គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > តើមានអ្វីថ្មី?

តើមានអ្វីថ្មី?

សារមន្ទីរ Vimean Sokha

សារមន្ទីរ vintage បានបើកដំណើរការនៅក្នុងឆ្នាំនេះនៅក្នុង អគារបន្សល់ពីសម័យអាណានិគមបារាំង មានពណ៌លឿងស្អាតគួរអោយចាប់អារម្មណ៍។ នៅទីនេះមានការដាក់តាំងនូវវត្ថុតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោក លី ប៉េងហៀង ប្រមែប្រមូលពីក្នុងនិងក្រៅប្រទេស មានដូចជា ម៉ូតូ កង់ នាឡិការ ម៉ាស៊ីនកាម៉េរ៉ាប្រើហ្វីល ម៉ាស៊ីនចាក់ភ្លេង និងម៉ាស៊ីនដេរជាដើម។ អ្នកអាចទស្សនានិងស្វែងយល់អំពីប្រវត្តិរឿងរ៉ាវរបស់របរទាំងនេះ ព្រមទាំងអាចចំណាយពេលសម្រាកលំហែនៅហាងកាហ្វេជាប់នោះបានផងដែរ។

ទីតាំង:Street 124, near Russian Federation Blvd.

ម៉ោងបើក:08:00 – 18:00

ថ្លៃសំបុត្រចូល:១ដុល្លា (ជនបរទេស ៥ដុល្លា)

ទូរស័ព្ទ:012-848-747 / 015-848-747

Facebook:Vimean Sokha

 

រោងជាង・ការបើកហាង​ Andkow & Co.

“ Andkow & Co. ” ជារោងជាងកែច្នៃ និងហាងលក់ផលិតផលម៉ាក វត្ថុអនុស្សាវរីយធ្វើពីស្បែក និងគ្រឿងអលង្ការផ្សេងៗ។  នៅក្នុងហាងមានក្លិនក្រអូបនៃស្បែក នៅអ្នកបើកពេលទ្វារចូល ហើយ ផលិតផលទាំងអស់ក្នុងហាងគឺបង្កើតឡើងដោយសិប្បករម្នាក់ៗផ្ទាល់ដៃ។ គ្រឿងអលង្ការដែលបានរចនាឡើងយ៉ាងភ្លឺស្រស់ស្អាតពីគ្រាប់អាវុធ ជាអ្វីដែលសិប្បករបានកែច្នៃ និងចង់ឃើញនូវការកែប្រែអាវុធមកជាវត្ថុដ៏ស្រស់ស្អាតសម្រាប់មនុស្សរាល់គ្នា។  មានគ្រឿងអលង្ការពីសាមញ្ញៗ រហូតដល់មានតម្លៃខ្ពស់ផ្សេងៗ។ មានផលិតផលធ្វើពីស្បែកដែលមានចាប់ពីរបស់តូចៗ ដូចជាបន្តោងសោ (ចាប់ពីតម្លៃ ១៨ ដុល្លារ) រហូតដល់កាបូបស្បែក (តម្លៃរហូតដល់ ៥៨០ ដុល្លារ) ។

ទីតាំង:Hap Guan Street

ម៉ោងបើក:<រោងជាង>13:30-18:00(សម្រាករាល់ថ្ងៃអាទិត្យ)

※បច្ចុប្បន្នដោយសារហាងបើកពុំទៀងទាត់ សូមទាក់ទងមក DM ជាមុន។

ទូរស័ព្ទ:081-872-254

Facebook・Instagram:andkow & co.

 

មានមុខម្ហូបថ្មីៗជាច្រើន Angkor Cookies

នៅហាងកាហ្វេ 「Cafe Khmer Time」ស្ថិតនៅជាប់នឹងហាងអង្គរឃុកឃី (Angkor Cookies) មានមុខម្ហូបថ្មីៗជាច្រើនដូចជា បាយពងទាចៀនបែបជប៉ុន(Omuraisu) មីអ៊ីតាលីណាប៉ូលីតាន់(Napolitan) និងនំកូរ៉ូគេ (រូបថតស្តាំ) និងនំប័ុងរសជាតិ ៥ប្រភេទ(រូបឆ្វេង) ជាដើម ដែលប្រើទឹកប៉េងប៉ោះផលិតនៅក្នុងហាង។  croquette (រូបថតខាងស្តាំ) ដោយប្រើ ketchup homemade និងនំប៉័ងសរុបចំនួន ៥ ប្រភេទ (រូបថតខាងឆ្វេង) ។ នំប៉័ងមានស្នូលរសជាតិផ្អែមដូចជា ក្រែមសូកូឡា និងតែបៃតង (រូបថតកណ្តាល) និងស្នូលរសជាតិការីសាច់គោ។ ចាប់បើកពីម៉ោង ៦ ព្រឹក។

ទីតាំង:Charles de Gaulle Blvd. (the main road to Angkor Wat)

ម៉ោងបើក:06:00-18:00(ពុំមានថ្ងៃសម្រាក)

ទូរស័ព្ទ:017-976-660

Facebook:Angkor Cookies ឬ Cafe Khmer Time

 

ព័ត៌មានថ្មីអំពីប្រាសាទអង្គរវត្ត

FROM លោក Miwa Satoru នៃមជ្ឈមណ្ឌលស្រាវជ្រាវបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យ

នៅខែវិច្ឆិកា ឆ្នាំ២០២០ ការរៀបចំផ្លូវដើរ និងដាក់ដាំស្មៅនៅសងខាងផ្លូវក្រាលកៅស៊ូ នៅពីមុខទីវាលប្រាសាទអង្គរវត្ត។ មានអ្នកជំនាញមកពីក្នុង និងក្រៅប្រទេសបានពិភាក្សាគ្នាច្រើនអំពីទិសដៅអភិវឌ្ឍន៍ទីធ្លានេះ អស់រយៈពេលជាច្រើនឆ្នាំមក។ ការស្ថាបនាការដាំស្មៅលំអរទីធ្លានេះមានរយៈពេលប្រមាណមួយឆ្នាំ។ នៅក្នុងខែសីហាឆ្នាំនេះ ភោជនីយដ្ឋានដែលមានស្រាប់ទាំងអស់នៅក្នុងបរិវេណទីធ្លាត្រូវបានរុះរើចេញទាំងអស់។ ការសាងសង់អគារហាងថ្មីនៅភាគខាងកើតនៃចំណតរថយន្ត ត្រូវបានផ្អាកមួយរយៈកន្លងមក ប៉ុន្តែវាបានបន្តឡើងវិញកាលពីឆ្នាំមុន ហើយមានហាងអាជីវកម្មខ្លះបានចាប់ផ្តើមដំណើរការជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ គ្រោងទាំងមូលនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២១ ។ យើងខ្ញុំចង់មើលឃើញការអភិវឌ្ឍថ្មីបែបកម្ពុជាដូច្នេះជាច្រើនបន្តទៀត។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









Let's like it!

We will send you the latest information