គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Life > Report from Japan > តម្លៃនៃការសិក្សានិងការរៀបចំខ្លួន ដើម្បីប្រលងចូលសាលាវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅប្រទេសជប៉ុន

តម្លៃនៃការសិក្សានិងការរៀបចំខ្លួន ដើម្បីប្រលងចូលសាលាវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅប្រទេសជប៉ុន

ខ្ញុំបាទឈ្មោះ សៀង រ៉ាវុធ សព្វថ្ងៃខ្ញុំគឺ ជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យ Musashino ផ្នែកទំនាក់ទំនងភាសាជប៉ុននៅក្នុងទីក្រុងតូក្យូ។ ខ្ញុំបានមកបន្តការសិក្សានៅប្រទេសជប៉ុនចាប់តាំងពី ខែកក្កដា ឆ្នាំ២០១៤  រហូតមកដល់សព្វថ្ងៃ ដែលមានរយៈពេល ប្រមាណ ៥ឆ្នាំកន្លះមកហើយ។ មូលហេតុដែលខ្ញុំមកប្រទេសជប៉ុនគឺដោយសារខ្ញុំមានចំណាប់អារម្មណ៍លើវប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ ខ្ញុំបានទទួលអាហារូបករណ៍ពី ក្រុមហ៊ុនកាសែតដ៏ល្បីមួយនៅប្រទេសជប៉ុនដែលមានឈ្មោះថា Yomiurishinbun ។ តាមរយៈកម្មវិធីអាហាររូបបករណ៍នេះ ទើបខ្ញុំអាចមានលទ្ធភាពសិក្សាចប់ផ្នែកភាសាជប៉ុនដែលមានរយៈពេល ១ឆ្នាំកន្លះ នឹងសាលាជំនាញវិជ្ជាជីវៈផ្នែកអាជីវកម្មរយៈពេល ២ឆ្នាំ។

ការទំនាក់ទំនងជាមួយនឹងមិត្តភក្តិបរទេស

បន្ទាប់ពីនេះ ខ្ញុំសុំធ្វើការណែនាំប្អូនៗយុវជន ជាពិសេសនិស្សានុសិស្សខ្មែរមួយចំនួនដែលកំពុងសិក្សានៅវិទ្យាល័យ ដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន ។

ជាមួយក្រុមនិស្សិតនៃសមាគមនិស្សិតខ្មែរនៅជប៉ុន

ជាដំបូង សម្រាប់ប្អូនៗជាសិស្សានុសិស្សនៅវិទ្យាល័យ គួរបង្កើតនូវសេចក្តីស្រម៉ៃរបស់ខ្លួនមួយថាតើ នឹងចង់ក្លាយជាអ្វី? ហើយត្រូវរៀនអ្វីនៅថ្ងៃអនាគត? ការត្រៀមខ្លួនជាមុនសម្រាប់ការទៅសិក្សានៅបរទេសគឺជាប្រការសំខាន់មួយ។ មានកម្មវិធីផ្តល់អាហាររូបករណ៍ផ្សេងៗនៅស្ថាប័នមួយចំនួននៅប្រទេសកម្ពុជាដូចជា៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អង្គការJICA និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)ដែលឱ្យយើងអាចដឹងពីពត៌មានអាហារូបករណ៍។ ក្នុងនោះក៏មានសាលាបង្រៀនភាសាជប៉ុនជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលជាកន្លែងដែលអ្នកអាចសិក្សាភាសាជប៉ុននិងស្វែងរកព័ត៌មាននានាទាក់ទងនឹងអាហាររូបករណ៍រួមជាមួយការសិក្សានៅប្រទេសជប៉ុនជាច្រើនផងដែរ។

ការធ្វើបទបង្ហាញនិយាយអំពីបញ្ហាកង្វះទឹកទៅមិត្តរួមថ្នាក់

ការត្រៀមខ្លួនដើម្បីប្រឡងចូលរៀន នៅសាលាវិជ្ជាជីវៈ ឬសាកលវិទ្យាល័យបន្ទាប់ពីបានសិក្សានៅសាលាភាសាជប៉ុន ជាប្រការសំខាន់មួយដែរដែលអ្នកត្រូវគិតបន្ទាប់។ តើយើងត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចខ្លះ ដើម្បីប្រលងចូលនូវសាលាទាំងនោះ? នៅក្នុងកំឡុងពេលសិក្សាភាសាជប៉ុនបន្ថែមនៅសាលាភាសាជប៉ុន មានកម្មវិធីសិក្សាដើម្បីប្រលងវាស់កម្រិតភាសាជប៉ុន ថ្នាក់កម្រិត N1 និង N2 ជាដើម។ ចំពោះនិស្សិតដែលប្រលងជាប់កម្រិត N1 ឬN2 មានសិទ្ធដាក់ពាក្យប្រលងចូលសាលាវិជ្ជាជីវៈ។ ក៏ប៉ុន្តែសំរាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យវិញនោះ គឺត្រូវប្រលងវាស់កម្រិតយល់ដឹងរបស់ខ្លួនសម្រាប់ចូលរៀនសាកលវិទ្យាល័យជប៉ុន ដែលហៅកាត់ថា EJU។  ខ្ញុំយល់ថាការប្រលង EJU នេះគឺមានការលំបាកជាងការប្រលងវាស់កម្រិតភាសាជប៉ុនកម្រិត N1 និង N2 ។ វិញ្ញាសាប្រលង EJU មានលំហាត់និយាយអំពី សេដ្ឋកិច្ច ប្រវត្តិសាស្រ្ត និងសង្គមរបស់ប្រទេសជប៉ុននិងអន្តរជាតិជាដើម រួមទាំងលំហាត់នៃការស្តាប់ និងអំណានជាភាសាជប៉ុនផ្សេងៗទៀតផងដែរ។

ជាពិធីករនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាឯករាជ្យជាតិកម្ពុជានៅជបុ៉ន

នៅពេលខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជប៉ុន ផ្នែកទំនាក់ទំនងភាសាជប៉ុននេះហើយ ខ្ញុំមានគំរោងចូលបំរើការងារនៅក្រុមហ៊ុនជប៉ុន ដើម្បីដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសការងារពីក្រុមហ៊ុននោះ។ បន្ទាប់មក ខ្ញុំនឹងយកបទពិសោធន៍ និងបច្ចេកទេសការងារដែលខ្ញុំមាន មកអភិវឌ្ឍប្រទេសកម្ពុជា។

សរសេរដោយ : និស្សិតខ្មែរ ឈ្មោះ សៀង រ៉ាវុធ សព្វថ្ងៃសិក្សានៅសកលវិទ្យាល័យ Musashino ផ្នែកទំនាក់ទំនងភាសាជប៉ុនឆ្នាំទី ២។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】





【NyoNyum Khmer No.37】






Let's like it!

We will send you the latest information