គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > ប្រភេទប្រហុក

ប្រភេទប្រហុក

ប្រហុកមានពីរប្រភេទគឺប្រភេទប្រហុកសាច់ និងប្រហុកឆ្អឹង។ តាមរយៈអាជីវករប្រហុកបានអោយដឹងថា ប្រជាជនរស់នៅតាមដងទន្លេមេគង្គភាគច្រើននិយមប្រហុកឆ្អឹង ចំណែកប្រជាជននៅខេត្តសៀមរាប និងខេត្តមួយចំនួននៅជាប់បឹងទន្លេសាប គឺនិយមប្រើប្រាស់ប្រហុកសាច់។

 

  1. ប្រហុកត្រីកំភ្លាញ ប្រើសម្រាប់ប្រហុកដុត ប្រហុកឆៅ និងទឹកប្រហុកជាដើម
  2. ប្រហុកត្រីរ៉ស់ មានតម្លៃថ្លៃជាងប្រហុកដទៃ តែអាចប្រើជាមួយមុខម្ហូបអ្វីក៏បាន
  3. ប្រហុកត្រីរៀលប្រើជាគ្រឿងផ្សំគ្រប់មុខម្ហូប។

ការធ្វើប្រហុកជាលក្ខណៈគ្រួសារ

អ៊ុំស្រី អួន ខុន​ ជាកសិកររស់នៅខេត្តកណ្តាល ហើយគាត់បានចេះធ្វើប្រហុកតពីម្តាយរបស់គាត់។ ជារៀងរាល់ឆ្នាំ គាត់តែងតែធ្វើវាមិនដែលខានមួយឆ្នាំណាឡើយ។ កាលគាត់នៅវ័យជំទង់ គាត់ធ្វើប្រហុកដោយយកត្រីធំៗល្មមមកធ្វើ ហើយត្រូវប្រើរទេះគោដើម្បីទៅទិញ ដោយពេលខ្លះត្រូវបោះតង់ដេកពីរបីយប់នៅក្បែរផែចាប់ត្រី ដើម្បីចាំទិញត្រីប្រហុក និងធ្វើប្រហុកនៅទីនោះ។

បច្ចុប្បន្ន ដោយមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងមានឈ្មួយយកត្រីប្រហុកមកលក់ដល់ផ្សារក្បែរផ្ទះគាត់ផងនោះ គាប់ជួននឹងគាត់បានប្តូរផ្ទះមករស់នៅជិតទន្លេស្រាប់ផង គាត់មិនចាំបាច់ត្រូវទៅបោះតង់ដេកចាំទិញ និងធ្វើប្រហុកនៅផែនេសាទដូចពីមុនទៀតឡើយ។

គួរបញ្ជាក់ដែរថាគេពុំអាចយកត្រីស្អុយខូចគុណភាពមកធ្វើប្រហុកបានទេ ហើយបរិមាណនៃការធ្វើប្រហុកក៏ហាក់ដូចជាធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ អ៊ុំស្រីបានមានប្រសាសន៍ថា៖ “កាលពីមុនអ៊ុំបានធ្វើប្រហុកប្រមាណជាង ១០០គីឡូ ក្នុងមួយឆ្នាំៗ ព្រោះកាលនោះត្រីសំបូរច្រើន ហើយត្រីមានតម្លៃធូរថ្លៃទៀត។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារត្រីមានតម្លៃថ្លៃ ពុំសូវសំបូរ និងមានទំហំតូចថែមទៀត ដូច្នេះអ៊ុំទិញធ្វើតែចំនួនល្មមសម្រាប់ផ្គត់ផ្គង់ក្នុងមួយឆ្នាំៗតែប៉ុណ្ណោះ”។

 
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 44】









Let's like it!

We will send you the latest information