សោម ម៉ាញ SORM MANH អាយុ៣២ឆ្នាំ
បំរើការងារនៅជប៉ុននៅក្រុមហ៊ុន OK Corporation (OK Store) ផ្នែកការងារដកពន្ធទំនិញនិងគ្រប់គ្រងហាង។
ប្អូនប្រុស សោម ម៉ាញ បានមកសិក្សានៅទីក្រុងភ្នំពេញ និងបានរៀនភាសាជប៉ុនអស់រយៈពេលជាង១ឆ្នាំកន្លះ ដោយស្នាក់អាស្រ័យក្នុងវត្តមួយក្នុងអំឡុងពេលសិក្សា។ នៅឆ្នាំ១៥ ប្អូនប្រុស សោម ម៉ាញ បានសម្រេចចិត្តមកសិស្សាបន្តនៅប្រទេសជប៉ុន ក្រោមការជួយជ្រោមជ្រែងពីជនជាតិជប៉ុនម្នាក់។ ក្រោយពីបានសិក្សានៅសាលាជំនាញឯកទេសចំនួន ២ឆ្នាំក្រោយមក សោម ម៉ាញ បានដាក់ពាក្យបំរើការងារនៅក្នុងក្រុមហ៊ុនធ្វើអាជីវកម្មហាងលក់ទំនិញ(OK Corporation)ដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងតូក្យូ។ ប្អូនប្រុស សោម ម៉ាញ បានពិពណ៌នាប្រាប់ទស្សនាវដ្តីញញឹមនូវស្ថានភាពការងារ និងបទពិសោធន៍ការងាររបស់ខ្លួនមួយចំនួនជូនប្រិយមិត្តអានដូចខាងក្រោម។
ជាមួយនឹងអត្តចរិតរួសរាយ និងស្រស់ស្រាយ ប្អូនប្រុស សោម ម៉ាញ បានផ្តើមនិយាយប្រាប់ពីបទពិសោធន៍នៃដំណើរការស្វែងរកការងារនៅក្នុងប្រទេសជប៉ុនដូចនេះថា៖ “ក្រោយពីរៀនចប់សាលាជំនាញដែលមានរយៈពេល២ឆ្នាំមកភ្លាម ខ្ញុំបានដាក់ពាក្យស្វែងរកការងារធ្វើនៅតាមគេហទំព័រស្វែងរកការងារដែលមានឈ្មោះថា My-Nabi ដែលបានណែនាំដោយសាលា។ ជាទូទៅ សិស្សភាគច្រើនបានចុះឈ្មោះ និងដាក់ពាក្យ តាមរយៈគេហទំព័រក្រុមហ៊ុនជំនួយខាងផ្នែករកការងារនេះ ជាច្រើនក្រុមហ៊ុនក្នុងម្នាក់ៗ។ ក៏ប៉ុន្តែសម្រាប់ខ្លួនវិញបានសម្រេចចិត្តចុះឈ្មោះប្រមាណ ១៥ក្រុមហ៊ុន តែក្នុងនោះមានតែ ៥ក្រុមហ៊ុនប៉ុណ្ណោះដែលខ្ញុំបានជ្រើសរើសទៅចូលរួមស្តាប់ការពន្យល់ណែនាំលម្អិតពីការងាររបស់ក្រុមហ៊ុន ដែលខ្លួនខ្ញុំចាប់អារម្មណ៍។”
ជាមួយនឹងការនិយាយរអ៊ូរទាំខ្លះៗអំពីបែបបទនៃការស្វែងរកការងាររបស់ជប៉ុន ដែលខុសស្រឡះពីប្រទេសកម្ពុជា ព្រោះត្រូវចំណាយពេលច្រើនក្នុងការបំពេញពាក្យ និងស្វែងរកឯកសារក្រុមហ៊ុនត្រូវការ និងចូលរួមស្តាប់នូវការពន្យល់លំអិតជាច្រើននៅក្នុងក្រុមហ៊ុននីមួយៗ ប្អូនប្រុស ម៉ាញ បានបន្តប្រាប់ពីដំណើរការបន្ទាប់រហូតដល់បានទទួលការងារដូច្នេះទៀតថា៖ “យើងត្រូវធ្វើការប្រឡងចូលក្រុមហ៊ុន បន្ទាប់ពីបានដាក់ពាក្យនឹងផ្ញើឯកសារទៅក្រុមហ៊ុនដែលយើងចាប់អារម្មណ៍រួចរាល់ហើយ។ ការប្រឡងគឺធ្វើឡើងជាក្រុមជាមួយបេក្ខជនដទៃ ។ ក្រោយពីការប្រឡងសរសេររួច គឺមានការសម្ភាសន៍ ដើម្បីពិនិត្យមើលពីអត្តចរិក និងកម្រិតភាសាជប៉ុនផ្ទាល់របស់យើងដែលជាជនបរទេស។ ក្រោយមក ទើបក្រុមហ៊ុនផ្តល់ដំណឹងមកយើងអំពីការជាប់ ឬធ្លាក់ តាមរយៈការផ្ញើជាសំបុត្រតាមប្រែសនីយ។”
នៅក្នុងប្រទេសជប៉ុនហាក់ដូចជាមានការបណ្តុះបណ្តាលអំពីការងារច្រើននៅក្នុងក្រុមហ៊ុន សម្រាប់អ្នកទើបចូលបំរើការងារថ្មី ក្រោយពីទទួលដំណឹងថាបានជាប់រួចហើយ។ “ខ្ញុំត្រូវចំណាយពេល ៣ខែទទួលវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន ដើម្បីរៀនអនុវត្តន៍ផ្ទាល់ពីការងារទាំងអស់នៅក្នុងផ្នែកដែលខ្លួនកាន់កាប់ និងច្បាប់ទម្លាប់នានារបស់ក្រុមហ៊ុន។ នៅក្នុងផ្នែករបស់ខ្ញុំ ដោយសារវាទាក់ទងទៅនឹងការគ្រប់គ្រងប្រាក់នៅក្នុងហាង ដូច្នេះក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល វាពិបាកសម្រាប់ខ្ញុំចំពោះការប្រើប្រាស់ពាក្យឯកទេសមួយចំនួនដែលទាក់ទងនឹងមានមុខទំនិញ និងរបៀបរក្សាទុក ក៏ដូចជារបៀបគ្រប់គ្រងទំនិញចេញ និងចូលជាប្រចាំនៅក្នុងហាងជាដើម ពោលគឺរឿងរ៉ាវត្រូវរៀន និងចងចាំអំពីការងារមានច្រើនណាស់។”
តែទៅជាយ៉ាងណាក្តី ប្រព័ន្ធអប់រំនៅក្នុងក្រុមហ៊ុនជប៉ុន ហាក់ដូចជាបានជួយបុគ្គលិកថ្មីច្រើន ដើម្បីធ្វើការស្វែងយល់ និងរៀនពីការងារអនុវត្តផ្ទាល់នៅក្នុងក្រុមហ៊ុន។ “ដោយសារខ្ញុំបានរៀននៅក្នុងប្រទេសជប៉ុន និងបានស្វែងយល់ច្រើនពីវប្បធម៌ជប៉ុន ក៏ដូចជាភាសាជប៉ុនផងដែរនោះ វាបានជួយខ្ញុំច្រើននៅក្នុងអំឡុងពេលរៀនពីការងារ និងធ្វើការងារផ្ទាល់ជាមួយបុគ្គលិកជនជាតិជប៉ុនដទៃ។ ជានិយាយជារួម គឺក្រុមហ៊ុនមានអ្នកជំនាញមកបណ្តុះបណ្តាលត្រឹមត្រូវ ហើយបុគ្គលិកនីមួយៗស្គាល់ និងមានទំនួលខុសត្រូវច្បាស់លាស់ចំពោះតួនាទីរបស់ខ្លួន ដែលនេះពិតជាបង្ករភាពងាយស្រួលក្នុងការបំពេញការងារជាមួយពួកគាត់ ហើយខ្ញុំបានរៀនច្រើនពីវវប្បធម៌ការងាររបស់ជប៉ុន។
មានការលំបាកមួយចំនួនដែលប្អូនប្រុស ម៉ាញ គិតថាវាជារឿងមួយដែលខ្លួនពិបាកនឹងបដិសេធនៅក្នុងក្រុមហ៊ុនដែលខ្លួនកំពុងបំពេញការងារបច្ចុប្បន្ននេះ។ “តាមពិតទៅការងារនេះ វាមិនទាមទាអោយប្រេីកំលាំងអីណាស់ណានោះទេ ប៉ុន្តែអី្វដែលពិបាក គឺនៅថ្ងៃដែលត្រូវឈប់សម្រាក់ តែគេស្នេីអោយទៅធ្វេីការ ដែលខ្ញុំពិបាកក្នុងការបដិសេដ្ឋ។ ព្រោះនៅប្រទេសជប៉ុន នៅពេលដែលអ្នកខ្ជិលច្រអូស មិនចេះសហការពេលក្រុមហ៊ុនត្រូវការកំលាំង អ្នកនឹងត្រូវបានគេមើលឃើញថាជាបុគ្គលិកមិនសូវល្អនោះឡើយ។”
ការយល់ដឹងអំពីវប្បធម៌ ក៏ដូចជាភាសារបស់ប្រជាជននៃប្រទេសមួយ រួមទាំងការចេះអត់ធ្មត់ គឺពិតជារឿងសំខាន់សម្រាប់ជនបរទេសដែលមានបំណងចង់បំរើការងារនៅក្នុងប្រទេសជប៉ុន។ សោម ម៉ាញ៖ “កាលពីនៅរៀននៅសាលា ខ្ញុំធ្លាប់ឮគេនិយាយថា៖ការរកស៊ីរបស់ជនជាតិជប៉ុនមួយចំនួន ពុំសូវទទួលបានជោគជ័យនៅឯក្រៅប្រទេសទេ ព្រោះជនជាតិជប៉ុនមួយចំនួនមិនសូវយល់ និងចេះបត់បែនទៅតាមវប្បធម៌នៅប្រទេសនោះ។ ដូចគ្នានេះដែរ ប្រសិនបើយើងជាជនបរទេស មិនចេះសម្របសម្រួលខ្លួនទៅនឹងវប្បធម៌ជប៉ុន និងចេះអត់ធ្មត់ធ្វើការជាមួយជនជាតិជប៉ុនទេនោះ យើងក៏មិនអាចរស់នៅ និងធ្វើការងារជាមួយពួកគាត់បានស្រួលដែរ” ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 43】
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer