គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការស្នាក់នៅពិសេស
(ភាសាខ្មែរ) ការស្នាក់នៅពិសេស
2021.01.22

ការជ្រើសរើសកន្លែងស្នាក់នៅល្អនឹងធ្វើអោយអារម្មណ៍របស់អ្នកនឹងផ្លាស់ប្តូរនៅក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក។ ស្នាក់នៅសណ្ឋាគា ឬប៊ូទីកអូតែល ដែលមានបរិយាកាសបែបបុរាណ ឬសម័យ ឬមានធម្មជាតិជុំវិញច្រើន នឹងនាំឱ្យចិត្តរបស់អ្នកស្រស់ស្រាយនៅក្នុងបរិស្ថានបែបនោះ។ ដូច្នេះសូមស្វែងរកកន្លែងស្នាក់នៅណាមួយដ៏សមស្របបំផុតសម្រាប់ដំណើរទេសចររបស់អ្នក។

Navutu Dreams Resort & Wellness Retreat

សណ្ឋាគាររីសតមួយដែលពោពេញទៅដោយធម្មជាតិពណ៌បៃតង ដែលល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែចេញពីជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយសម្រាប់រាងកាយ។ មានបន្ទប់ចំនួន ២៨ ហើយបន្ទប់នីមួយៗមានទីធ្លាខាងមុខ និងត្រូវបានខ័ណ្ឌដោយរុក្ខជាតិ ដែលអាចអោយអ្នកសម្រាកលំហែកាយជាលក្ខណៈឯកជនបានស្រួល។ មានអាងទឹកសាប និងទឹកប្រៃចំនួន៣ បន្ទប់យូហ្គា និងបន្ទប់ស្ប៉ា ព្រមទាំងទីធ្លាភោជនីយដ្ឋាននៅចំកណ្តាល។ អាងហែលទឹក និងបន្ទប់យូហ្គា គឺបើកជាទូទៅសម្រាប់ភ្ញៀវទូទៅផងដែរ។

ទីតាំង:Navutu Road

ទំនាក់ទំនង: 063-964-864

Email:reservations@navutudreams.com

វេបសាយ:https://navuturesorts.com/siem-reap/

Facebook: Navutu Dreams Resort & Wellness Retreat

Treeline Urban Resort

ស្ថិតនៅក្នុងចម្ងាយអាចដើរបានពីកណ្តាលក្រុង Treeline គឺជាសណ្ឋាគាររីសតបែបទីក្រុងមួយ ដែលរចនាឡើងដោយយក “ ធម្មជាតិ​ និងអរិយធម៌” ជាសំខាន់។ ផ្នែកខាងក្រៅ និងការចនាខាងក្នុងធ្វើអោយអ្នកទទួលអារម្មណ៍នូវវប្បធម៌ខ្មែរបុរាណ។ មាន ៤៨ បន្ទប់ និង ៤ ប្រភេទ ដែលមានការរចនាខាងក្នុងស្រស់ស្អាត និង មានអាងហែលទឹកមួយនៅខាងលើដំបូល។

សំរាប់ភ្ញៀវខ្មែរមានអាហារពេលព្រឹក ភោជនីយដ្ឋាន ១០% OFF  ស្ប៉ា ៣០% OFF  ។ ល។

ចាប់ពី ៨៩ ដុល្លារក្នុងមួយយប់ / បន្ទប់ (២ នាក់)។

Treeline Urban Resort
Siem Reap, Cambodia
Treeline Urban Resort
Siem Reap, Cambodia
Treeline Urban Resort
Siem Reap, Cambodia

ទីតាំង:Achasva Street, Wat Bo Village

ទំនាក់ទំនង: 063-961-234

Email:book@treelinehotels.com

វេបសាយ:https://www.treelinehotels.com/

Facebook: Treeline Urban Resort

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles