ប្រសិនបើអ្នកមានគំរោងទៅមើលផ្កា SAKURA នៅប្រទេសជប៉ុន សូមប្រុងប្រយ័ត្នលើពេលវេលា និងទីកន្លែងដែលត្រូវទៅ។ចាប់ពីផ្កា SAKURA ចាប់ផ្តើមរីករហូតដល់ជ្រុះគឺមានរយៈពេលពីរសប្តាហ៍។ ហើយប្រទេសជប៉ុនគឺជាប្រទេសដែលលាតសន្ធឹងយ៉ាងវែងពីត្បូងទៅជើង។ ពេលវេលារីកនៃផ្កា SAKURA អាស្រ័យលើតំបន់។ មានករណីខុសគ្នាខ្លះដែរ ប៉ុន្តែជាទូទៅពេលរដូវផ្ការីកឈានមកដល់ផ្កា SAKURA រីកចាប់ពីតំបន់កៅ្តនៅភាគខាងត្បូង ហើយតំបន់ត្រជាក់នៅភាគខាងជើងរីកតាមក្រោយ។ ដំណើរនៃការរីកនេះ គេហៅថា “Sakura Zensen (ខ្សែព្រំប្រទល់រីក SAKURA)” ដែលប្រដូចនឹងពាក្យអាកាសធាតុនៅក្នុងប្រទេសជប៉ុន។ ផ្កា SAKURA បានចាប់ផ្តើមរីកពីតំបន់កៅ្តភាគខាងត្បូង ទៅតំបន់ត្រជាក់ភាគខាងជើង ហើយពីតំបន់ទំនាបទៅតំបន់ខ្ពង់រាប និងភ្នំដែលមានសីតុណ្ហភាពទាប។ ជារៀងរាល់ឆ្នាំអំឡុងខែកុម្ភៈ និងមិនា ការទស្សន៍ទាយពីពេលវេលានៃការចេញផ្កានៃផ្កា SAKURA នឹងត្រូវប្រកាសនៅលើកញ្ចក់ទូរទស្សន៍។
・បើទោះបីជាកន្លែងដែលអ្នកទៅទស្សនានោះផ្កា SAKURA ជ្រុះអស់ក៏ដោយ សូមកុំបោះបង់ចោល។ បើទៅភាគខាងជើងនេះរឺតំបន់ភ្នំអាចនឹងឃើញផ្កា SAKURA។
・ផ្កា SAKURA ចាប់ផ្តើមរីកចាប់ពីចុងខែមិនាទៅ។ (※ប៉ុន្តែកោះអូគីណាវ៉ានៅភាគខាងត្បូងឆ្ងាយពីកោះមេគឺចាប់ផ្តើមរីកនៅខែមិនា)។
・នៅ Tohoku គឺចាប់រីកចាប់ពីខែមេសា។ នៅ Honshu ខេត្ត Aomori គឺរីកចាប់ពីចុងខែមេសា ចំណែក Hokkaido វិញចាប់រីកពីខែឧសភា។
▼ ការទូស្សទាយន៍ផ្ការីកនៅឆ្នាំ2018
・Kyushu: ប្រហែល ថ្ងៃទី 20 ខែមិនា~
・Honshu – ភាគខាងលិចប្រទេសជប៉ុន និងភាគខាងកើតប្រទេស
ជប៉ុន: ប្រហែល ថ្ងៃទី 26 ខែមិនា~
・Honshu – ភាគខាងជើងប្រទេសជប៉ុន: ដើមខែមេសា~
・Hokkaido: នៅដើមខែឧសភា~
ប្រភេទនៃ SAKURA
ទោះបីជានិយាយតែ SAKURA មួយតែវាមានប្រភេទផ្សេងៗជាច្រើន។ សូមលើកយកប្រភេទមួយចំនួនមកណែនាំ។
Somei-yoshino
ជាពូជប្រភេទតំណាង ដែលត្រូវបានដាំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ទាំងជនជាតិជប៉ុន និងជនជាតិបរទេសពេលគេនិយាយពី SAKURA ហើយធ្វើការស្រមៃនោះគឺប្រហែលជាប្រភេទនេះហើយ។ “ពេលវេលាចេញផ្កានៃ SAKURA” ដែលបានរៀបរាប់ខាងលើនេះក៏សំដៅលើផ្កាប្រភេទនេះដែរ។ ដំបូងវាចេញផ្កាពណ៌ផ្កាឈូកនៅលើដើមដែលមានតែមែកឈើក្នុងរដូវរងារ ហើយរីកពាសពេញបន្ទាប់មកផ្កាវាចាប់ផ្តើមធ្លាក់ហើយចេញស្លឹក។
Yae-zakura
សំដៅលើប្រភេទផ្កា SAKURA ដែលពេលវារីកមានស្រទាប់ផ្កាជាច្រើនស្រទាប់។ វារីកយឺតជាងប្រភេទ Somei-yoshino ពី1~2សប្តាហ៍ ហើយផ្ការបស់វាក៏រីកយូរទៀត ដូច្នេះគេអាចសប្បាយរីករាយក្នុងការមើលវារហូតដល់ចុងខែមេសា។
Shidare-zakura
ជាផ្ការីកលើមែកវែងៗ ដែលធ្លាក់ជារំយោលចុះមកក្រោម។ វាចាប់ផ្តើមចេញផ្កាចាប់ពីចុងខែមិនា~ខែមេសា ហើយផ្កាវាមានតែពណ៌ផ្កាឈូកស្លេកមួយពណ៌គត់។
Yama-zakura
វាលូតលាស់តាមធម្មជាតិនៅលើភ្នំតាំងពីយូរណាស់មកហើយ ហើយក្នុងនោះ ក៏មានដើមដែលមានអាយុវែងជាងគេប្រហែលគឺ 1000ឆ្នាំ។ ចំណុចពិសេសវាគឺស្លឹកហើយផ្កាវាគឺលាស់តំណាលគ្នា។ បើទោះបីជានៅកន្លែងតែមួយជាមួយគ្នាក្តីពេលវេលារីកនៃផ្កា SAKURA គឺផ្សេងៗគ្នាពីមួយដើមទៅមួយដើម ដូច្នេះគេអាចគយគន់ផ្កាវារយៈពេលយូរ។ “ផ្កា SAKURA នៅ Yoshino” ស្ថិតក្នុងខេត្ត Nara គឺមានភាពល្បីល្បាញណាស់។
នៅអត្ថបទបន្ទាប់និយាយអំពី កន្លែងមើលផ្កា SAKURA
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 26】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22 NyoNyum KhmerSightseeing
(ភាសាខ្មែរ) ប្រពៃណីពាក់ព័ន្ធនឹងផ្កា SAKURA 【ប្រពៃណី និងវប្បធម៌】
2020.01.29 Sightseeing
(ភាសាខ្មែរ) កន្លែងមើលផ្កា SAKURA 【Special2】
2020.01.29 Sightseeing
(ភាសាខ្មែរ) Toji -ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស-【ប្រពៃណីនិងវប្បធម៌】
2020.01.29 Sightseeing
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer