គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > column of MALIS Dental Clinic > រោគពុកធ្មេញនិងការព្យាបាល

រោគពុកធ្មេញនិងការព្យាបាល

សុខភាពមាត់ធ្មេញ

រោគពុកធ្មេញដែលយើងជាទូទៅហៅថាដង្កូវស៊ីធ្មេញ (dental caries) គឺ ជាការបំបែកនៃផ្ទៃធ្មេញដោយសារតែអាស៊ីតដែលបង្កើតដោយបាក់តេរី បង្ករជាប្រហោងឬរន្ធអាចជាពណ៌ខុសគ្នាមួយចំនួនពីលឿងទៅខ្មៅ ហើយអាចបង្ករឲ្យស្រៀវ ឈឺចាប់ តែពេលខ្លះក៏មិនធ្វើឲ្យឈឺចាប់ដែរក្នុងករណីដំបូង។ រោគពុកធ្មេញជាកត្តាចំបងមួយ ដែលនាំឲ្យខូចធ្មេញនិងមានបញ្ហាសុខភាពមាត់ធ្មេញជាច្រើនទៀត ហើយរោគពុកធ្មេញត្រូវបានបែងចែកជាបីប្រភេទធំៗគឺ៖ រោគពុកធ្មេញនៅលើផ្ទៃទំពារនៃធ្មេញ រោគពុកធ្មេញនៅលើផ្ទៃនៃឬសធ្មេញ និងរោគពុកធ្មេញនៃផ្ទៃចំហៀងនៃក្បាលធ្មេញ។ កត្តាដែលនាំឲ្យកើតមានរោគពុកធ្មេញគឺដោយសារតែការសំអាតធ្មេញមិនបានល្អ ការបរិភោគអាហារសំបូរជាតិស្ករ និងការដែលមិនបានទៅពិនិត្យសុខភាពមាត់ធ្មេញឲ្យបានត្រឹមត្រូវ។ ចំពោះការព្យាបាលនៃរោគពុកធ្មេញមានទៅតាមប្រភេទនៃរោគពុកធ្មេញ។ ចំពោះរោគពុកធ្មេញនៅលើផ្ទៃទំពារនិងផ្ទៃចំហៀងនៃផ្នែកក្បាលធ្មេញ គ្រូពេទ្យត្រូវពិនិត្យមើលឬថតកាំរស្មីអ៊ិច មុនធ្វើការប៉ះបិតវាថាតើមានសភាពជ្រៅឬរាក់។ បើសិនជាមានសភាពរាក់ គេនឹងធ្វើការសំអាតនិងបិតប៉ះយកតែម្ដង តែបើសិនជាមានសភាពជ្រៅគេនិងប្រើប្រាស់ថ្នាំទ្រាប់បាទ ដើម្បីការពារសសៃរធ្មេញរួចធ្វើការប៉ះបិត។ ករណីព្យាបាលរោគពុកធ្មេញដែលកើតលើឬសធ្មេញ បើសិនជាស្ថានភាពពុកនោះស្ថិតនៅកំរិតមិនក្រោមឆ្អឹង គេអាចធ្វើការសំអាតនិងបិតប៉ះបាន តែបើការពុកនោះស្ថិតនៅក្រោមឆ្អឹងវិញ គេអាចធ្វើការដកចេញ ឬព្យាយាមព្យាបាលរន្ធទុកតាមតែអាចធ្វើបាន។ រោគពុកធ្មេញនៅលើផ្នែកនៃឬសធ្មេញនេះគឺជាករណីកំរ តែបើវាកើតឡើងហើយគឺពិបាកព្យាបាលជាងរោគពុកធ្មេញដទៃ។

ជាសរុបមក រោគពុកធ្មេញតែងតែកើតមានឡើងលើមនុស្សយើងជាទូទៅ ដែលតំរូវឲ្យធ្វើការព្យាបាលឲ្យទាន់ពេលវេលាជៀសវាងការទុកយូរ ដែលនាំឲ្យមានបញ្ហាកាន់តែពិបាកព្យបាលនិងចំណាយ ពេលរួមទាំងថវិកាច្រើនផងដែរ។ ម្យ៉ាងវិញទៀតយើងអាចទប់ស្កាត់ឬកាន់បន្ថយរោគពុកធ្មេញបាន ដោយការសំអាតធ្មេញឲ្យបានស្អាត ដោយការដុសធ្មេញជាទៀងទាត់រាល់ថ្ងៃយ៉ាងតិចពីរដងក្នុងមួយថ្ងៃជាពិសេសមុនចូលគេង ការកាត់បន្ថយអាហារដែលមានសំបូរជាតិស្ករច្រើន និងការថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អ ដោយការជួបនិងពិនិត្យជាមួយពេទ្យធ្មេញជាទៀងទាត់រៀងរាល់៦ខែម្ដង។

សម្រាប់ពត៌មានបន្ថែម ៖


【NyoNyum Khmer No.37 លេខពិសេស】

【NyoNyum Khmer No.37】


Let's like it!

We will send you the latest information