គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើការចុះឈ្មោះចូលជាសមាជិកនៃ ប.ស.ស. នឹងទទួលបាន អត្ថប្រយោជន៍ដូចម្តេចខ្លះ?
(ភាសាខ្មែរ) តើការចុះឈ្មោះចូលជាសមាជិកនៃ ប.ស.ស. នឹងទទួលបាន អត្ថប្រយោជន៍ដូចម្តេចខ្លះ?
2020.11.16

មានស្រ្តីមានផ្ទៃពោះជាច្រើនកំពុងទទួលបានសេវាកម្មមុននិងក្រោយពេលសម្រាលកូនពីរបបបេឡាជាតិសន្តិសុខសង្គមមួយនេះ។ សេវាកម្មទាំងនេះក៏មានផ្សព្វផ្សាយជាច្រើននៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់ ប. ស. ស. ផងដែរ។ យើងខ្ញុំសូមណែនាំបន្ថែមត្រួសៗអំពីសេវាកម្មទាំងនេះដូចតទៅ។

  •  សេវាថែទាំមុន និងក្រោយពេលសម្រាលកូន
  •  ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន ចំនួន៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទាន
    មក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកទល់ខែសម្រាលកូន)
  •  ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
  • សម្រាប់ព័ត៌មានលំអិតបន្ថែមទៀតសូមទាក់ទងទៅការិយាល័យ ប.ស.ស. ផ្ទាល់។
    សាម៉ីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. ខាងក្រោមមួយចំនួន ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទាន នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួចមានដូចជា៖
    ◉ ប័ណ្ណសមាជិក ប.ស.ស.
    ◉ សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថាបានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទបានច្បាស់លាស់។
    ◉ ច្បាប់ឈប់សម្រាក៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ
    ◉ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
    ◉ ប្រសិនអនុញ្ញាតឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្តី ឬសាច់ញាតិរបស់ខ្លួន ។
    សម្រាប់ស្រ្តីសម្រាលកូននៅមន្ទីរពេទ្យឯកជនមិនមែនជាដៃគូរបស់ ប.ស.ស.
    ក៏អាចទទួលបានប្រាក់ឧបត្ថម្ភបំណាច់ប្រចាំថ្ងៃ ៧០%បានផងដែរ ដោយតម្រូវអោយទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. នៅក្រោយពីបានសម្រាលរួច ហើយយកឯកសារមកដាក់ស្នើសុំតាមក្រោយបាន។
    តាមរយៈទិន្នន័យបង្ហាញពីចំនួនកម្មការិនីសម្រាលកូនដោយប្រើប្រាស់កាត
    ប.ស.ស. នៅក្នុងខែសីហាកន្លងទៅ ផ្សាយដោយ ប.ស.ស. បានអោយដឹងថា មានស្រ្តីសម្រាលកូនចំនួន៥៦៦២នាក់។ ក្នុងនោះមានកូនភ្លោះពីរចំនួន ៣៧នាក់ ហើយចំនួនកូនសម្រាលសរុបគឺ ៥៦៩៩នាក់។
    (យោងពីគេហទំព័ររបស់ ប.ស.ស.)


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 42】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles