តាមរយៈការណែនាំរបស់បងៗមគ្គុទេ្ទសក៏ទេសចរក្នុងខេត្តសៀមរាប បុគ្គលិកញញឹមបានចុះទៅធ្វើដំណើរកម្សាន្តនៅទីជនបទ និងបានរីករាយកម្សាន្តនឹងសកម្មភាពដកពិសោធន៍ការងារផ្ទាល់ជាមួយនឹងបងប្អូនអ្នកភូមិ និងទស្សនាកម្សាន្តកន្លែងពិសេសៗ ក៏ដូចជាការបោះតង់នៅក្នុងភូមិផងដែរ។
បើអ្នកចាប់អារម្មណ៍សូមទាក់ទងទៅក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកអំពីព័ត៌មានដំណើរកម្សាន្តទាំងអស់នេះ!
ទស្សនាភូមិលិចទឹកនៅបឹងទន្លេសាប
យើងបានចំណាយពេលដំណើរកម្សាន្តកន្លះថ្ងៃ ដើម្បីទៅទស្សនារោងសិប្បកម្មធ្វើកាបូបយួដៃពីដើមកំប្លោក ម៉ាក“Pavanasara” ។ យើងបានជិះទូកទស្សនាវាលឈូកដ៏ស្រស់ស្អាតនៅម្តុំក្បែរច្រាំងបឹងទន្លេសាប មុនពេលយើងទៅកាន់សិប្បកម្មត្បាញ ដែលណែនាំដោយស្ត្រីជនជាតិជប៉ុនជាម្ចាស់រោងសិប្បកម្មនោះ♪
ដំណើរទស្សនា>
ម៉ោង ០៧:០០ ចេញដំណើរពីសណ្ឋាគារ
០៧:២០ ទៅដល់សួនកំប្លោក
ម៉ោង ០៨ : ០០ ជិះទូកដើម្បីបេះនឹងទស្សនាសួនកំប្លោក
ម៉ោង ០៩ : ៣០ ទស្សនាភូមិក្បែខាងបឹងទន្លេសាប♪
ម៉ោង ១០ : ០០ទស្សនារោងសិប្បកម្ម Pavanasara និងដកបទពិសោធន៏ការត្បាញកាបូបកំប្លោក
ម៉ោង ១១ : ០០ ទៅទស្សនា និងសម្រាកញុំាតែនៅហាង very berry ក្នុងក្រុង និងដើរទិញឥវ៉ាន់
ម៉ោង ១១ : ៣០ ត្រឡប់មកសណ្ឋាគារ។
ព័ត៏មានលំអិតអំពីដំណើរទេសចរ>
ពេលវេលា ៖ ប្រមាណជា ៤ ម៉ោងកន្លះ
ថ្លៃធ្វើដំណើរ៖ ចាប់ពី ៦៥ ដុល្លារ / នាក់
ចំនួនអ្នកចូលរួមអប្បបរមា៖ ២ នាក់ (គិតថ្លៃបន្ថែមសម្រាប់មនុស្សម្នាក់)
កុមារក៏អាចចូលរួមបានដែរ / ត្រូវកក់ទុក ៣ ថ្ងៃជាមុន ។
ដំណើរកម្សាន្តលំហែកាយ និងបទពិសោធន៍ជីវិតរស់នៅក្នុងទីជនបទ
យើងបានទៅទស្សនាភូមិមួយដែលសំបូរទៅដោយធម្មជាតិនៅក្នុងខេត្តសៀមរាប ហើយបានរីករាយនឹងការមើលឃើញផ្ទាល់នូវជីវិតរស់នៅជាប្រចាំថ្ងៃរបស់អ្នកភូមិ។ យើងបានជិះរទេះគោ មើលមើលទេសភាពវាលស្រែដ៏ល្វឹងល្វើយ និងបានជួបអ្នកភូមិដែលកំពុងធ្វើការច្រូតកាត់ប្រមូលផលស្រូវ និងប្រមូលផលបន្លែជាដើម។ សូមជម្រាបថាអាហារប្រចាំភូមិគឺមានរសជាតិឆ្ងាញ់ ចម្អិនពីសាច់ និងបន្លែស្រស់ៗពីធម្មជាតិពិតៗ♪
កាលវិភាគ>
ម៉ោង ៨:៣០ ចេញដំណើរពីសណ្ឋាគារ
– អ្នកអាចទិញក្រឡាននៅតាមផ្លូវឆ្ពោះទៅភូមិ♪
ម៉ោង ០៩ : ១៥ បានមកដល់ក្នុងភូមិជនបទ!
ញុំាដូងត្រជាក់ ហើយចាប់ផ្តើមដើរមើលភូមិ!
ម៉ោង ១០ : ៣០ ទៅលេងវត្តក្នុងភូមិ ហើយមើលគេធ្វើស្ករត្នោត
ម៉ោង ១១ : ៣០ ចំអិនម្ហូប ញុំាអាហារថ្ងៃត្រង់
ម៉ោង ១២ : ៣០ សម្រាកលេង(គេងអង្រឹង)
ម៉ោង ១៣ : ៣០ ចេញពីភូមិទៅទស្សនាប្រាសាទបឹងមាលា
ម៉ោង ១៥ : ០០ មកដល់សណ្ឋាគារ
ព័ត៌មានលំអិត>
ពេលវេលាត្រូវការ៖ ប្រមាណជា ៦ ម៉ោងកន្លះ
ថ្លៃធ្វើដំណើរ៖ ពី ៨០ ដុល្លារ / ម្នាក់ (កុមារ ៥០ ដុល្លារ ~ / ម្នាក់)
ចំនួនអ្នកចូលរួមអប្បបរមា៖ ៤ នាក់ (គិតថ្លៃបន្ថែមពី ១ ទៅ ៣ នាក់)
កុមារក៏អាចចូលរួមបានដែរ / ត្រូវកក់ទុក ៣ ថ្ងៃជាមុន
ការធ្វើដំណើរកម្សាន្តបោះជំរុំ
ចំណាយពេលប្រហែលមួយម៉ោងពីទីក្រុងសៀមរាប ឆ្ពោះទៅទិសខាងជើង មានប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញដែលមានចម្លាក់ដ៏ល្អវិចិត្រ និងនៅសេសសល់យ៉ាងល្អឥតខ្ចោះ។ គេអាចធ្វើដំណើរកម្សាន្តទៅទីនោះដើម្បីធ្វើការបោះជំរុំរយៈពេល ២ ថ្ងៃ ១ យប់ នៅម្តុំបឹងឈូកក្បែរនោះ។ អ្នកអាចជិះទូក កាយ៉ាក់ នៅក្នុងបឹង កម្សាន្ត BBQ ជុំគ្នា និងកម្សាន្តជាមួយមិត្តភក្តិនៅក្រោមផ្ទៃមេឃ ពេលរាត្រី មើលផ្កាយ និងមើលព្រះអាទិត្យរះពេលព្រឹកព្រលឹមជាមួយធម្មជាតិដ៏ស្រស់បំព្រង។
កាលវិភាគ>
ម៉ោង ១៤ : ៣០ ចេញដំណើរពីទីក្រុង
ម៉ោង ១៥ : ៣០ មកដល់កន្លែងបោះតង់
– រីករាយជាមួយធម្មជាតិដ៏ស្រស់បំព្រង♪
១៨ : ៣០ ញុំាសាច់អាំង BBQ សម្រាប់អាហារពេលល្ងាច!
– ដុតភ្លើងនិយាយជំនំគ្នាពេលរាត្រី
ម៉ោង ០៨ : ៣០ ចេញដំណើរត្រឡប់ទៅវិញ បន្ទាប់ពីញ៉ាំអាហារពេលព្រឹក
– (ពេលវេលាចាកចេញអាចផ្លាស់ប្តូរដោយសេរី)
ម៉ោង ០៩ : ៣០ មកដល់ទីក្រុង
គំរោង
បោះតង់ ១ យប់ សរុបជាមួយអាហារពេលល្ងាច BBQ រូមជាមួយអាហារពេលព្រឹក បូកជាមួយថ្លៃធ្វើដំណើរ។ ថ្លៃឈ្នួលដំណើរកម្សាន្ត មនុស្សពេញវ័យ (៤៥ដុល្លា) ក្នុងម្នាក់ មានតង់មួយសម្រាប់មនុស្ស២នាក់ ចំណែកក្មេង អាយុក្រោម១២ឆ្នាំ (២០ដុល្លា) ក្នុងម្នាក់ (តង់រួម) ។ ចាប់ពី៦នាក់ឡើង ឬតិចជាង៥នាក់ សូមទាក់ទងមកយើងខ្ញុំ។ កុមារក៏អាចចូលរូមបានដែរ ក្នុងត្រូវកក់ទុក ៣ថ្ងៃជាមុន (លើកលែងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក។
<①>
ក្រុមហ៊ុនទេសចរ ORKUN TOUR
ORKUN មានន័យថា “អរគុណ” ជាភាសាខ្មែរ។ ជាក្រុមហ៊ុនទេសចរដែលផ្តោតលើការឱ្យតម្លៃចំពោះបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរ។ ក្រុមហ៊ុនមានមគ្គុទេសក៍ និងបុគ្គលិកណែនាំប្រកបដោយវិជ្ជាជីវៈ។
សម្រាប់ដំណើរកម្សាន្តទៅកាន់តំបន់អង្គរ និងតំបន់នានាក្នុងខេត្តសៀមរាប សូមមេត្តាទាក់ទងមកយើងខ្ញុំ។
Email:orkun.tour@gmail.com
Tel:078-942-922
Website:https://www.orkuntour.com
Facebook:ORKUN Tour-オークンツアー
<②>
Wendy Tour Cambodia
ជាក្រុមហ៊ុនទេសចរជប៉ុនក្នុងស្រុកមួយនៅកម្ពុជា ដែលមានសាខាក្នុងទីក្រុងចំនួន ១៩ ក្នុង ប្រទេសចំនួន ១៩ នៅអាស៊ីអាគ្នេយ៍។ បំរើសេវាកម្មភ្ញៀវទេសចរជប៉ុនជាពិសេសសម្រាប់ដំណើរកម្សាន្តនៅកម្ពុជា ជាមួយសេវាកម្មដូចជា រៀបចំផែនដំណើរទេសចរកម្សាន្ត និងកម្មវិធី Study Tour។ ល។
នៅក្នុងស្ថានភាពលំបាកដោយសារជម្ងឺកូវីដ១៩ នេះ សូមអញ្ជើញរីករាយជាមួយដំណើរកម្សាន្តនៅក្រៅផ្ទះជាមួយយើងខ្ញុំ!
Email:yoyaku.cambodia@wendytour.com
Tel:012-906-969
Website:https://www.wendytour.com/cambodia
Facebook:ウェンディーツアー カンボジア
Instagram:wendytourcambodia
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 43】
Let's like it!
We will send you the latest information