គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Sightseeing > ប្រពៃណីពាក់ព័ន្ធនឹងផ្កា SAKURA 【ប្រពៃណី និងវប្បធម៌】

ប្រពៃណីពាក់ព័ន្ធនឹងផ្កា SAKURA 【ប្រពៃណី និងវប្បធម៌】

ផ្កា SAKURA ចាប់ផ្តើមរីក និងជ្រុះទៅវិញ គឺមានរយៈពេល ពីរសប្តាហ៍។ ដូច្នេះអ្នកគួរប្រុងប្រយ័ត្នពេលវេលា និងទីកន្លែងដែលត្រូវទៅ មើលផ្កា។

ចំពោះទីកន្លែងសំរាប់មើលផ្កា អ្នកអាចស្វែងរកតាមរយៈ link ខាងក្រោម៖

យើងនឹងណែនាំអំពីប្រពៃណី និងវប្បធម៌ពាក់ព័ន្ធនឹងផ្កា SAKURA របស់ជប៉ុន។

ការមើលផ្កា

និយាយអំពីនិទាឃរដូវគឺតែងនឹកឃើញដល់ផ្កា SAKURA!  ពាក្យថា”មើលផ្កា”គឺមិនបានសំដៅទៅការមើលផ្កាតែមួយមុខនោះទេ គឺដូចជាពិធីជប់លៀងមួយក្នុងពេលកំពុងមើលផ្កា។ យើងអាចសង្កេតឃើញបានថាចុងសប្តាហ៍នៃពេលដែលផ្កាបានរីកពាសពេញដើមនៅសួងច្បារឬវិថីដែលមានដើម SAKURA ដុះជាជួរៗនោះ មានមនុស្សជាច្រើនមកមើលផ្កា SAKURA ដោយដាក់កន្ទេលនៅក្រោមដើមឈើ។  ការស្រឡាញ់ចូលចិត្តផ្កាគឺជាវប្បធម៌ប្រពៃណីមួយរបស់ជនជាតិជប៉ុន។ កម្មវិធីមើលផ្កានេះត្រូវចាប់ផ្តើមក្នុងចំណោមអភិជននៅសម័យ Nara (710 – 794) ដែលដំបូងឡើយគេមិនមែនមើលផ្កា SAKURA ទេ គឺជាព្រឹត្តិការណ៍មួយសម្រាប់មើលផ្កា UME។

បន្ទាប់មកវាបានប្រែទៅជាផ្កា SAKURA នៅក្នុងសម័យ Heian (794 – 1185)។ វប្បធម៌មើលផ្កានេះត្រូវបានរីករាលដាលពីពួកអភិជនទៅពួក SAMURAI រហូតដល់ប្រជាជនសាមញ្ញ ហើយវាត្រូវបានបន្តមកដល់សម័យបច្ចុប្បន្ន។  នៅពេលរដូវត្រជាក់ត្រូវបានបញ្ចប់ហើយអាកាសធាតុវាក៏ចាប់ផ្តើមប្រែទៅជាក្តៅបន្តិចម្តងៗ។ ប្រជាជនជប៉ុនជាច្រើនបាននឹងកំពុងទន្ទឹងរង់ចាំការមកដល់នៃរដូវផ្ការីកដោយក្តីសប្បាយរីករាយ។  ចំពោះជនជាតិជប៉ុនការមើលផ្កា SAKURA គឺជាព្រឹត្តិការណ៍ដែលអារម្មណ៍សប្បាយរីករាយនានិទាឃរដូវ។ នៅក្នុងពិធីជប់លៀងមើលផ្កា យើងបាននាំយកប្រអប់អាហារ ភេសជ្ជ: និងអ្វីៗផ្សេងទៀត។ យើងសប្បាយចិត្តណាស់ដោយសារតែយើងចំណាយលុយតិចជាងការទៅហាង។ប្រជាជនកម្ពុជាអាចរីករាយនឹងដំណើរកំសាន្តនៅពេលអញ្ជើញទៅលេងប្រទេសជប៉ុនក្នុងកំឡុងពេលផ្កា SAKURA រីក។

ចូររក្សាច្បាប់ និងវិន័យដើម្បីឱ្យសប្បាយ

សូមរីករាយមើលផ្កាដោយគោរពតាមច្បាប់ និងវិន័យដូចខាងក្រោម៖

・កុំធ្វើពិធីជប់លៀងនៅកន្លែងហាមឃាត់

(នៅលើឫសនៃផ្កា SAKURA និងស្មៅដែលត្រូវគ្រប់គ្រងត្រូវបានហាមឃាត់ដាក់កន្ទេល។)

・គោរពនិងរក្សាពេលវេលា (មានកន្លែងជាច្រើនត្រូវកំណត់ពេលវេលាសម្រាប់ជប់លៀង។)

・កុំបង្ករជម្លោះជាមួយនិងអ្នកដទៃពេលអ្នកស្រវឹង

・ធ្វើការវេចខ្ចប់ និងយកទៅផ្ទះនូវសំរាមរបស់ខ្លួន

ផ្កា SAKURA នាពេលយប់

មនុស្សជាច្រើនបានទៅមើលផ្កា SAKURA រីកនៅពេលយប់ក៏ដូចជាពេលថ្ងៃ។ ក្នុងរដូវកាលដែលរីក SAKURA ឆ្នាំសារពើពន្ធថ្មីរបស់ជប៉ុននឹងចាប់ផ្តើម។  មានករណីខ្លះបបួលសិស្សថ្មីឬអ្នកចូលធ្វើការថ្មីធ្វើការជប់លៀងមើលផ្កាសម្រាប់ពិធីស្វាគមន៍នៅពេលចេញពីសាលារៀនឬកន្លែងធ្វើការដែរ។ គេក៏រៀបចំតំឡើងភ្លើងដើម្បីឲ្យអ្នកមើលផ្កាអាចមើលឃើញបាននាពេលយប់។

Ukiyoe និងផ្កា SAKURA

“Ukiyo-e” គឺជាកេរ្តិ៍ដំណែលឈើជប៉ុនមួយដែលមានប្រវត្តិសាស្ត្រប្រហែល 300ឆ្នាំ។ គេបង្កើតផ្ទាំងឈើដែលបានឆ្លាក់រូបជាច្រើនសន្លឹកហើយលាបពណ៌លើផ្ទាំងនីមួយៗនិងបោះពុម្ពនៅលើក្រដាសជប៉ុនមួយសន្លឹកដោយលាបពណ៌ជាន់គ្នាហើយនឹងក្លាយទៅជាគំនូរតែមួយ។  មានគំនូដែលមានភាពល្បីដូចជាគំនូរភ្នំ Fuji គំនូររបស់តួអង្គ Kabuki ឬស្ត្រីដែលស្លៀកពាក់ Kimono ជាដើម អ្នកអានមួយចំនួនធ្លាប់មើលតាមទូរទស្សន៍ ឬ Internet ទេដឹង?  SAKURA ផងដែរត្រូវបាននៅក្នុងការគូរដូចជា Ukiyo-e។  យើងអាចអះអាងបានថាវាជាផ្កាដែលត្រូវគូរឡើងនៅក្នុង Ukiyo-e ច្រើនជា​​​​ងគេបំផុត។  នារីស្រស់ស្អាត និងដើមឈើ SAKURA, ផ្កា SAKURA នៅទីកន្លែងល្បីល្បាញ, ផ្កា SAKURAក្នុងឆាកសម្តែង… ផ្កា SAKURA ត្រូវគេគូរនៅឈុតជាច្រើនបែបដែលបង្ហាញអោយដឹងថាតាំងពីដើមជនជាតិជប៉ុនពិតជាស្រឡាញ់ចូលចិត្តផ្កា SAKURA តែម្តង។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 26】



Let's like it!

We will send you the latest information