គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ធ្មេញជាចំនុចមួយដែលបង្ហាញពីភាពវ័យក្មេង!
(ភាសាខ្មែរ) ធ្មេញជាចំនុចមួយដែលបង្ហាញពីភាពវ័យក្មេង!
2020.07.14

អាថ៍កំបាំងដើម្បីសុខភាពរាងកាយនិងផ្លូវចិត្ត

សួស្តីអ្នកទាំងអស់គ្នា! ក្នុងការចុះផ្សាយលើកនេះ យើងខ្ញុំនឹងលើកយកនូវរឿងមួយដែលស្រ្តីជាច្រើនចាប់អារម្មណ៍ទាក់ទងនឹង “សម្ផស្ស និងអាយុ” មកបកស្រាយ។ ជាទូទៅ មនុស្សគ្រប់រូបកើនអាយុមួយឆ្នាំម្តងៗ ហើយសម្រស់ក៏កាន់តែចាស់បន្តិចម្តងៗផងដែរ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយមានការរីកចំរើនផ្នែកវេជ្ជសាស្រ្តសុខាភិបាល គេអាចកែសម្ផស្សមនុស្សអោយនៅក្មេងជាងវ័យបានតាមរយៈការធ្វើអោយស្បែកឡើងស្អាត និងការបំបាត់ស្នាមជ្រួញលើស្បែកជាដើម។ ជាការពិតណាស់ ក្រៅពីបច្ចេកទេសវេជ្ជសាស្រ្ត គេក៏អាចធ្វើអោយមនុស្សនៅវ័យក្មេងបាន តាមរយៈការប្រើប្រាស់នូវផលិតផលជំនួយសម្ផស្សដែលមានគុណភាពល្អៗផងដែរ។

តើអ្នកដឹងទេថា ក្រៅពីស្បែករបស់លោកអ្នក ចំនុចដែលធ្វើអោយអ្នកមានវ័យក្មេងជាងអាយុពិតនោះគឺធ្មេញរបស់លោកអ្នក?

រូបថតខាងក្រោមនេះបង្ហាញពីស្ថានភាពធ្មេញរបស់មនុស្សម្នាក់ដែលមានអាយុក្នុងវ័យ ៥០ឆ្នាំ។ រូបធ្មេញដែលមើលឃើញស្រអាប់នោះ វាមានអាយុចាស់ជាងវ័យ ក៏ប៉ុន្តែយើងអាចមើលឃើញធ្មេញពណ៌សពីក្នុងមាត់បែបធម្មជាតិនៅក្បែនោះ គឺពិតជាធ្វើអោយអ្នកមើលឃើញក្មេងជាងវ័យធម្មតាមែនទេ! ចុះធ្មេញរបស់អ្នកវិញមានស្ថានភាពដូចម្តេចដែរ? តើលោកអ្នកគិតថាត្រឹមតែស្បែកតែមួយមុខ អាចនាំអោយអ្នកមើលឃើញក្មេងជាងវ័យមែនទេ?

បច្ចុប្បន្ន បច្ចេកទេសផ្នែកទន្តសាស្រ្តមានការអភិវឌ្ឍច្រើនឡើង ហើយការព្យាបាលធ្មេញក៏អាចធ្វើបានក្នុងរយៈពេលខ្លីត្រឹមតែ២ឬ៣ដងប៉ុណ្ណោះ។ប្រសិនបើធ្មេញរបស់អ្នកមានពណ៌ និងទ្រង់ទ្រាយមិនល្អ សូមអញ្ជើញមកពិភាក្សាជាមួយយើងខ្ញុំកុំបីខាន។ យើងខ្ញុំនឹងជួយអោយសម្ផស្សរបស់អ្នកមើលទៅក្មេងជាងវ័យ និងស្រស់ស្អាត តាមរយៈការព្យាបាលបែបទន្តសាស្រ្ត ដោយធ្វើអោយធ្មេញស និងការដាក់ធ្មេញសេរ៉ាមិច៕

សម្រាប់ពត៌មានបន្ថែម ៖

ម៉ោងបើកព្យាបាល (សូមទាក់ទងការណាត់ជួបជាមុន)
9:00-13:00  14:00-18:00
9:00-15-00 (ថ្ងៃអាទិត្យ)
ថ្ងៃសម្រាក៖ ថ្ងៃព្រហស្បតិ៍ និងថ្ងៃបុណ្យជាតិផ្សេងៗ
Tel: 098-667-190 (8:00-20:00) ភាសាជប៉ុន
Tel: 010-243-789 (9:00-18:00)

 
【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles