គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) “ពិធីបុណ្យផ្កាយអនឡាញ២០២០” TANABATA
(ភាសាខ្មែរ) “ពិធីបុណ្យផ្កាយអនឡាញ២០២០” TANABATA
2020.07.07

នៅថ្ងៃទី១១ និងទី១២ ខែកក្កដានេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានឹងរៀបចំ “ពិធីបុណ្យផ្កាយអនឡាញ២០២០”។​​

“ពិធីបុណ្យផ្កាយ” ត្រូវបានប្រារព្ធឡើងចាប់ពីឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។ ក្នុងឆ្នាំនេះ ដោយសារឥទ្ធពលនៃជម្ងឺឆ្លងកូវីដ១៩ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) បានសម្រេចរៀបចំ “ពិធីបុណ្យផ្កាយ” នេះជាលក្ខណៈអនឡាញវិញ។

តាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដើម្បីរំឮកដល់រឿងគូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោម្នាក់ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃពិធីបុណ្យនេះ ប្រជាជនជប៉ុន តែងតែសរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យក្តីបំណងរបស់គេក្លាយជាការពិត។

នៅក្នុង “ពិធីបុណ្យផ្កាយអនឡាញ២០២០” នេះនឹងមានផ្សាយអំពីកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើនដូចជា៖ របៀបតុបតែងដើមឫស្សីតាណាបាតា សិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចលដែលបានទទួលពាន់រង្វាន់Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន “ យូកាតា” និង “ ក្បិនខ្មែរ” របៀបបត់ក្រដាស “អូរីហ្កាមិ” និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន រួមជាមួយនឹងកម្មវិធីជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់ទំព័រហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតាមតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/events/2018916258233236/

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូត​ជប៉ុន    តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬផ្ញើអ៊ីម៉ែលមក៖ info.jpn@pp.mofa.go.jp
សម្រាប់ពត៌មានបន្ថែម ៖

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles