គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > ណែនាំពីអាហារដ្ឋានម្ហូបប្រហុក

ណែនាំពីអាហារដ្ឋានម្ហូបប្រហុក

ភោជនីយដ្ឋានខ្មែរ Meatophum  មាតុភូមិ

@Phnom Penh

ជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលមានសាខាជាង៣០កន្លែងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយនិងគ្រោងបើកបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។

ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ៖

  • សាខាផ្សារ TK ( អង់តែនទួលគោក) : #5Bផ្លូវ 337 សង្កាត់ បឹងកក់១ ទួលគោក ក្រុងភ្នំពេញ
  • សាខាផ្សារ MAKRO & AEON 2 : #1 ផ្លូវ1003 ស/ក បឹងបាយ៉ាប, សែនសុខ ភ្នំពេញ (កែងបរិវេណបុរីពិភពថ្មី)
  • សាខាទួលស្លែង : #88A, ផ្លូវ.360 បឹងកេងកង៣ (ជាប់សកលវិ. ប៊ែលធី)
  • សាខាសាលាក្រុងភ្នំពេញ : #៥៥ ផ្លូវ.៧៥ ស.ក.វត្តភ្នំ (ជិតសាលាក្រុងភ្នំពេញ)

បម្រើអាហារពេលព្រឹកពីម៉ោង 6-10AM, ថ្ងៃត្រង់ពីម៉ោង 10:30AM-2:30PM & អាហារពេលល្ងាចពីម៉ោង 5-8:30PM

FB: Meatophum

 

ទឹកគ្រឿងបាត់ដំបង

 

 

ម្ជូល្ហុងខួរក្តាម

ប្រហុកគ្រឿងអាំង

ភោជនីយដ្ឋានខ្មែរ ល្មុតទុំ Lmut Tum restaurant

@Phnom Penh

ជាហាងអាហារម្ហូបខ្មែរ បើកដំណើរការអាជីវកម្មអស់រយៈពេលជាង៤ឆ្នាំមកហើយ។ ភោជនីយដ្ឋានល្មុតទុំ ជាកន្លែងផ្ដល់បទពិសោធន៍ម្ហូបប្រពៃណីខ្មែរថ្មីមួយសម្រាប់ភ្ញៀវបរទេស ហើយសម្រាប់ប្រជាជនខ្មែរវិញ មុខម្ហូបទាំងអស់នៅក្នុងហាងគឺសម្រាប់រំឭកនូវរសជាតិ និងស្នាដៃម្ហូបបន្សល់ទុកពីដូនតាខ្មែរយើង។

រសជាតិម្ហូបតែងតែធ្វើការកែច្នៃថ្មីៗជារៀងរហូត សម្រាប់តម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ និងចម្អិនដោយចុងភៅដែលមានបទពិសោធន៍ ។

  • មុខម្ហូបពិសេសប្រចាំហាងមានដូចជា៖ ប្រហុកខ្ទិះ ប្រហុកអាំងជ្រុញ ប្រហុកកប់ ប្រហុកឆៅចិញ្រ្ជាំ និងសម្លម្ជូរខួរក្ដាម។

ប្រហុកអាំងជ្រុញ ជាម្ហូបរបស់អ្នកបាត់ដំបង និងប្រហុកកប់ ជាម្ហូបរបស់អ្នកបន្ទាយមានជ័យ។

  • ពួកយើងក៏មានការបញ្ចុះតម្លៃផងដែរ សម្រាប់រដូវកាលពិសេសៗ និង ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។ពួកយើងបានចាត់វិធានការការពារសម្រាប់អតិថិជនរបស់យើងផងដែរ។

មានទីតាំងនៅផ្ទះលេខ ២៦, ផ្លូវលេខ ៦០៦, ខណ្ឌទួលគោក,រាជធានីភ្នំពេញ

លេខទូរស័ព្ទទំនាក់ទំនង 092 945353 016 444472 099666662 098222203

បើកចាប់ពីម៉ោង 10:00 AM – 10:30 PM

FB: Lmut Tum

មុខម្ហូបប្រហុកពិសេសៗ

 

ភោជនីយដ្ឋានខ្មែរ ខ្ទមស្រែ Ktom Sre Khmer Food Restaurant

@Siem Reap

រីករាយជាមួយម្ហូប ប្រហុកដុត/ អាំង សៀមរាប នៅភោជនីយដ្ឋាន ខ្ទមស្រែ។

ប្រហុកដុតជាមុខម្ហូបសាមញ្ញ និងពេញនិយមសម្រាប់ដំណើរកម្សាន្តនានា។ លោកអ្នកអាចចូលភ្លក់រសជាតិ ប្រហុកដុត​ សៀមរាបនៅហាង ខ្ទមស្រែ ដែលមានទីតាំងស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ជិតស្រះស្រង់។ មានមុខម្ហូបមាន់ដុត និងត្រីដុតស្រុកស្រែព្រមទាំងមុខម្ហូបស្រុកស្រែពិសេសផ្សេងៗទៀតជាច្រើនមុខដែរ សម្រាប់ដំណើរកម្សាន្តរបស់លោកអ្នកទៅកាន់ខេត្តសៀមរាប។

Open09:00-17:00

គ្មានថ្ងៃឈប់សម្រាក

AddressSrah Srang Tboung village

Phone078-334-496

មុខម្ហូបប្រហុកពិសេសៗប្រចាំហាង

 

 
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 44】









Let's like it!

We will send you the latest information