「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > in Khmer Information > Japan Food Recipe > ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】

ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】

នៅប្រទេសជប៉ុន គេផ្លាស់ប្ដូរអាហារបរិភោគទៅតាមរដូវកាលដែលមាន៤រដូវ គឺ និទាយរដូវ ហេមន្ដរដូវ វសន្ដរដូវ សិសិររដូវ។ ជាឧទាហរណ៍ «មុខម្ហូបសំរាប់ហេមន្ដរដូវ» ដោយសារតែក្ដៅ ចំណង់នៃការទទួលទានអាហារធ្លាក់ចុះ ក្នុងនោះ ទី១ គឺមានសូមេន។

នៅប្រទេសជប៉ុន មានមីជាច្រើនប្រភេទផ្សេងគ្នា ដូចជា អឹឌុង សុបា សូមេន មីត្រជាក់ ជាដើម។ សូមេន គឺមានតាំងពីក្នុងសម័យកាលមឹរុម៉ាឈី ហើយត្រូវបានសម្គាល់ក្នុងអក្សរសិល្ប៍ចាស់ថាជា មីដែលអាចបានញ៉ាំតាំងពីបុរាណ។ ជាទូទៅ សូមេនជាមីក្រៀម ស្ងោរនៅផ្ទះ ស៊ុបសៀងរសជាតិផ្អែមបន្តិចដាក់ទឹកជ្រលក់ផ្សេងៗ ល្មមបរិភោគ។ ជាមួយស៊ុបត្រជាក់ មីដែលស្ងោរដាក់ទឹកកកបណ្ដើរញ៉ាំបណ្ដើរ។ នៅប្រទេសជប៉ុន ប្រភេទមីត្រជាក់ដែលមានបន្ថែមតែមពឹរ៉ាក៏មានច្រើនដែរ។ ទោះបីជា ម្ហូបដែលអាចធ្វើដោយងាយស្រួលនៅផ្ទះក៏ដោយ ក៏ថ្មីៗនេះហាងបើកលក់២៤ម៉ោងនៅជប៉ុនកំពុងលក់ដាច់។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖