គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > ការប្រែប្រួលទិដ្ឋភាពនៃទីប្រជុំជន “ទួលទំពូង”

ការប្រែប្រួលទិដ្ឋភាពនៃទីប្រជុំជន “ទួលទំពូង”

នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសកម្ពុជាមានទំនាក់ទំនង ផ្នែកការទូត រដ្ឋបាល អប់រំ និងការផ្លាស់ប្តូរវប្បធម៌ជាច្រើនជាមួយសហភាពសូវៀត។ នាសម័យនោះ មានជនជាតិរុស្សីជាច្រើនបានមកស្នាក់នៅ និងកម្សាន្តក្នុងតំបន់ទួលទំពូង ហើយដោយវត្តមាននៃអ្នកទេសចររុស្ស៊ីក៏មានច្រើនដែរនោះ ទើបជនជាតិរុស្ស៊ីនាំចូលផលិតផលពីប្រទេសរុស្ស៊ីជាច្រើនដាក់លក់នៅក្នុងផ្សារទួលទំពូង។ហេតុដូច្នេះហើយ បានជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញមួយចំនួនហៅ និងស្គាល់ “ផ្សារទួលទំពូង” ថាជា “ផ្សាររុស្ស៊ី” រហូតតមកដល់បច្ចុប្បន្ន។ ហើយផ្សារនេះក៏ក្លាយជាទីពេញនិយមសម្រាប់ជនបរទេសដែលមកលេងស្រុកខ្មែរតមក។


ងាកមកបច្ចុប្បន្នវិញ មានជនបរទេសដែលស្នាក់នៅក្នុងទីក្រុងភ្នំពេញជាច្រើនកំពុងចាប់អារម្មណ៍នឹងការរកផ្ទះ ឬខុនដូជួលស្នាក់នៅក្នុងតំបន់ទួលទំពូងនេះ ដោយសារវាមានតម្លៃសមរម្យបើប្រៀបធៀបនឹងតម្លៃជួលផ្ទះ ឬខុនដូក្នុងតំបន់បឹងកេងកង ដែលជាទីប្រជុំជនមានហាងកាហ្វេ និងភោជនីយដ្ឋានល្អៗ ព្រមជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនស្ថិតនៅ ហើយក៏ជាតំបន់ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ទួលទំពូងជាទីប្រជុំជនស្ថិតនៅប៉ែកខាងត្បូងនៃតំបន់បឹងកេងកង។ គេអាចចំណាយពេលប្រមាណ១០នាទីប៉ុណ្ណោះពីតំបន់ផ្សារបឹងកេងកងមកកាន់ផ្សារទួលទំពូង។ មានផ្ទះនិងខុនដូជួលក្នុងតម្លៃសមរម្យនៅតំបន់ផ្សារទួលទំពូងព្រមទាំងហាងអាហារ ហាងកាហ្វេ និងហាងលក់ទំនិញតម្លៃសមរម្យមួយចំនួនសម្រាប់ជនបរទេស រួមជាមួយអ្នកម្ចាស់ស្រុកដែលកំពុងស្នាក់នៅក្នុងតំបន់នេះផងដែរ។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








Let's like it!

We will send you the latest information