គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Angkor Photo Festival & Workshop រៀបចំបើកអោយចុះឈ្មោះសម្រាប់អ្នកចង់ដកស្រង់បទពិសោធន៍ក្នុងការថតរូបហើយ!
(ភាសាខ្មែរ) Angkor Photo Festival & Workshop រៀបចំបើកអោយចុះឈ្មោះសម្រាប់អ្នកចង់ដកស្រង់បទពិសោធន៍ក្នុងការថតរូបហើយ!
2020.07.02

តើមានចំណូលចិត្តក្នុងការថតរូបឬទេ?

ហើយតើអ្នកគឺជាអ្នកថតរូបដែលមិនទាន់ជឿជាក់លើស្នាដៃខ្លួនឯង ហើយចង់ស្វែងរកបទពិសោធន៍ថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញថតរូបមកពីប្រទេសផ្សេងៗគ្នាមែនទេ?

Photo: Ronald Patrick

កម្មវិធី Angkor Photo Festival & Workshop គឺជាកម្មវិធី សិក្ខាសាលាប្រចាំឆ្នាំដោយឥតគិតថ្លៃសម្រាប់ការថតរូបនៅអាស៊ី។ ហើយក៏ជាព្រឹត្តិការណ៍ថតរូបដែលដំណើរការបានយូរបំផុតនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានបេសកម្មដើម្បីបណ្តុះបណ្តាលសមាគមន៍ថតរូបនៅអាស៊ី។

ចំពោះគោលបំណងនៃការធ្វើកម្មវិធីនេះគឺផ្តោតលើការអភិវឌ្ឍន៍វិជ្ជាជីវៈនិងការអប់រំសម្រាប់អ្នកថតរូបអាស៊ី និងផ្តល់អទិភាពពិសេស សម្រាប់អ្នកជំនាញទៅលើការងារនៃការថតរូបមកពីអាស៊ី ហើយក៏ជាកន្លែងដែលសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ក៏ដើម្បីជ្រើសរើសអ្នកថតរូបអាស៊ីដែលកំពុងចង់អភិវឌ្ឍជំនាញរបស់ពួកគេរួមជាមួយជំនាញបកស្រាយរឿងរ៉ាវស៊ីជម្រៅក្នុងរូបថតផងដែរ។

ក្នុងកម្មវិធីនេះប្រកាន់ខ្ជាប់នូវតម្លៃដូចជាៈ

  • មិនដំណើរការជាលក្ខណៈពាណិជ្ជកម្ម, មានតម្លៃសមរម្យ ហើយអាចចូលរួមបានទាំងអស់គ្នា
  • បើកសម្រាប់ទទួលគ្រប់ទម្រង់នៃសិល្បៈនៃការថតរូប ក៏ដូចជាវិធីសាស្ត្រស្វយ័ត ក្នុងការជំរុញការថតរូបជាភាសា។
  • រក្សារចនាសម្ព័ន្ធគ្រប់ផ្នែក និងសង្កត់ធ្ងន់លើសមូហភាព
  • ធ្វើជាអ្នកដែលមានទំនួលខុសត្រូវលើសង្គម នៅសហគមន៍ខេត្តសៀមរាប

សមាគមន៍​ Angkor Photo បានបញ្ជាក់ទៀតថា ជាសមាគមន៍វប្បធម៌មិនរកប្រាក់ចំណេញដែលបានចុះបញ្ជីក្រោមច្បាប់ឆ្នាំ ១៩០១ នៅប្រទេសបារាំង។ ព្រឹត្តិការណ៍របស់កម្មវិធីនេះទាំងអស់អាចចូលរួមដោយសេរី និងបើកចំហជាសាធារណៈ។

Photo: Kenji Mercado
Photo: Kenji Mercado

ហើយឥឡូវនេះកម្មវិធីនេះបានចាប់ផ្តើមបើកសម្រាប់ការដាក់ពាក្យរួចរាល់ហើយ អ្នកអាចចាប់ផ្តើមចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ!!!

ការដាក់ពាក្យចូលរួមជាមួយ Angkor Photo ចាប់ពីថ្ងៃទី ១៧-២៨ ឆ្នាំ២០២០ នៅខេត្តសៀមរាប។

ការដាក់ពាក្យនេះបើកជូនអ្នកថតរូបជនជាតិអាស៊ីទាំងអស់ ដោយមិនគិតអាយុ។ ពាក្យស្នើសុំគឺមិនគិតថ្លៃ។ផុតកំណត់ការចុះឈ្មោះ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២០។

 

ខាងក្រោមនេះជា Link ពាក្យចុះឈ្មោះ

https://angkor-photo.com/16th-edition/2020-apply/

បណ្ណពត៌មាន

2020 APFW Information Brochure

វេបសាយ

ពត៌មានបន្ថែមសូមចូលទៅកាន់ FaceBook Page :

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles