「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > in Khmer Information > Japan Food Recipe > ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】

ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】

ក្នុងអំឡុងពេលចាប់ពីចុងខែមីនាដល់ដើមខែមេសា នៅទូទាំងប្រទេសជប៉ុន ផ្កាSakura រីកគ្រប់ទិសទី។ ផ្កាSakuraគឺជាប្រភេទផ្កាមួយ ដែលជនជាតិជប៉ុនស្រឡាញ់។ ទំនៀមទំលាប់”ពិធីកំសាន្តផ្កា” ដែលរីករាយទស្សនាផ្កាដែលបានរីកនោះ មានតាំងពីសម័យHeianមក ដែលប្រភពមកពីពិធីរបស់ពួកវណ្ណៈអភិជន។ នៅសម័យកាលEdo វាក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយ ក្នុងនាមជាកម្មវិធីកំសាន្តរបស់ប្រជាជន។

ក្នុងពិធីកំសាន្តផ្កានេះ ចាំបាច់មានបាយកញ្ចប់កំសាន្តផ្កា ស្រាកំសាន្តផ្កា និងនំកំសាន្តផ្កា តែខ្លឹមសារនៃម្ហូបនោះមានលក្ខណៈខុសគ្នាទៅតាមវណ្ណៈ។ ចំពោះពួកសេនា ចូលចិត្តរៀបចំប្រអប់កញ្ចប់បាយច្រើនជាន់ ដែលច្នៃដោយអាចដាក់កែវស្រានៅក្នុងជាមួយហើយដាក់ម្ហូបដ៏ប្រណិតៗ ហើយកំសាន្តទាំងរបាំ តន្ត្រី ជាដើមផងដែរ។ នៅក្នុងសិល្បៈនិទានរឿងRakugo មានរឿង”ពិធីកំសាន្តផ្ការបស់ពួកផ្ទះល្វែង” ដែលរៀបរាប់ពីរឿងលេងសើចទាក់ទងនឹងពិធីកំសាន្តផ្កានេះដែលថា នៅក្នុងសម័យEdo ពួកអ្នកក្រីក្រដែលរស់នៅផ្ទះល្វែង ពិភាក្សាពីការរៀបចំពិធីកំសាន្តផ្កា។ ពួកគេគ្មានលុយគ្រប់គ្រាន់ ទើបយកជ្រក់ឆៃថាវ​ មកជំនួសម្ហូបពងមាន់ យកតែជំនួសស្រា ដែលសុទ្ធតែជាម្ហូបជំនួសទាំងអស់មកកំសាន្តផ្កា។

នាពេលបច្ចុប្បន្ននេះ នៅប្រទេសជប៉ុននៅតែបន្តទំនៀមទំលាប់ពិធីកំសាន្តផ្កាដែរ។ក្នុងរដូវកាលនេះ ក្នុងទីផ្សារគេលក់បាយកញ្ចប់កំសាន្តផ្កា រឺម្ហូប និងវត្ថុនានាដែលទាក់ទងនឹងពិធី ហើយសហការីនៃក្រុមហ៊ុន រឺមិត្តភក្តិនៅសាលារៀនជាដើម ក៏នាំគ្នារៀបចំម្ហូបនិងភេសជ្ជៈ ជួបជុំគ្នានៅក្រោមដើមSakura ធ្វើពិធីជប់លៀងយ៉ាងសប្បាយ។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖