បច្ចុប្បន្នអគ្គនាយកដ្ឋានបេឡាជាតិសន្តិសុខសង្គមកំពុងធ្វើការផ្សព្វផ្សាយច្រើនពីអត្ថប្រយោជន៍នៃការចុះឈ្មោះជាសមាជិកនៃប.ស.ស. ។ មានស្រ្តីជាកម្មការនីមានផ្ទៃពោះជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីប័ណ្ណ ប.ស.ស. នេះ។ ការចុះទៅសួរសុខទុកជនរងគ្រោះពីការងារនៅមូលដ្ឋាន ការបើកកិច្ចប្រជុំ ឬសិក្ខាសាលានានាស្តីពីការអភិវឌ្ឍរបស់របប ប.ស.ស. និងការបើកអោយមានការសាកសួរព័ត៌មានទូទៅផ្សេងៗទាក់ទងនឹងប័ណ្ណ ប.ស.ស. តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គជាដើម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពី ប.ស.ស. ក្នុងការផ្តល់ជូន និងធ្វើអោយប្រសើឡើងនូវសេវាសន្តិសុខសង្គមនេះ ជូនដល់ប្រជាពលរដ្ឋដែលជាសមាជិក។
● បទសម្ភាសន៍៖ អ្នកនាង បាន ស្រីគីម
អ្នកស្រី បាន ស្រីគីម អាយុ ២៧ ឆ្នាំ បានបំរើការងារជាបុគ្គលិកការិយាល័យនៅទីក្រុងភ្នំពេញអស់រយៈពេលជិត ៥ ឆ្នាំ ហើយបានចូលជាសមាជិករបស់ ប.ស.ស. តាំងពីខែធ្នូឆ្នាំមុនមក។ នៅពេលអ្នកស្រីបានសម្រាលកូននៅខែមេសាឆ្នាំនេះ អ្នកស្រីបានទទួលសេវាពីប័ណ្ណ ប.ស.ស. ដូចជា ការធ្វើតេស្តអេកូមុនពេលមានផ្ទៃពោះ ការធ្វើតេស្តឈាមនិងបេះដូងជាដើម រហូតដល់ពេលសម្រាលកូន។ អ្នកស្រីមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកចង់ប្រើប័ណ្ណ ប.ស.ស. របស់អ្នក អ្នកចាំបាច់ត្រូវរកមើលថាតើមន្ទីរពេទ្យដែលខ្លួនចង់ទៅនោះ ជាសមាជិកនៃ ប.ស.ស. ជាមុនសិន។ ចំពោះនិតិវិធីនៃការប្រើប្រាស់កាតប.ស.ស. អ្នកស្រីគីមបានប្រាប់អោយដឹងថា៖ “ប្រសិនបើអ្នកចង់ប្រើប័ណ្ណ ប.ស.ស. របស់អ្នក អ្នកចាំបាច់ត្រូវរកមើលថាតើមន្ទីរពេទ្យដែលខ្លួនចង់ទៅនោះជាសមាជិកនៃ ប.ស.ស. ជាមុនសិន។ សម្រាប់នាងខ្ញុំ ជាក់ស្តែងគឺបានទៅបានមន្ទីពេទ្យកាល់ម៉ែត្រ។ ពេលទៅដល់មន្ទីរពេទ្យ មុនដំបូងនាងខ្ញុំបានទៅជួបខាងការិយាល័យ ប.ស.ស. ដោយបង្ហាញកាត ប.ស.ស. ទៅកាន់បុគ្គលិកទទួលបន្ទុកផ្នែកនោះក្រោយពីពួកគាត់បានបំពេញអោយហើយ យើងអាចយកក្រដាសនោះមកជួបខាងក្រុមគ្រូពេទ្យ។” អ្នកនាងស្រីគីមក៏បានប្រើប្រាស់សេវាកម្មនៅពេលសម្រាកលំហែមាតុភាពផងដែរ។ “ប្រសិនបើអ្នកមានអាការៈមិនស្រួលត្រូវទៅមន្ទីពេទ្យ អ្នកក៏ទទួលបានសេវាថែទាំសុខភាពគ្រប់យ៉ាងដូចពេលមិនទាន់សម្រាលដែរ។ ហើយសម្រាប់ការធ្វើបែបបទវិញគឺគ្មានអ្វីស្មុគស្មាញទេ អ្នកគ្រាន់តែបង្ហាយកាត ប.ស.ស. និងរង់ចាំយកលិខិតដែលបំពេញបែបបទដោយមន្ត្រីតាមលេខតែប៉ុណ្ណោះ។”
អ្នកស្រីគីម បានប្រាប់ទៀតដែរថា ព័ត៌មាននៃការផ្តល់សេវារបស់ ប.ស.ស. មានបញ្ជាក់នៅលើគេហទំព័រ និងហ្វេសបុកផេកផ្លូវការរបស់ ប.ស.ស. ប៉ុន្តែយើងក៏អាចទទួលបានព័ត៌មានទាំងនោះបានផងដែរ តាមរយៈការទាញយកកម្មវិធីអែបរបស់ ប.ស.ស.។ អ្នកស្រីគីម បានសម្តែងនូវការពេញចិត្តចំពោះសេវាកម្មសម្រាប់ស្រ្តីមានផ្ទៃពោះអនុវត្តន៍ដោយ ប.ស.ស. ផងដែរ។ “ក្នុងការសម្រាលកូនទីមួយរបស់នាងខ្ញុំលើកនេះ បន្ទុកហិរញ្ញវត្ថុត្រូវបានកាត់បន្ថយដោយសារប័ណ្ណ ប.ស.ស.។ នាងខ្ញុំសូមលើកទឹកចិត្តដល់ស្រ្តីដទៃអោយចូលរួមចុះឈ្មោះជាសមាជិក និងប្រើប្រាស់នូវសេវានានាដែលផ្តល់ជូនដោយរបប ប.ស.ស. នេះកុំបីខាន ព្រោះវាបានផ្តល់ផលប្រយោជន៍ច្រើនពិតមែនហើយក្រុមគ្រូពេទ្យក៏ពុំបានរើសអើងប្រកាន់វណ្ណៈអ្វីចំពោះអ្នកប្រើប័ណ្ណនេះផងដែរ” ។
● បទសម្ភាសន៍៖ អ្នកស្រី វែង ស្រីលក្ស
អ្នកស្រី វែង ស្រីលក្ស អាយុ ២៧ ឆ្នាំបំរើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅការិយាល័យរដ្ឋាភិបាលមួយនៅខេត្ត កំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ ២០១៧។ អ្នកស្រីបានចុះឈ្មោះសមាជិកភាពនៃ ប.ស.ស. នៅឆ្នាំ ២០១៩ ហើយខ្ញុំបានប្រើកាត ប.ស.ស. ជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២០ នៅក្នុងការសម្រាលកូនលើកទីមួយរបស់ខ្លួនដោយការវះកាត់។
“កាត ប.ស.ស. បានជួយនាងខ្ញុំបានច្រើនក្នុងអំឡុងពេលសម្រាលកូននៅមន្ទីរពេទ្យ។ ពេលទៅមន្ទីរពេទ្យដំបូង នាងខ្ញុំត្រូវបានគេសួររកកាត ប.ស.ស. ឬប័ណ្ណគ្រួសារក្រីក្រនៅឯកន្លែងផ្តល់ព័ត៌មាន។ ពេលនោះនាងខ្ញុំបានបង្ហាញកាត ប.ស.ស. និងអត្តសញ្ញាណប័ណ្ណដល់បុគ្គលិកមន្ទីរពេទ្យ ដើម្បីធ្វើនីតិវិធីនៃការសំរាលកូននៅមន្ទីរពេទ្យនោះភ្លាម។ បន្ទាប់ពីសម្រាលកូនរួច បុគ្គលិកពេទ្យបានប្រាប់អំពីការដាក់ពាក្យសុំប្រាក់ឧបត្ថម្ភសម្រាប់ការឈប់សម្រាកថែទាំទារក ហើយប្តីរបស់នាងខ្ញុំបានធ្វើការដាក់ពាក្យស្នើសុំនោះ។ ខ្ញុំមានអារម្មណ៍ធូរចិត្តច្រើនដោយដឹងថាខ្លួនមិនចាំបាច់បង់ថ្លៃអ្វីៗទាំងអស់សម្រាប់សេវាថែទាំមុននិងក្រោយពេលសម្រាលកូនលើកនេះ។”
【NyoNyum Khmer No. 42】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer