គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ហាងអាហារពិសេសៗ
(ភាសាខ្មែរ) ហាងអាហារពិសេសៗ
2021.01.22

អាហារឆ្ងាញ់គឺជាអ្វីដែលពុំអាចខ្វះបាននៅក្នុងពេលដំណើរកម្សាន្ត។ ក្រុងសៀមរាបមានហាងអាហារខ្មែរ និងបរទេសឆ្ងាញ់ៗជាច្រើន ក៏ប៉ុន្តែយើងខ្ញុំសូមណែនាំហាងអាហារចំនួន ៤ ដ៏ពេញនិយមជូ​នប្រិយមិត្តញញឹម។

Caucasus Georgian Restaurant

ភោជនីយដ្ឋានម្ហូបក្រូអាស៊ីមួយនេះកំពុងទទួការពេញនិយមនៅក្នុងខេត្តសៀមរាប។ ជាភោជនីយដ្ឋានក្រូអាស៊ីដំបូងបង្អស់នៅកម្ពុជា ស្ថិតនៅម្តុំវត្តដំណាក់ ដែលបានទទួលការគាំទ្រដ៏ច្រើនពីភ្ញៀវទេសចរក្នុងរយៈពេលមិនដល់មួយឆ្នាំផង។ គ្រប់គ្រងដោយស្រ្តីជនជាតិក្រូអាស៊ី ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា។

បញ្ជីមុខម្ហូបដែលមានប្រជាប្រិយរួមមាននំខេក Khachapuri (រូបភាព ១/១៤ ដុល្លារ) ដែលមានក្លិនឈ្ងុយឆ្ងាញ់ និងស៊ុបនំគាវ Khinkali។ (រូបថត ២/១ ពី ១ ដុល្លារ)  ម្ហូបឈុត BBQ (រូបថត ៣/១ ចង្កាក់ពី ៧ ដុល្លារ) ។ ល។

គ្រប់មុខម្ហូបចំអិនដោយចុងភៅជនជាតិក្រូអាស៊ី ដែលមានបទពិសោធន៍។ ស្រាវ៉ាញផលិតនៅប្រទេសក្រូអាស៊ី ១ដបចាប់ពី ២៧ ដុល្លារ ។

ទីតាំង:Bamboo Street

ម៉ោងបើក:17:00-22:00 (គ្មានថ្ងៃសម្រាក)

ទំនាក់ទំនង: 078-776-471

Facebook:Caucasus Georgian Restaurant

Kamon Japanese Dining and Cafe

ភោជនីយដ្ឋានជប៉ុនបានបើកដំណើរការនៅខែមករា ឆ្នាំ២០២០ ចំអិនម្ហូបនិងគ្រប់គ្រងដោយគូស្វាមីភរិយាជនជាតិជប៉ុនមកពីអូសាកា។ ស៊ូស៊ី ៤ ប្រភេទ (១ដុំតម្លៃ ០.៥ ដុល្លារ) ពេញនិយមសម្រាប់អាហារថ្ងៃត្រង់។ ពេអាហារពេលល្ងាច សាច់មាន់អាំង និងសាច់ចង្កាក់អាំងដទៃ (តម្លៃចាប់ពី ០.៥ ដុល្លារក្នុងមួយចង្កាក់ / កម្ម៉ង់ចាប់ពី ៦ ចង្កាក់ឡើងទៅ) និងនំគាវប្រចាំហាង (៣ ដុល្លារ)។ អ្នកអាចរីករាយជាមួយម្ហូបជប៉ុនដែលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់។

អាស័យដ្ឋាន:Hap Guan Street

ម៉ោងអាជីវកម្ម:11:00 – 14:00 , 17:00 – 22:00  (សម្រាប់អាហារថ្ងៃត្រង់ ថ្ងៃច័ន្ទនិងថ្ងៃអាទិត្យ)

ទូរស័ព្ទ: 092-990-986

Facebook: Kamon Japanese Dining and Cafe

CAFE Roly Poly

ហាងកាហ្វេនៅម្ខាងស្ទឹងសៀមរាប ដោយដើរពីស្ពានទល់មុខផ្សារចាស់ ហើយឆ្ពោះទៅខាងត្បូងបន្តិច។ ហាងកាហ្វេដែលមានសួនច្បារធំអាចសម្រាកលំហែនៅទីនេះ។

បង្អែមនិងនំត្រូវបានចំអិនដោយចុងភៅចំអិននំជនជាតិជប៉ុនដែលមានបទពិសោធន៍ និងមានប្រើគ្រឿងផ្សំខ្មែរជាច្រើនមុខ មានរសជាតិផ្អែមឆ្ងាញ់។

ហាងក៏មានកាហ្វេ និងនំភីហ្សា សម្រាប់អាហារពេលព្រឹក និងអាហារសម្រន់គ្រប់ពេលផងដែរ។

ទីតាំង:Wat Damnak Road, Wat Damnak Village

ម៉ោងបើក:09:00-19:00 (សម្រាកថ្ងៃអង្គារ និងពុធ)

ទំនាក់ទំនង: 012-226-300

Facebook: CAFE Roly Poly

Instagram:cafe.rolypoly

Gelato Lab

Gelato Lab ជាហាងការ៉េមបែបអ៊ីតាលីផលិតឡើងដោយដៃ មានជាង ២០ ប្រភេទដោយប្រើវត្ថុធាតុដើមក្នុងស្រុក។ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវខាងត្បូងផ្លូវផាប់ស្ទ្រីត ។ ការ៉េមតម្លៃចាប់ផ្តើមពី ១,៥ ដុល្លារ។

ទីតាំង:#109, Alley West

បើកម៉ោង:09:00-23:30 (គ្មានថ្ងៃសម្រាក)

ទំនាក់ទំនង: 085-757-590

Facebook: Gelato and Coffee Lab Siem Reap

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles