គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាង FOOLAB Group 「NiGiRi LaB」 「RoBaTa LaB」

បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាង FOOLAB Group 「NiGiRi LaB」 「RoBaTa LaB」

បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាងយើងខ្ញុំក្នុងអំឡុងវិបត្តិកូវីដ១៩ FOOLAB Group 「NiGiRi LaB」 「RoBaTa LaB」

លោក Nomura Tomoaki អ្នកគ្រប់គ្រងទូទៅ

Q: សូមលោកប្រាប់ពីចំណុចពិសេសរបស់ហាងលោកបន្តិចបានទេ?

RoBaTa Lab ជាភោជនីយដ្ឋានបែបជប៉ុនសម្រាប់ប្រជាជនសាមញ្ញទូទៅ។ ហាងយើងខ្ញុំមានបន្ទប់VIP បន្ទប់ធម្មតាដែលអាច
ទទួលភ្ញៀវបាន៣០នាក់ និងមានកៅអីអង្គុយនៅខោនធ័រខាងមុខផងដែរ ស្របតាមតម្រូវការរបស់ភ្ញៀវ។ ហាងក៏មានទទួលសេវាកម្ម
រៀបចំពិធីជប់លៀង(សម្រាប់ភ្ញៀវចំនួនលើសពី៤០នាក់) ជាមួយនឹងមុខម្ហូបប៊ូហ្វេបែបជប៉ុនប្រមាណ២០មុខ រួមទាំងសាច់មាន់ចង្កាក់
អាំងក្តៅៗជូនភ្ញៀវផងដែរ។
ខ្ញុំបានមកបំរើការងារនៅក្នុងហាងកាលពីខែមករាឆ្នាំមុន ហើយបានក្លាយជាអ្នកគ្រប់គ្រងហាងនេះ កាលពីខែកក្កដាឆ្នាំដដែលរហូត
មកដល់បច្ចុប្បន្ន។ មានម្ហូបសាច់មាន់ចង្កាក់អាំងដ៏ឈ្ងុយឆ្ងាញ់។យើងមានប្រើប្រាស់នូវគ្រឿងផ្សំស្រស់ៗ ជាមួយនឹងទឹកជ្រលក់ដែល
ផលិតជាពិសេសនៅក្នុងហាងដ៏មានរសជាតិ។ មានការបង្ហាត់ និងរៀនពីរបៀបដោតចង្កាក់ ព្រមទាំងវិធីសាស្រ្តអាំងយ៉ាងត្រឹមត្រូវ និង
យកចិត្តទុកដាក់បំផុត។
នៅក្នុងហាង NiGiRi LaB វិញ មានផ្តល់នូវម្ហូបស៊ូស៊ីជប៉ុនរសជាតិពិតពីប្រទេសជប៉ុន ធ្វើដោយចុងភៅខ្មែរម្តងមួយៗដោយយកចិត្ត
ទុកដាក់ រួមផ្សំនឹងបរិយាកាសដ៏ស្រស់ស្រាយបែបជប៉ុននៅក្នុងហាង។បុគ្គលិកជាចុងភៅប្រចាំហាងយើងខ្ញុំ មានបទពិសោធន៍ និងឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវពីជនជាតិជប៉ុន ហើយមានអាកប្បកិរិយាសុភាពរាបសារ និងមានការយល់ដឹងខ្ពស់ពីម្ហូបអាហារជប៉ុន ព្រមទាំងមានសីលធម៌ល្អចំពោះភ្ញៀវផងដែរ។
មានភ្ញៀវជាច្រើនចូលចិត្តការរចនាក្នុងហាង ដែលផ្តល់នូវបរិយាកាសល្អសម្រាប់ខ្លួន អំឡុងពេលទទួលទានអាហារ និងរីករាយជាមួយ
នឹងស្រាជប៉ុននានា។ ក្រៅពីប្រើប្រាស់វត្ថុធាតុដើម ក៏ដូចជាគ្រឿងផ្សំពីប្រទេសជប៉ុន ហាងក៏ទទួលប្រើប្រាស់នូវគ្រឿងសមុទ្រស្រស់
ក្នុងប្រទេសកម្ពុជាផងដែរ ដូច្នេះហាងយើងពិតជាមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជនខ្មែរ។

Q: តើមូលហេតុអ្វីនាំអោយលោកជ្រើសរើសទីតាំងទួលទំពូងនេះ?

ការផ្គត់ផ្គង់នៅតំបន់ដែលថ្មីសម្រាប់យើងនឹងនាំអោយមានការផ្គត់ផ្គង់ថ្មីផ្សេងៗទៀតក្នុងតំបន់នោះ នេះជាការគិតរបស់ហាងយើង
ខ្ញុំ។ យើងដឹងថាហាងម្ហូបជប៉ុនដូចយើងខ្ញុំជាហាងថ្មីដំបូងគេនៅក្នុងតំបន់ទួលទំពូងនេះ។ ហើយមានភ្ញៀវថ្មីៗជាច្រើនមកហាងយើងខ្ញុំ។
នៅហាង RoBaTa Lab មានភ្ញៀវជាយុវជនជាច្រើនចូលចិត្តមកញុំាកម្សាន្ត។ យើងមានបុគ្គលិកគ្រប់គ្រាន់សម្រាប់អាំងសាច់មាន់
អាំងចង្កាក់ជូនភ្ញៀវនៅក្នុងពិធីជប់លៀងនីមួយៗ ដោយរក្សានូវរសជាតិដើមដែលឈ្ងុយឆ្ងាញ់។ មានភ្ញៀវថ្មីៗជាច្រើនមកហាងយើង
ខ្ញុំតាមរយៈការនិយាយប្រាប់តៗគ្នា។ ចំពោះហាង NiGiRi LaB វិញមានភ្ញៀវដែលចូលចិត្តហាងស៊ូស៊ីតម្លៃថ្លៃៗ ក៏ឧស្សាហ៍ឆៀងចូល
មកហាងយើងខ្ញុំដែរ។

Q: តើហាងលោកមានសេវាកម្មពិសេសដូចម្តេច?

បុគ្គលិកយើងខ្ញុំត្រូវបានធ្វើការបណ្តុះបណ្តាលអោយចេះផ្តល់នូវសេវាកម្មជូនភ្ញៀវមុននឹងភ្ញៀវហៅសុំ ឬចង់បានអ្វីមួយ។ ក្នុងនាមជា
អ្នកគ្រប់គ្រងទូទៅ ខ្ញុំតែងតែដឹកនាំ និងធ្វើបង្ហាញដោយផ្ទាល់នូវអ្វីដែលថ្មីសម្រាប់បុគ្គលិក ហើយណែនាំបុគ្គលិកទាំងអស់អោយស្មោះ
ត្រង់ចំពោះភ្ញៀវ ហើយចេះសុំទោសនិងទទួលកំហុសចំពោះទង្វើរបស់ខ្លួនចំពោះមុខភ្ញៀវ ដោយពុំមានការលាក់លៀម។ លើសពីនេះ
ទៀត ហាងយើងខ្ញុំក៏លើកទឹកចិត្តដល់បុគ្គលិកទាំងអស់អោយមានទឹកមុខស្រស់ស្រាយ និងរាក់ទាក់ចំពោះភ្ញៀវផងដែរ។

Q: តើលោកអាចប្រាប់ពីការគ្រប់គ្រងហាងក្នុងអំឡុងពេលនៃជម្ងឺឆ្លងកូវីដ១៩នេះផងបានទេ?

ហាងរបស់យើងខ្ញុំបានធ្លាក់ចុះនូវចំណូលប្រមាណ៧០%​ ក្នុងអំឡុងពេលនៃជម្ងឺឆ្លងកូវីដ១៩នេះ ជាពិសេសគិតចាប់ពីខែមិនាមក។
នៅក្នុងកំឡុងពេលខែមិនា និងខែមេសា ដោយសារមានផលលំបាកនៃការផ្គត់ផ្គង់ត្រីស្រស់ ទើបហាង NiGiRi LaB ត្រូវបានបិទជា
បណ្តោះអាសន្ន។ ក៏ប៉ុន្តែហាង RoBaTa Lab នៅមានភ្ញៀវមកជាប្រចាំខ្លះៗ ទើបយើងបើកដំណើរការរហូតមក ហើយនៅខែឧសភា
ទើបឃើញមានប្រាក់ចំណូលកើនសារឡើងវិញ ជាពិសេសនៅខែមិថុនានេះ យើងទទួលបានប្រាក់ចំណូលខ្ពស់គួអោយកត់សម្គាល់។
ខ្ញុំពិតជាពិបាកក្នុងការរកប្រាក់ចំណូល និងរក្សានូវប្រាក់ខែសម្រាប់បុគ្គលិកក្នុងហាង រួមទាំងខ្លួនខ្ញុំផង។ ក៏ប៉ុន្តែតាមរយៈការពិភាក្សា
ដោយត្រង់ជាមួយម្ចាស់ហាង និងដោយមានការទុកចិត្តលើការគ្រប់គ្រង និងគំនិតថ្មីៗមួយចំនួនក្នុងការដំណើរការហាងក្នុងកាលៈទេសៈបែបនេះ ទើបយើងខ្ញុំមានលទ្ធភាពកែប្រែ និងដឹកនាំការគ្រប់គ្រងហាងរហូតមកដល់ពេលនេះ។ ទោះជាមានការថយចុះនូវប្រាក់ខែមួយចំនួនក្តី តែក្រុមការងារយើងខ្ញុំមានការងារធ្វើច្រើនជាងមុន ដែលជាលទ្ធផលនាំអោយហាងយើងនៅតែដំណើរការរហូតមក។
យើងក៏បានចាប់ផ្តើមនូវសេវាដឹកជញ្ជូនក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ។ មានភ្ញៀវកុម៉្មង់ច្រើនតាមរយៈសេវាដឹកជញ្ជូននេះ​ ដែល
ក្នុងថ្ងៃខ្លះសឹងតែធ្វើមិនទាន់ក៏មានដែរ។ តាមរយៈការងារថ្មីទាំងនេះខ្ញុំគិតថាបុគ្គលិកយើងខ្ញុំកាន់តែស្ទាត់ជំនាញជាមួយនឹងការរៀបចំម្ហូបបានច្រើនជាងមុន។

Q: តើលោកអាចប្រាប់ពីការដឹកនាំទៅថ្ងៃមុខទៀតបានទេ?

ហាងយើងខ្ញុំចង់ក្លាយជាហាងម្ហូបជប៉ុនដែលល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ បានន័យថាជាហាងដែលល្អបំផុតសម្រាប់បំរើសេវា
កម្មម្ហូបជប៉ុនជូនភ្ញៀវនៅកម្ពុជា។ នេះជាអ្វីដែលយើងចង់បានបំផុតដូច្នេះហើយទើបយើងខ្ញុំតែងតែគិតគូ និងធ្វើការកែលម្អពីគុណភាពតម្លៃដែលសមរម្យ និងការផ្តល់សេវាកម្មល្អជូនភ្ញៀវជាសំខាន់រហូតមក។នៅឆ្នាំក្រោយ យើងមានគម្រោងពង្រីកសាខាហាងរបស់យើងផងដែរ។ តាមរយៈការពង្រីកសាខាហាងនេះ យើងខ្ញុំសង្ឃឹមថានឹងផ្តល់នូវភាពងាយស្រួលកាន់តែច្រើនទៀត សម្រាប់អតិថិជនដែលមានបំណងពិសាម្ហូបជប៉ុននៅក្នុងទីក្រុងភ្នំពេញ។
ចំពោះរូបខ្ញុំផ្ទាល់វិញ ក្នុងនាមជាអ្នកគ្រប់គ្រង ខ្ញុំមានបំណងពង្រីកការយល់ដឹងនូវអ្វីដែលបានរៀន និងដកស្រង់បទពិសោធន៍ដូចជា៖ ការប្រតិបត្តិការ ផ្សព្វផ្សាយ និងគ្រប់គ្រងក្នុងហាងដែលមានកន្លងមក។ ខ្ញុំគិតថាការពង្រីក និងពង្រឹងនូវចំណេះដឹង ក៏ដូចជាគោលដៅរបស់ខ្លួនជាប្រចាំ នឹងផ្តល់នូវផ្លែផ្កាណាមួយនាពេលអនាគតចំពោះខ្លួន និងក្រុមការងារផងដែរ៕

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








Let's like it!

We will send you the latest information