គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) នៅទូទាំងប្រទេសជប៉ុន Onsen MAP 【Special3】
(ភាសាខ្មែរ) នៅទូទាំងប្រទេសជប៉ុន Onsen MAP 【Special3】
2020.01.29

មានរមណីយដ្ឋាន “Onsen (ទឹកផុសក្តៅឧណ្ឌៗ)” ជាច្រើននៅទូទាំងប្រទេសជប៉ុន។  យើងនឹងធ្វើការណែនាំ “Onsen” ដ៏ល្បីល្បាញមួយចំនួន។

អត្ថបទមុនៗទាក់ទងទៅនឹង “ONSEN” :


Ginyama Onsen (Yamagata)

មានបរិយាកាសអាលោះអាល័យនៅក្នុងទីក្រុង Onsen ដែលមានសំណង់ដែលសាងសង់ប្រហែល 100 ឆ្នាំមកហើយ។

Shibu Onsen (Nagano)

សត្វស្វាក៏ចូលចិត្តងូតទឹកផងដែរនៅ Jigokudani Yaen Koen (ឧទ្យានសត្វស្វាព្រៃJigokudani)។

Arima Onsen (Hyogo)

ជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្តរបស់ Onsen។

Tamatsukuri Onsen (Shimane)

ទឹកក្តៅរបស់ Onsen នៅទីនេះ ត្រូវបានគេទទួលស្គាល់ថា ល្អសម្រាប់ស្បែក។

Beppu Onsen (Oita)

រមណីយដ្ឋាន Onsen ដ៏ធំមួយនៅប្រទេសជប៉ុនទាំងចំនួននៃប្រភព និងបរិមាណ។ អ្នកអាចរីករាយនឹងការដើរកម្សាន្តដូចជា “Jigoku-meguri” នៅលើប្រភព (កន្លែងដែលទឹកផុសចេញ)។

Kurokawa Onsen (Kumamoto)

នៅតំបន់នេះមានប្រារព្ធពិធីបុណ្យរដូវរងារ ដោយមានពន្លឺដ៏ស្រស់ស្អាតដែលចេញពីបាល់ឫស្សីត្បាញ។

Ibusuki Onsen (Kagoshima)

“Suna-mushi” នៅអ៊ីប៊ុយស៊ូគឺល្បីល្បាញណាស់។ ជាកន្លែងងូតទឹកចំហាយក្តៅដែលចេញពីដីខ្សាច់។

Dogo Onsen (Ehime)

កន្លែងមួយក្នុងចំណោមកន្លែងដែលមានអាយុកាលចំណាស់ជាងគេបំផុត។ ហើយមានបរិយាកាសបែបបុរាណ។

Shirahama Onsen (Wakayama)

រមណីយដ្ឋានដ៏ Onsen ល្បីល្បាញ និងឆ្នេរនៅតំបន់ Kansai។

Okuhida Onsen (Gifu)

និទាឃរដូវបានបញ្ចប់ តោះយើងមើលព្រិលធ្លាក់ក្នុងរដូវរងាវិញម្តង។

Atami Onsen (Shizuoka)

ជាកន្លែងរមណីយដ្ឋានដ៏ល្បីល្បាញមួយ ដែលមាន ឆ្នេរ និងទឹកក្តៅ។ វានៅជិត ​និងងាយស្រួលក្នុងការដំណើរពីទីក្រុង Tokyo ។

Hakone Onsen (Kanagawa)

វាពិតជាស្រស់ស្អាតខ្លាំងណាស់ប្រសិនបើយើងបានឃើញភ្នំ Fuji ពី Hakone! ជាកន្លែងងូតទឹកមួយដែលអាចមើលឃើញភ្នំ Fuji ។

Kusatsu Onsen (Gunma)

ជាទីក្រុង “Onsen​” ដ៏ធំដែលមានកន្លែងងូតទឹកសារធារណៈជាច្រើនដែលមិនគិតថ្លៃ។

Kinugawa Onsen (Tochigi)

មានរមណីយដ្ឋានជាច្រើនតម្រង់ជួរតាមទន្លេ ដែលមានទឹកថ្លាឈ្វេង។ ភៀវទេសចរណ៍ពេញនិយមក្នុងការជិះទូកលេងតាមដងទន្លេដែលអមដោយដើមឈើ​​ខៀវខ្ចីជាច្រើន។

Naruko Onsen (Miyagi)

ទឹកក្តៅ (Toji-ba) ដ៏ល្បីល្បាញសម្រាប់ព្យាបាលជំងឺ និងរបួស។

Noboribetsu Onsen (Hokkaido)

កន្លែងដែលមានទឹកក្តៅចេញមក ហើយក៏ជាកន្លែងដែលមានទំហំដីដ៏ធំទូលាយនៅហុកកៃដូ។

នៅជិត Onsen មាន “ឧទ្យានសត្វខ្លាឃ្មុំ (Kuma bokujo)”។

មានទីកន្លែង Onsen ជាច្រើនទៀត។ សូមព្យាយាមស្វែងរកនៅលើអ៊ីនធើណែតដោយពាក្យ “Onsen Japan”។

អត្ថបទបន្ទាប់នឹងបង្ហាញអំពី ប្រពៃណី និងវប្បធម៌នៃ ONSEN :

* វេបសាយទាំងនោះ ដែរណែនាំអំពី Onsen ដ៏ពេញនិយមមួយចំនួន។

Website សេចក្តីយោង

japan-guide.com

https://www.japan-guide.com/e/e2292.html

triplelights.com

Top 10 recommended Onsen (Hot springs) to visit in Japan

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 27】




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles