គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ស្នាមញញឹមជារឿងសំខាន់
(ភាសាខ្មែរ) ស្នាមញញឹមជារឿងសំខាន់
2020.01.20

ដំបូន្មានអំពីសុខភាពនិងសម្រស់

ជម្រាបសួរអ្នកទាំងអស់គ្នា។ នាងខ្ញុំឈ្មោះ HIRAYAMA Eriko ។ នៅខែវិច្ឆិកា ឆ្នាំ២០១៩ យើងខ្ញុំបានបើកដំណើរការនូវគ្លី​និកធ្មេញ Samadi Dental Clinic ដែលមានទីតាំងស្ថិតនៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងអត្ថបទនេះ នាងខ្ញុំសូមជូននូ​វដំបូន្មានមួយដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ និងរីករាយ។ ដំបូន្មានទី ១ នោះគឺស្តីអំពី “ថាមពលនៃស្នាមញញឹម”។

ស្នាមញញឹមដែលមានជាសកល។ ស្នាមញញឹមមិនត្រឹមតែនាំឱ្យសាម៉ីខ្លួនរីករាយប៉ុណ្ណោះទេ វាក៏មានឥទ្ធិពលធ្វើឱ្យអ្នកនៅជុំវិញខ្លួនមានសុភមង្គលផងដែរ។ អ្នករាល់គ្នាតែងតែរីករាយ និងមានអារម្មណ៍សុខសាន្តនៅពេលឃើញស្នាមញញឹម។ យ៉ាងណាមិញ បើសិនជាអ្នកយំវិញនោះ នឹងនាំឱ្យអ្នកជុំវិញមានក្តីបារម្ភ។

តាមពិតទៅ ស្នាមញញឹមនោះ ក៏បានបង្កើតនូវរឿងល្អៗនៅក្នុងខ្លួនផងដែរ នៅពេលសើច។ នៅក្នុងកោសិកាដែលបង្កើតរាងកាយមនុស្ស មានកោសិកាឈ្មោះថា NK ដែលការពារខ្លួនប្រាណមនុស្សប្រឆាំងនឹងមេរោគ រួមជាមួយនឹងវីរុសដែលចូលមកពីខាងក្រៅ។ “ស្នាមញញឹម” មានតួនាទីជួយឱ្យមានសុខភាពល្អ និងពង្រឹងនូវកោសិកា NK នេះ។ ពោលគឺ ការញញឹមចេញពីដួងចិត្តនាំឱ្យរាងកាយអ្នកមានសុខភាពល្អ។ ផ្ទុយមកវិញ នៅពេលអ្នកខឹង ឬនិយាយដើមគេនោះ នឹងបណ្តាលឱ្យមានជាតិពុលនៅក្នុងខ្លួនប្រាណ ហើយកោសិកា NK ចុះខ្សោយដែលនឹងនាំឱ្យខ្លួនប្រាណងាយនឹងឆ្លងជម្ងឺ។

“ស្នាមញញឹម” ជាវិធីសាស្រ្តងាយបំផុតដែលធ្វើឱ្យមនុស្សមានសុខភាពល្អ និងសុភមង្គល។ ដូច្នេះសូមបង្កើននូវស្នាមញញឹមឱ្យបានច្រើនទាំងអស់គ្នា។ សូមផ្តល់នូវស្នាមញញឹមទៅកាន់អ្នកទាំងអស់គ្នាដែលចាប់ផ្តើមពីអ្នក!

សម្រាប់ពត៌មានបន្ថែម ៖

ម៉ោងបើកព្យាបាល (សូមទាក់ទងការណាត់ជួបជាមុន)
9:00-13:00  14:00-18:00
9:00-15-00 (ថ្ងៃអាទិត្យ)
ថ្ងៃសម្រាក៖ ថ្ងៃព្រហស្បតិ៍ និងថ្ងៃបុណ្យជាតិផ្សេងៗ
Tel: 098-667-190 (8:00-20:00) ភាសាជប៉ុន
Tel: 010-243-789 (9:00-18:00)

【NyoNyum Khmer No.37 លេខពិសេស】





【NyoNyum Khmer No.37】






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles