គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការបួងសួងសុំអោយកូនមាន សុខភាពល្អមាំមួន “KOI-NOBORI” 【Japan view】
(ភាសាខ្មែរ) ការបួងសួងសុំអោយកូនមាន  សុខភាពល្អមាំមួន “KOI-NOBORI” 【Japan view】
2019.12.06

រូបសត្វត្រី “KOI-NOBORI” បក់រវិចៗតាមខ្យល់នៅលើផ្ទៃទឹកបឹង។ ជារៀងរាល់ឆ្នាំមុនទិវាកុមារ (ថ្ងៃទី៥ ខែឧសភា) យើងអាចមើលឃើញនូវ “KOI-NOBORI” នៅគ្រប់កន្លែងនៅទូទាំងប្រទេសជប៉ុន។

ប្រភពទំនៀមទំលាប់នេះ គឺកាលពីព្រេងនាយ នៅប្រទេសចិន មានត្រីជាច្រើនបានហែលចុះទៅតាមទឹកជ្រោះ ហើយធ្លាក់នៅមហាទន្លេ តែមានតែត្រី KOI បានហែលទឹកជ្រោះឡើងមកខាងលើវិញ។ ទើបគេក៏លើកយកត្រី KOI ជាតំណាងនៃភាពជោគជ័យក្នុងជីវិត ហើយទស្សននេះក៏ត្រូវបានផ្សព្វផ្សាយមកនៅប្រទេសជប៉ុន។ នៅប្រទេសជប៉ុន ពីដើមមានទំនៀមទំលាប់មួយ គឺនៅពេលកូនប្រុសកើត ក្រុមគ្រួសារនាំគ្នាលើកទង់នៅមុខផ្ទះ ហើយរួមផ្សំនឹងគំនិតដែលថាចង់អោយកូនប្រុសមានវាសនាជោគជ័យដូចត្រី KOI គេក៏បានគូររូបត្រី KOI នៅលើទង់។

ក្នុងរដូវកាលនេះ គេតែងតែរៀបចំដាក់ KOI-NOBORI ដ៏ច្រើននៅលើផ្ទៃទឹកបឹង Akaya ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់គេ។ ម្យ៉ាងទៀត តំបន់នេះមានភាពល្បីដោយសារជាតំបន់ទឹកក្តៅ ONSEN ហើយមានអ្នកទេសចរណ៍រាប់លាននាក់នាំគ្នាមកលេងផងដែរ។ ក្នុងរូបត្រី KOI ដែលហែលនៅព្ធដ៏អាកាសដ៏ទូលំទូលាយនេះ ឆ្លុះបញ្ជាំងពីក្តីប្រាថ្នារបស់មាតាបិតាដែលបួងសួងឱ្យកូនរបស់ខ្លួនអោយមានសេចក្តីសុខ និងរីកចម្រើន។


សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles