「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > ビジネス > ニュース > 【វិទ្យាល័យជប៉ុន High School in Japan】 OISCA High School at Shizuoka

【វិទ្យាល័យជប៉ុន High School in Japan】 OISCA High School at Shizuoka

Let’s study in Japan♪

រីករាយជាមួយការចាប់ផ្តើមសិក្សាភាសាជប៉ុន និងសកម្មភាពផ្សេងៗក្នុងសាលា! OISCA High School ដែលពេញលេញ
តាមស្តង់ដាអន្តរជាតិ
សាលា OISCA High School ជាវិទ្យាល័យស្តង់ដារអន្តរជាតិដែលមានអង្គការ NGO អន្តរជាតិឈ្មោះថា “OISCA” ដែលធ្វើសកម្មភាពទៅលើបណ្តាប្រទេសនានាលើសកលលោក។ សាលានេះស្ថិតនៅត្រើយម្ខាងនៃបឹង Hamanako នៃក្រុង Hamamatsu ក្នុងខេត្ត Shizuoka ដែលមានបរិស្ថានពោរពេញទៅដោយធម្មជាតិល្អសម្រាប់ការសិក្សារបស់សិស្ស។
សាលានេះមានសិស្សសរុបចំនួនប្រហែល៣៦០នាក់។  ជាវិទ្យាល័យជប៉ុនមួយដែលមានចំនួនសិស្សតិច  ប៉ុន្តែគុណភាពនៃ
ការបង្រៀនខ្ពស់។ សាលាទទួលសិស្សបរទេសឲ្យចូលរៀនអស់រយៈពេល១៩ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានសិស្សចំនួនរមាណ
៥០នាក់ មកពីបណ្តាប្រទេសមួយចំនួនដូចជា ថៃ វៀតណាម ឥណ្ឌា កូរ៉េ តៃវ៉ាន់ និងហុងកុង។

ការបង្រៀន

សាលាមានផ្តល់វគ្គសិក្សាភាសាជប៉ុន ចំពោះសិស្សដែលពុំទាន់ចេះភាសាជប៉ុនច្បាស់លាស់ ដូច្នេះបន្ទាប់ពីចូលសាលាហើយ ទោះបីជាមិនសូវចេះភាសាជប៉ុនក៏ដោយ ចូរកុំបារម្ភ។ សិស្សានុសិស្សអាច​ពង្រឹងភាសាជប៉ុនបាន ដោយការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកំឡុងពេលដ៏ខ្លី (មានសិស្សបរទេសជាច្រើនបញ្ចប់ការសិក្សាដោយប្រលងជាប់ការប្រលងវាស់កំរិតសមត្ថភាព
ភាសាជប៉ុនកំរិត N2)។ សិស្សដែលពូកែភាសាជប៉ុន អាចរៀនថ្នាក់ជាមួយសិស្សជនជាតិជប៉ុន ជាភាសាជប៉ុនបាន។
បន្ទាប់ពីឆ្នាំទី២ សាលាមានវគ្គសិក្សាចំនួន៤ ដែលត្រូវបានបែងចែកតាមវត្ថុបំណងផ្សេងគ្នា។ វគ្គសិក្សានីមួយៗត្រូវបានបង្រៀនទៅតាមលក្ខណៈពិសេសនីមួយៗ។

 

ការរស់នៅក្នុងអន្ទេវាសិកដ្ឋានសិស្ស

នៅក្នុងសាលាមានអន្ទេវាសិកដ្ឋានសិស្សសំរាប់ស្នាក់នៅ។ មានអាហារផ្តល់ជូនចំនួន៣ពេលក្នុងមួយថ្ងៃរួមទាំងថ្ងៃអាទិត្យ និងថ្ងៃឈប់សំរាកនានាផងដែរ។ ម្យ៉ាងទៀត នៅក្នុងអន្ទេវាសិកដ្ឋានសិស្សក៏មានគ្រូរួមជាមួយសិស្សច្បងប្រចាំការ២៤ម៉ោងជា
រៀងរាល់ថ្ងៃ ដែលអាចជួយសង្រ្គោះសិស្សក្នុងករណីមានជម្ងឺនិងរបួសជាយថាហេតុណាមួយកើតឡើង (មានមន្ទីពេទ្យព្យាបាលទូទៅធំមួយនៅជិតអន្ទេវាសិកដ្ឋានសិស្ស)។

សកម្មភាពផ្សេងៗ

សាលាមានការអនុវត្តន៍ផ្ទាល់នូវការរៀនបេះតែ ការស្ទូងស្រូវ និងច្រូតស្រូវជាដើម រួមនឹងព្រឹត្តការណ៍ផ្សេងៗទៀតមានដូចជា ពិធីបុណ្យសាលា និងពិធីបុណ្យហាត់ប្រាណនានាផងដែរ។ ចំពោះសិស្សបរទេសសិក្សាឆ្នាំទី២ នឹងមានការធ្វើកម្មសិក្សាទៅកាន់ទីក្រុង Hiroshima ទីក្រុង Kyoto និងទីក្រុង Nara ដើម្បីសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ជប៉ុន។
ម្យ៉ាងវិញទៀត សាលាមានក្លិបសកម្មភាពសិស្សចំនួន១៨ប្រភេទ ដែលសិស្សបរទេសអាចចូលរួមបានតាមចំណង់ចំណូលចិត្តរបស់គេ។ ចំពោះក្លិបកីឡានៅក្នុងសាលាវិញមានដូចជា កីឡាបាល់ទាត់ កីឡាវាយកូនបាល់ ការរត់ប្រណាំង តេនីស កីឡាវាយស៊ី កីឡាបាល់បោះ និងកីឡា Kendo ។ ចំពោះក្លឹបសកម្មភាពសិស្សផ្នែកវប្បធម៌វិញ មានក្លឹបតន្រ្តី ក្លឹបរបាំ ក្លឹបឆុងតែបែបប្រពៃណីជប៉ុន ក្លឹបមុខវិជ្ជាធម្មជាតិ ក្លឹបវិទ្យាសាស្រ្តកំព្យូទ័រ និងក្លឹបសារព័ត៌មានកាសែតជាដើម។ ចំណែកក្លឹបតន្រ្តី និងរបាំវិញមានការសំដែង និងប្រលងប្រជែងពីស្នាដៃហ្វឹកហាត់នោះផងដែរ។ នៅក្នុងក្លឹបឆុងតែប្រពៃណីជប៉ុនវិញ មានសិស្សបរទេសជាច្រើនចូលរៀនអំពីរបៀបនៃការឆុងតែនេះ។ ដូចដែលបានរៀបរាប់ខាងលើនេះ សាលាមានកន្លែងជាច្រើនសំរាប់សិស្សបរទេសរៀន និងដកស្រង់បទពិសោធន៍

ពីសកម្មភាពទាំងនោះ ក្រៅពីការសិក្សានៅក្នុងសាលា។

 

 

ការប្រលងចូលសាលា

ការប្រលងចូលសាលា នឹងប្រព្រឹត្តទៅតាមបណ្តាប្រទេសនីមួយៗ ដោយមានបុគ្គលិកសាលាទៅបណ្តាប្រទេសទាំងនោះនៅរាល់
រដូវរំហើយជារៀងរាល់ឆ្នាំ។ មានការប្រលងគណិតវិទ្យា និងភាសាអង់គ្លេស រួមជាមួយនឹងការប្រលងសម្ភាស។ ចំពោះព័ត៌មាន
លំអិត សូមទាក់ទងសួរផ្ទាល់តាមអុីម៉ែលខាងក្រោម៖
nagai@oisca.co.jp (Mr. NAGAI)

 

Information

OISCA High School at Shizuoka, JAPAN

Add: 5835, Waji-sho, Nishi-ku, Hamamatsu-shi, Shizuoka-ken, JAPAN 〒431-1115

● Website
http://www.oisca.ed.jp/en/

▼ Contact
NAGAI Hiroki (Mr.)
Tel: +81-53-486-3011
E-mail: nagai@oisca.ac.jp

▽ Contact in Phnom Penh
JLBS (Japanese Language and Business School of Cambodia)
Add: 3F, #5A, St.284, Sangkat Olympic,Khan Chamkarmon, Phnom Penh
Tel: +855-98-839-626
E-mail: jlbs.edu@gmail.com

 

 

NyoNyum Khmer No.35