គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Sightseeing > រដូវផ្កា SAKURA រីក (Sakura Zensen) 【Special1】

រដូវផ្កា SAKURA រីក (Sakura Zensen) 【Special1】

ប្រសិនបើអ្នកមានគំរោងទៅមើលផ្កា SAKURA នៅប្រទេសជប៉ុន សូមប្រុងប្រយ័ត្នលើពេលវេលា និងទីកន្លែងដែលត្រូវទៅ។ចាប់ពីផ្កា SAKURA ចាប់ផ្តើមរីករហូតដល់ជ្រុះគឺមានរយៈពេលពីរសប្តាហ៍។  ហើយប្រទេសជប៉ុនគឺជាប្រទេសដែលលាតសន្ធឹងយ៉ាងវែងពីត្បូងទៅជើង។ ពេលវេលារីកនៃផ្កា SAKURA អាស្រ័យលើតំបន់។ មានករណីខុសគ្នាខ្លះដែរ ប៉ុន្តែជាទូទៅពេលរដូវផ្ការីកឈានមកដល់ផ្កា SAKURA រីកចាប់ពីតំបន់កៅ្តនៅភាគខាងត្បូង ហើយតំបន់ត្រជាក់នៅភាគខាងជើងរីកតាមក្រោយ។ ដំណើរនៃការរីកនេះ គេហៅថា “Sakura Zensen (ខ្សែព្រំប្រទល់រីក SAKURA)” ដែលប្រដូចនឹងពាក្យអាកាសធាតុនៅក្នុងប្រទេសជប៉ុន។  ផ្កា​ SAKURA បានចាប់ផ្តើមរីកពីតំបន់កៅ្តភាគខាងត្បូង ទៅតំបន់ត្រជាក់ភាគខាងជើង ហើយពីតំបន់ទំនាបទៅតំបន់ខ្ពង់រាប និងភ្នំដែលមានសីតុណ្ហភាពទាប។  ជារៀងរាល់ឆ្នាំអំឡុងខែកុម្ភៈ  និងមិនា ការទស្សន៍ទាយពីពេលវេលានៃការចេញផ្កានៃផ្កា SAKURA នឹងត្រូវប្រកាសនៅលើកញ្ចក់ទូរទស្សន៍។

・បើទោះបីជាកន្លែងដែលអ្នកទៅទស្សនានោះផ្កា SAKURA ជ្រុះអស់ក៏ដោយ សូមកុំបោះបង់ចោល។ បើទៅភាគខាងជើងនេះរឺតំបន់ភ្នំអាចនឹងឃើញផ្កា SAKURA។

・ផ្កា SAKURA ចាប់ផ្តើមរីកចាប់ពីចុងខែមិនាទៅ។ (※ប៉ុន្តែកោះអូគីណាវ៉ានៅភាគខាងត្បូងឆ្ងាយពីកោះមេគឺចាប់ផ្តើមរីកនៅខែមិនា)។

・នៅ Tohoku គឺចាប់រីកចាប់ពីខែមេសា។  នៅ Honshu ខេត្ត Aomori គឺរីកចាប់ពីចុងខែមេសា ចំណែក Hokkaido វិញចាប់រីកពីខែឧសភា។

ការទូស្សទាយន៍ផ្ការីកនៅឆ្នាំ2018

・Kyushu: ប្រហែល ថ្ងៃទី 20 ខែមិនា~

・Honshu – ភាគខាងលិចប្រទេសជប៉ុន និងភាគខាងកើតប្រទេស

ជប៉ុន: ប្រហែល ថ្ងៃទី 26 ខែមិនា~

・Honshu – ភាគខាងជើងប្រទេសជប៉ុន: ដើមខែមេសា~

・Hokkaido: នៅដើមខែឧសភា~

ប្រភេទនៃ SAKURA

ទោះបីជានិយាយតែ SAKURA មួយតែវាមានប្រភេទផ្សេងៗជាច្រើន។  សូមលើកយកប្រភេទមួយចំនួនមកណែនាំ។

Somei-yoshino

ជាពូជប្រភេទតំណាង ដែលត្រូវបានដាំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។  ទាំងជនជាតិជប៉ុន និងជនជាតិបរទេសពេលគេនិយាយពី SAKURA ហើយធ្វើការស្រមៃនោះគឺប្រហែលជាប្រភេទនេះហើយ។ ពេលវេលាចេញផ្កានៃ SAKURA” ដែលបានរៀបរាប់ខាងលើនេះក៏សំដៅលើផ្កាប្រភេទនេះដែរ។  ដំបូងវាចេញផ្កាពណ៌ផ្កាឈូកនៅលើដើមដែលមានតែមែកឈើក្នុងរដូវរងារ ហើយរីកពាសពេញបន្ទាប់មកផ្កាវាចាប់ផ្តើមធ្លាក់ហើយចេញស្លឹក។

Yae-zakura

សំដៅលើប្រភេទផ្កា SAKURA ដែលពេលវារីកមានស្រទាប់ផ្កាជាច្រើនស្រទាប់។  វារីកយឺតជាងប្រភេទ Somei-yoshino ពី1~2សប្តាហ៍ ហើយផ្ការបស់វាក៏រីកយូរទៀត ដូច្នេះគេអាចសប្បាយរីករាយក្នុងការមើលវារហូតដល់ចុងខែមេសា។

Shidare-zakura

ជាផ្ការីកលើមែកវែងៗ ដែលធ្លាក់ជារំយោលចុះមកក្រោម។ វាចាប់ផ្តើមចេញផ្កាចាប់ពីចុងខែមិនា~ខែមេសា ហើយផ្កាវាមានតែពណ៌ផ្កាឈូកស្លេកមួយពណ៌គត់។

Yama-zakura

វាលូតលាស់តាមធម្មជាតិនៅលើភ្នំតាំងពីយូរណាស់មកហើយ ហើយក្នុងនោះ ក៏មានដើមដែលមានអាយុវែងជាងគេប្រហែលគឺ 1000ឆ្នាំ។  ចំណុចពិសេសវាគឺស្លឹកហើយផ្កាវាគឺលាស់តំណាលគ្នា។ បើទោះបីជានៅកន្លែងតែមួយជាមួយគ្នាក្តីពេលវេលារីកនៃផ្កា SAKURA គឺផ្សេងៗគ្នាពីមួយដើមទៅមួយដើម ដូច្នេះគេអាចគយគន់ផ្កាវារយៈពេលយូរ។  “ផ្កា SAKURA នៅ Yoshino” ស្ថិតក្នុងខេត្ត Nara គឺមានភាពល្បីល្បាញណាស់។

នៅអត្ថបទបន្ទាប់និយាយអំពី កន្លែងមើលផ្កា SAKURA


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 26】



Let's like it!

We will send you the latest information