គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > Bong Yuki Essay > ដំណើរទេសចរណ៍ ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន (តពីលេខមុន)

ដំណើរទេសចរណ៍ ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន (តពីលេខមុន)

ជ្រុងមួយរបស់បងយូគី

មូលហេតុអ្វីបានជា បងយូគី មកប្រទេសកម្ពុជា?

នៅក្នុងការរស់នៅប្រទេសគេយូរៗទៅ​ យើងអាចដឹងពីសង្គមនោះកាន់តែជ្រៅ។ មានរឿងរ៉ាវខ្លះគួរឱ្យអស់សំណើច និងរឿងខ្លះកំសត់ជូរចត់។ ខាងក្រោមនេះ គឺជាការសាកល្បងរៀបរាប់ពីអ្វីដែល “បងយូគី” បានមើលឃើញនៅក្នុងសង្គមខ្មែរ។

បន្ទាប់ពីបានបញ្ចប់កម្មវិធីទេសចរណ៍ជាមួយក្រុមភ្ញៀវជនជាតិជប៉ុនហើយ ខ្ញុំបានវិលត្រឡប់មកភ្នំពេញវិញ ហើយក៏បានចាប់ផ្តើមរៀបចំមេរៀនសម្រាប់ថ្នាក់ភាសាជប៉ុនតែម្តង។
ខ្ញុំបានរំលឹកពីការសន្ទនារវាងភ្ញៀវ និងមគ្គុទេសទេសចរណ៍ និងឈុតឆាកជាច្រើនទាំងនៅភ្នំពេញ និងនៅសៀមរាប។ ខ្ញុំបានយកសៀវភៅបង្រៀនភាសាជប៉ុនជាច្រើនមកពីប្រទេសជប៉ុន តែមិនបានប្រើវាផ្ទាល់នៅឡើយទេ។ គឺខ្ញុំបានរៀបចំមេរៀនតាមលំដាប់ក្នុងសៀវភៅទាំងនោះសម្រាប់ថ្នាក់វេយ្យាករណ៍ តែធ្វើការច្នៃប្រឌិតឈុតឆាកសម្រាប់សន្ទនាដែលយោងតាមការសន្ទនារវាងភ្ញៀវ និងមគ្គុទេសទេសចរណ៍ជំនួសវិញ។ ខ្ញុំបានបង្កើតតួអង្គប្រុសស្រីជនជាតិជប៉ុន ជាតួអង្គភ្ញៀវ និងប្រុសស្រីជនជាតិខ្មែរ ជាតួអង្គ អ្នកនាំមិត្តជប៉ុន។ មេរៀនទី ១ គឺការជួបគ្នាដំបូងមេរៀនទី ២ គឺនៅផ្សារធំថ្មី ហើយមេរៀនទី ៣គឺនៅវត្តភ្នំ… ។ល។ ខ្ញុំបានគូសគំនូរផងវាយអក្សរដោយកំព្យូទ័រផង និងបានបង្កើតមេរៀន ព្រមទាំងគម្រោងការបង្រៀនជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំតារាងតួអក្សរ Hiraganaនិង Katakana ផងដែរ។ ពិតជាសប្បាយណាស់ ហើយនៅពេលរៀបចំមេរៀននោះ ខ្ញុំបានធ្វើការប្រមូលអារម្មណ៍ខ្លាំងរហូតដល់ភ្លេចញុំាបាយ និងទៅបន្ទប់ទឹកជាដើម។
ថ្ងៃដំបូងនៃថ្នាក់ថ្មីរបស់ខ្ញុំបានមកដល់ហើយ! ដោយសារវាជាបទពិសោធន៍ដំបូងបង្អស់សម្រាប់ខ្ញុំ ដូច្នេះខ្ញុំមានការព្រួយបារម្ភផងអរផងតែបានខិតខំធ្វើការតាំងចិត្តចូលថ្នាក់ត្រូវបង្រៀននោះ។ នៅក្នុងថ្នាក់នោះ មានកូនសិស្សជាមន្ត្រីនៃក្រសួងទេសចរណ៍ប្រុសស្រីប្រហែល២០នាក់ អ្នកខ្លះអាយុប្រហែលខ្ញុំ ហើយអ្នកខ្លះទៀតអាយុច្រើនជាងខ្ញុំ។ ខ្ញុំក៏បានចាប់ផ្តើមណែនាំខ្លួន ដោយប្រើភាសាជប៉ុនផង និងកាយវិការផង។
“Watashi no Namae wa Yamazaki Yukie des (បានន័យថា “ខ្ញុំឈ្មោះ Yamazaki Yukie”)។”
នៅពេលហៅពាក្យថា “Watashi” ខ្ញុំចង្អុលខ្លួនខ្ញុំ ហើយនៅពេលហៅពាក្យថា “Namae“ ខ្ញុំចង្អុលផ្លាកឈ្មោះនៅលើដើមទ្រូងរបស់ខ្លួនខ្ញុំនិយាយនិងធ្វើកាយវិការច្រើនដងច្រើនសារ យូរៗទៅកូនសិស្សក៏បានចាប់ផ្តើមយល់ថា “Watashi” មានន័យថា “ខ្ញុំ” ហើយ “Namae”មានន័យថា ”ឈ្មោះ”។ សរុបទៅ ”ខ្ញុំឈ្មោះ Yamazaki Yukie”នេះគឺជាវិធីបង្រៀនភាសាបរទេសម្យ៉ាងក្នុងចំណោមវិធីជាច្រើនដែលហៅថា Direct Method។ (តទៅលេខក្រោយ)


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








Let's like it!

We will send you the latest information