ការជ្រើសរើសកន្លែងស្នាក់នៅល្អនឹងធ្វើអោយអារម្មណ៍របស់អ្នកនឹងផ្លាស់ប្តូរនៅក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក។ ស្នាក់នៅសណ្ឋាគា ឬប៊ូទីកអូតែល ដែលមានបរិយាកាសបែបបុរាណ ឬសម័យ ឬមានធម្មជាតិជុំវិញច្រើន នឹងនាំឱ្យចិត្តរបស់អ្នកស្រស់ស្រាយនៅក្នុងបរិស្ថានបែបនោះ។ ដូច្នេះសូមស្វែងរកកន្លែងស្នាក់នៅណាមួយដ៏សមស្របបំផុតសម្រាប់ដំណើរទេសចររបស់អ្នក។
Navutu Dreams Resort & Wellness Retreat
សណ្ឋាគាររីសតមួយដែលពោពេញទៅដោយធម្មជាតិពណ៌បៃតង ដែលល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែចេញពីជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយសម្រាប់រាងកាយ។ មានបន្ទប់ចំនួន ២៨ ហើយបន្ទប់នីមួយៗមានទីធ្លាខាងមុខ និងត្រូវបានខ័ណ្ឌដោយរុក្ខជាតិ ដែលអាចអោយអ្នកសម្រាកលំហែកាយជាលក្ខណៈឯកជនបានស្រួល។ មានអាងទឹកសាប និងទឹកប្រៃចំនួន៣ បន្ទប់យូហ្គា និងបន្ទប់ស្ប៉ា ព្រមទាំងទីធ្លាភោជនីយដ្ឋាននៅចំកណ្តាល។ អាងហែលទឹក និងបន្ទប់យូហ្គា គឺបើកជាទូទៅសម្រាប់ភ្ញៀវទូទៅផងដែរ។
ទីតាំង:Navutu Road
ទំនាក់ទំនង: 063-964-864
Email:reservations@navutudreams.com
វេបសាយ:https://navuturesorts.com/siem-reap/
Facebook: Navutu Dreams Resort & Wellness Retreat
Treeline Urban Resort
ស្ថិតនៅក្នុងចម្ងាយអាចដើរបានពីកណ្តាលក្រុង Treeline គឺជាសណ្ឋាគាររីសតបែបទីក្រុងមួយ ដែលរចនាឡើងដោយយក “ ធម្មជាតិ និងអរិយធម៌” ជាសំខាន់។ ផ្នែកខាងក្រៅ និងការចនាខាងក្នុងធ្វើអោយអ្នកទទួលអារម្មណ៍នូវវប្បធម៌ខ្មែរបុរាណ។ មាន ៤៨ បន្ទប់ និង ៤ ប្រភេទ ដែលមានការរចនាខាងក្នុងស្រស់ស្អាត និង មានអាងហែលទឹកមួយនៅខាងលើដំបូល។
សំរាប់ភ្ញៀវខ្មែរមានអាហារពេលព្រឹក ភោជនីយដ្ឋាន ១០% OFF ស្ប៉ា ៣០% OFF ។ ល។
ចាប់ពី ៨៩ ដុល្លារក្នុងមួយយប់ / បន្ទប់ (២ នាក់)។

Siem Reap, Cambodia

Siem Reap, Cambodia

Siem Reap, Cambodia
ទីតាំង:Achasva Street, Wat Bo Village
ទំនាក់ទំនង: 063-961-234
Email:book@treelinehotels.com
វេបសាយ:https://www.treelinehotels.com/
Facebook: Treeline Urban Resort
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 43】
この記事が気に入ったら
いいね!しよう
We will send you the latest information
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13 NyoNyum Khmer
ជម្រើសសិក្សានៅប្រទេសជប៉ុន និងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
2021.11.23 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics