គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ធានារ៉ាប់រងគ្រោះថ្នាក់ក្នុងអំឡុងពេលការងារ ជនបរទេសក៏អាចទទួលនូវសេវានេះផងដែរ!
(ភាសាខ្មែរ) ធានារ៉ាប់រងគ្រោះថ្នាក់ក្នុងអំឡុងពេលការងារ ជនបរទេសក៏អាចទទួលនូវសេវានេះផងដែរ!
2020.11.16

ក្រៅពីធានារ៉ាប់រងសុខភាព ប.ស.ស. ក៏ផ្តល់នូវសេវាធានារ៉ាប់រងក្នុងអំឡុងពេលការងារផងដែរ។ សមាជិកដែលជានិយោជិតទាំងអស់អាចទទួលបានសេវាព្យាបាលនិងថែទាំសុខភាពពេលមានគ្រោះថ្នាក់ក្នុងពេលការងារណាមួយកើតឡើង ដោយពុំចាំបាច់បង់ប្រាក់ឡើយ។ ជាពិសេស សម្រាប់ជនបរទេសដែលបានចុះឈ្មោះត្រឹមត្រូវមានចែងក្នុងច្បាប់ការងារកម្ពុជា ក៏អាចទទួលបានសេវាកម្មនេះផងដែរ។

បទសម្ភាសន៍៖ Swaraj Gurung

លោក Swaraj Gurung (អាយុ ៣៣ឆ្នាំ) មកពីប្រទេសឥណ្ឌា បច្ចុប្បន្ន កំពុងបំរើការនៅក្រុមហ៊ុនកាហ្វេ Gloria Jeans Coffee នៅទីក្រុងភ្នំពេញ។ គាត់បានរៀបការជាមួយស្ត្រីជនជាតិខ្មែរម្នាក់ ហើយមានកូន១នាក់។ គាត់បានចុះឈ្មោះសមាជិកនៃ ប.ស.ស. នៅឆ្នាំ២០១៨។ កាលពីប៉ុន្មានខែមុននេះ គាត់បានកើតបូសនៅលើភ្លៅ និងបានទទួលការវះកាត់ចំនួន ២ លើក នៅគ្លីនិកឯកជនមួយនៅក្នុងសង្កាត់បឹងកេងកង។

លោកបានមានប្រសាសន៍ដូចនេះថា៖“នីតិវិធីនៃការទទួលបានការព្យាបាលគឺងាយស្រួល។ អ្វីដែលខ្ញុំត្រូវធ្វើនោះគឺគ្រាន់់តែបង្ហាញកាត ប.ស.ស. របស់ខ្ញុំនិងឈ្មោះក្រុមហ៊ុនដែលខ្ញុំធ្វើការឱ្យទៅខាងគ្លីនិកតែប៉ុណ្ណោះ។ ខ្ញុំពិតជាពេញចិត្តនឹងសេវាកម្ម និងការព្យាបាលនៅគ្លីនិកនោះណាស់។ ខ្ញុំរីករាយដែលខ្ញុំបានចុះឈ្មោះចូលជាសមាជិកនៃរបប ប.ស.ស. នេះ។”

  •  ករណីអ្នកជួបគ្រោះថ្នាក់ការងារដែលពុំអាចទៅបំពេញការងារវិញបាន សាម៉ីខ្លួនត្រូវដាក់ពាក្យធ្វើការស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃក្នុងអំឡុងពេល
    ព្យាបាលគ្រោះថ្នាក់ការងារដែលមានដូចជា៖
    ១ សំបុត្រចេញពីមន្ទីរពេទ្យ
    ២ ពាក្យស្នើសុំប្រាក់បំណាច់
    ៣ លិខិតអនុញ្ញាតច្បាប់សម្រាករបស់ក្រុមហ៊ុន
    ៤ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម)
    ៥ ប័ណ្ណ ប.ស.ស.
  • ក៏ប៉ុន្តែក៏មានមុខជម្ងឺមួយចំនួនមិនត្រូវបានរាប់បញ្ចូលផងដែរដូចជា៖

◉ ការព្យាបាលទាំងឡាយណាដែលមិនគិតថ្លៃដែលមានចែងក្នុង គោលនយោបាយសុខាភិបាលសាធារណៈ
◉ ការថែទាំធ្មេញ (ការសម្អាត ការប៉ះ និងការដាក់ធ្មេញ)
◉ ការព្យាបាល និងវះកាត់ប្តូរភេទ
◉ ការផ្សាំ ឬការប្តូរសរីរាង្គផ្សេងៗ
◉ សេវាបង្ករកំណើតដោយសិប្បនិម្មិត
◉ ការព្យាបាលដោយខ្លួនឯង
◉ ការព្យាបាល ឬវះកាត់កែសម្ផស្ស
◉ ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ
◉ ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
◉ ការព្យាបាលការអសមត្ថភាពផ្តល់កំណើត
◉ ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
◉ ការវះកាត់បេះដូង និងសរសៃឈាមបេះដូង
◉ ការលាងឈាម
◉ ការត្រួតពិនិត្យសុខភាពទូទៅ ។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 42】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles