៃនៃ “សុវត្ថិភាព ទំនុកចិត្តនិងគុណភាព” របស់កសិកម្មជប៉ុន នៅបណ្តារប្រទេសអាស៊ី ដោយមានគោលបំណងធ្វើការអភិវឌ្ឍរួមគ្នា និងធ្វើអោយវិស័យកសិកម្មក្លាយជាវិស័យឈានមុខគេនៅអាស៊ី។ ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ចំពោះការនាំចេញនូវផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ ក៏ប៉ុន្តែ ដោយសារលោក AKO ដែលធ្វើការផ្ទាល់ទាក់ទងនឹងវិស័យកសិកម្មនៅជប៉ុន មានការយល់ដឹងអំពីការធ្លាក់ចុះគុណភាពនៃផ្លែឈើ ដោយការដឹកជញ្ជូនផ្លូវឆ្ងាយ លោកបានបង្កើត សាជីវកម្មដំណាប់ផ្លែឈើនេះឡើង ក្នុងគោលបំណង “ផ្តល់នូវគុណភាពនិងរសជាតិផ្ទាល់ពីចំការទៅកាន់អតិថិជនរស់នៅទីឆ្ងាយ”។

ដំណើរការរហូតដល់សម្រេចបានផលិតផល

ទោះជាយ៉ាងនោះក្តី សាជីវកម្មរបស់លោកពុំបានដំណើរការល្អនោះឡើយ។ ដំណើរការនៃការសម្ងួត និងពេលវេលា ព្រមទាំងការត្រៀមរៀបចំការកែច្នៃជាដើម បានធ្វើអោយការផលិតដោយយកការរក្សាគុណភាពពីធម្មជាតិជួបនឹងផលលំបាក។ លោកបាននិយាយថា ការផលិតបែបនេះបានទាមទាររយៈពេលប្រមាណមួយឆ្នាំ។ លើសពីនេះទៀត នៅក្នុងរោងចក្រកែច្នៃរបស់លោក ដែលមានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញនេះ ក៏ទទួលនូវផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីនិងទឹកប្រើប្រាស់ជាញឹកញាប់នៅរដូវប្រាំងផងដែរ។ ក្រៅពីនេះ ក៏មានបញ្ហាផ្សេងៗជាច្រើនកើតឡើងជាបន្តបន្ទាប់។ លោក AKO ក៏បានថ្លែងរំលឹកបន្តទៀតថា៖ “បើពុំមានកិច្ចសហប្រតិបត្តិការនិងការជួយជ្រោមជ្រែងពីសហគ្រាសក៏ដូចជាជនជាតិកម្ពុជានិងជប៉ុននោះទេ យើងខ្ញុំពុំអាចដំណើរការនូវអាជីវកម្មនេះបានឡើយ”។

ការនាំចេញទៅទីផ្សារទូទាំងប្រទេសជប៉ុន

សព្វថ្ងៃ ប្រទេសជប៉ុនជាទីផ្សារដ៏សំខាន់សម្រាប់ទទួលទិញផលិតផលដំណាប់ផ្លែឈើ ដែលមានគុណភាពពីក្រុមហ៊ុនរបស់គាត់។ ក្រុមហ៊ុនបានពង្រីកនូវទីផ្សារដាក់លក់នៅតាមហាងលក់ផ្លែឈើ និងហាងលក់ទំនិញធំៗមួយចំនួន ហើយចាប់ពីខែមេសាទៅផលិតផលតំណាប់ផ្លែឈើរបស់ក្រុមហ៊ុនរបស់គាត់ នឹងត្រូវបានដាក់លក់នៅតាមបណ្តារហាង Natural Lawson នៅទូទាំងប្រទេសជប៉ុន។ លោកAKO បានមានប្រសាសន៍បន្តទៀតថា៖ “ខ្ញុំសប្បាយចិត្តដែលបានឃើញផលិតផលកសិកម្មដែលផលិតដោយជនជាតិខ្មែរមានដាក់លក់នៅក្នុងបណ្តារហាងដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន”។ គោលដៅបន្ទាប់គឺការបង្កើតអោយមានអតិថិជនក្នុងប្រទេសជប៉ុនជាច្រើនបានស្គាល់ពី “តំណាប់ធម្មជាតិរបស់ខ្មែរ”។ ដោយសារតែមានប្រជាជនជប៉ុនជាច្រើនពុំសូវស្គាល់ពីតំណាប់ធម្មជាតិខ្មែរនៅឡើយ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវគិតពីវិធីសាស្រ្តផ្សព្វផ្សាយស្របជាមួយនឹងការលក់ ដើម្បីអោយអតិថិជនជប៉ុនស្គាល់កាន់តែច្រើន។ លោក AKO កំពុងខិតខំបន្តការងារនៃក្រុមហ៊ុនអាជីវកម្ម JFPដោយក្តីសង្ឃឹមនិងមានទំនុកចិត្ត ដើម្បីជួយអោយកសិផលខ្មែរដែលមានរសជាតិឆ្ងាញ់ទទួលបានការគាំទ្រច្រើននៅក្នុងទីផ្សារជប៉ុន។

  • តំណាប់ស្វាយ

ផលិតពីផ្លែស្វាយកែវរមៀតខ្មែរសុទ្ធ១០០%។ មានរសជាតិផ្អែមបែបធម្មជាតិនិងមានក្លិនស្វាយកែវរមៀត

ទុំ ដែលជាទីពេញនិយមរបស់ជនជាតិជប៉ុន។ ជាតំណាប់ស្វាយដែលត្រូវបានសម្ងួតនិងអាចរក្សាទុកបានយូរ ដោយកម្តៅធម្មតានិងរក្សានូវរសជាតិនិងក្លិនស្វាយពីធម្មជាតិ។ តំណាប់ស្វាយកែវរមៀតនេះក៏ត្រូវបានផ្សព្វផ្សាយនៅលើកម្មវិធីទូរទស្សន៍ជប៉ុនដ៏ល្បីល្បាញផងដែរ។

  • តំណាប់ម្នាស់

ផលិតពីផ្លែម្នាស់ដែលមានរសជាតិផ្អែមខ្លាំងដាំនៅខេត្តបាត់ដំបង។ ដោយសារផ្លែម្នាស់ពុំអាចទុំបានទោះបីជាធ្វើការបេះទុកក្នុងរយៈពេលកំណត់ណាមួយ ដូច្នេះការសង្កេតពីពេលវេលាប្រមូលផលអោយត្រឹមត្រូវជារឿងសំខាន់។ វាជាតំណាប់ម្នាស់ដែលធ្វើឡើងដោយរក្សារនូវរសជាតិផ្អែមពីធម្មជាតិ និងពុំប្រើប្រាស់សារធាតុផ្សំដទៃ ហើយត្រូវបានចិតសំបកជាដើមដោយដៃខ្មែរផ្ទាល់ដោយយកចិត្តទុកដាក់។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】







Let's like it!

We will send you the latest information